ប្ដី​សាន់​ឆាយ​រងការ​រិះគន់​ខ្លាំង ព្រោះ​ថា​ប្រពន្ធ​ចេះ​តែ​មើល​កូន មិន​ចេះ​រក​ការងារ​ធ្វើ​

  • 2020-09-07 08:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​គ្រួសារ​ដែល​ធ្លាប់​តែ​មាន​បញ្ហា​ស្រាប់​របស់​កំពូល​តារា​សម្ដែង​ស្រីតៃវ៉ាន់ Barbie Hsu ត្រូវ​បាន​ជួប​ព្យុះភ្លៀង​សារ​ជាថ្មី នៅ​ពេល​ស្វាមី​របស់​នាង រិះគន់​នាង​ដោយ​បើក​ចំហរ​លើ​បណ្ដាញ​សង្គម។

កាល​ពី​ថ្ងៃ​ទី ៥ ខែ​កញ្ញា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sohu បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ប្រភព​មួយ​នេះ​ចុះ​ផ្សាយ​ពី​ចម្រូង​ចម្រាស​នៅ​ក្នុង​គ្រួសារ​របស់​តារា​សម្ដែង​ស្រី​ជើង​ចាស់​តៃវ៉ាន់ Barbie Hsu។ តាម​នោះ​ដែរ ដើមចម​នៃ​បញ្ហា​នេះ​គឺ ស្វាមី​មហាសេដ្ឋី​របស់​តួ​រឿង ស្នេហា​បួន​ដួង បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ថា៖ ប្រពន្ធ​​មើល​ចុះ! ប្អូន​​ស្រី​អូន​ឯង​រវល់​ការងារឥត​ឈប់​។ អូន​ឯង​វិញ មួយ​ថ្ងៃ​ៗ​អោប​តែ​កូន ហើយ​បង​មិន​បាន​នៅ​ក្បែរ​អូន​ឯង អូន​ឯង​គិតម៉េច​វិញ?*

គ្រាន់​តែ​ការ​ចែក​រំលែក​របស់​សេដ្ឋី​នេះ​ត្រូវ​បាន​បង្ហោះ​ភ្លាម មនុស្ស​ជា​ច្រើន​បាន​សម្ដែង​ការ​មិន​​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ដោយ​ពួក​គេ​បាន​លើក​ឡើងថា លោក​កំពុង​មើល​ងាយ​ប្រពន្ធ​ដែល​ខំ​ជួយ​លោក​អស់​ពី​ចិត្ត​​ឬ​យ៉ាង​ម៉េច ត្បិត​នៅ​ពេល​ដែល​លោក​ទាល់​លុយ​ខ្លាំង គឺ​តួ​សាន់​ឆាយ​នេះ​ហើយ លក់​ផ្ទះ​ខ្លួន​ឯង​ដើម្បី​ដោះ​បំណុល​ឲ្យ​លោក។ មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា៖ តើ​លោក​កំពុង​និយាយ​អ្វី​ហ្នឹង លោក​កំពុង​ថា​ឲ្យ​ប្រពន្ធ​ខ្លួន​ថា មិន​ចេះ​រក​លុយ ទាំង​នាង​ត្រូវ​ចិញ្ចឹម​កូន​តូច២​នាក់​ឬ? ហើយ​លុយ​ដែល​នាង​ខំ​ឲ្យ​លោក​រក​ស៊ី តើ​ជា​អ្វី​ទៅ​វិញ?

ក្រោយ​ពេល​ផ្ទុះ​ការ​រិះគន់​ខ្លាំង​ពេក លោក Wang Xiaofei ​បាន​លុប​ status នេះ​ចោល​បាត់​ហើយ តែ​មនុស្ស​ជា​ច្រើន​នៅ​តែ​អាណិត​សាន់ ឆាយ​ ដោយ​គិត​ថា ប្រហែល​នាង​យក​ប្ដី​ខុស៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម