តារា​សម្ដែងល្បី​ឈ្មោះ​ហុងកុង ធ្លាក់​ខ្លួន​ក្លាយ​ជា​កម្មករ​លី​សែង ព្រោះ​គ្មាន​រឿង​ថត​យូរ​ខែ

  • 2020-09-07 02:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្រង​រូបភាព​កាល​ពី​ពេល​ថ្មី​នេះ​​របស់​តារា​សម្ដែង​ប្រុស​ហុងកុង ២​ដួង​គឺ Chen Guo Feng និង Mo Jia Jin បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ទប់​អារម្មណ៍​សឹង​មិន​បាន នៅ​ពេល​តារា​២​រូប​នេះ ត្រូវ​ទៅ​លីសែង ដើម្បី​ចិញ្ចឹម​គ្រួសារ។

កាល​ពី​ថ្ងៃ​ទី ៦ ខែ​កញ្ញា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន ON បាន​រាយការណ៍​ថា តារា​សម្ដែង​ប្រុស​ជើង​ចាស់​២​ដួង​គឺ Chen Guo Feng និង Mo Jia Jin ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កំពុង​ធ្វើ​ជា​កម្មករ​លីសែង នៅ​ការដ្ឋាន​សាងសង់​មួយ។ តាម​នោះ​ដែរ តារា​ទាំង​២​ត្រូវ​ធ្វើ​ការ​ងារ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ ដោយ​សារ​សម័យ​កូវីដ ១៩ គ្មាន​រឿង​ឲ្យ​ថត។

ជាក់​ស្ដែង ប្រុស​ស្អាត​ទាំង​២​ទទួល​បាន​ប្រាក់ ១២០​ដុល្លារ សម្រាប់​ការ​លីសែង​ចំនួន ៩​ម៉ោង។ ទោះ​បី​ជា​ថវិការ​មិន​ជា​ច្រើន​ក្ដី តែ​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​សិល្បករ​ទាំង​២​ផ្គត់ផ្គង់​គ្រួសារ។ កម្រង​រូបភាព​អ្នក​ទាំង​២​អង្គុយ​ញ៉ាំ​បាយ​តាម​ផ្លូវ​ធ្វើ​ឲ្យ​ទស្សនិកជន​អាណិត​ពួក​គេ​ជា​ខ្លាំង។

តារា​សម្ដែង​ទាំង​២​ខាង​លើ ជា​តារា​កុងត្រា​ជាមួយ ប៉ុស្តិ៍ TVB តែ​ដោយ​សារ​គ្មាន​រឿង​ថត​ ពួក​លោក​ទទួល​បាន​ប្រាក់​ខែ​គោល​បន្តិចបន្តួច​ប៉ុណ្ណោះ។ ចែក​រំលែក​នឹង​បណ្ដាញ​ព័ត៌មាន លោក​ទាំង​២​ប្រាប់​ថា​មិន​មែន​មាន​តែ​ពួក​លោក​ទេ​ដែល​ត្រូវ​ចេញ​មក​រក​ការងារ​ក្រៅ ដោយ​នៅ​មាន​តារា​តូច​ធំ​ជា​ច្រើន​ទៀត​ក៏​ត្រូវ​ធ្វើ​ដូច​លោក​ដែរ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម