មនុស្សស្រីមានលក្ខណៈបែបនេះហើយ ដែលបុរសចង់ឲ្យក្លាយជាអនាគតម្តាយរបស់កូនគាត់

  • 2020-09-03 07:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តើ​អ្នក​ដឹង​ទេ​ថា ​នៅ​ពេល​​បុរស​សម្រេច​ចិត្ត​រៀប​ការ​​ជា​មួយ​នារី​ណា​ម្នាក់ ​គាត់​គិត​ទៅ​លើ​អ្វី​ខ្លះ? ​មិន​មែន​តែ​សម្រស់​មួយ​មុខ ​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ចង់​រៀប​ការ​ជាមួយ​នោះ​ទេ។ ​អ្នក​ខ្លះ ​ស្រលាញ់​គ្នា​យូរ​រាប់​ឆ្នាំ ​តែ​ពេល​​វេលា​រៀប​ការ បែរ​ជា​មិន​អាច​កំណត់​បាន។ ​នេះ​មក​ពី​គាត់ ​នៅ​មិន​ទាន់​រក​ឃើញ​ចំណុច​ត្រូវ​ចិត្ត​មួយ​ចំនួន​ពី​មិត្ត​ស្រី​របស់​គាត់ ​បាន។ ​ខាង​ក្រោម​នេះ ​ជា​ចំណុច​ខ្លះ​ៗ ​ដែល​បុរស​តែង​គិត​លើ ​មុន​ពេល​សម្រេច​រៀប​ការ​ជាមួយ​នារី​ណា​ម្នាក់។

១. មនុស្ស​ស្រី​ដែល​ឆ្លាត​ជាង​មនុស្ស​ប្រុស

​មាន​មនុស្ស​ជា​ច្រើន​គិត​ថា ​បុរស​មិន​ចូល​ចិត្ត​មនុស្ស​ស្រី​ឆ្លាត​ជាង​ខ្លួន​ធ្វើ​ជា​ប្រពន្ធ​ទេ។ ​តាម​ការពិត ​មិន​ដូច្នោះ​ឡើយ។ ​បុរស​​នឹង​សម្លឹង​មើល​នារី​ធ្វើ​ជា​ដៃ​គូ​ដែល​ជា​មនុស្ស​ឆ្លាត​ជាង​គាត់ ​។ ​នេះ​បើ​យោង​តាម​អ្នក​វិទ្យាសាស្រ្ត​អា​មេរិក ​លោក Lawrence Whalley ​បក​ស្រាយ។ ​ដោយសារ​តែ​​មនុស្ស​ស្រី​ឆ្លាត​នឹង​ជួយ​មិត្ត​ប្រុស​​ឲ្យ​ចៀស​ផុត​ពី​ហានិភ័យ ព្រមទាំង​​អាច​ដាស់​តឿន​គាត់​បាន​ទៀត​ផង។ ​ការ​មាន​ដៃ​គូ​ជា​មនុស្ស​ឆ្លាត នឹង​ជួយ​ជម្រុញ​គាត់​ឲ្យ​តស៊ូ​មិន​ឈប់​ឈរ ​រួម​ទាំង​ជម្រុញ​ខួរ​ក្បាល​ឲ្យ​ស្វាហាប់​គ្រប់​ពេល​ទៀត​ផង។

២. មនុស្ស​ស្រី​ស្មោះ​ត្រង់

ភាព​ស្មោះ​ត្រង់​ជា​អ្វី​ដែល​បុរស​ចង់​បាន​ជា​យូរ​មក​ហើយ។ ​លើស​ពី​នេះ ​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​បុរស​ហ៊ាន​ទទួល​ស្គាល់​ នៅ​ពេល​ដែល​គាត់​សាង​កំហុស​អ្វី​មួយ ព្រោះ​តែ​អំណាច​ភាព​ស្មោះ​ត្រង់​នេះ។ មនុស្ស​ស្រី​បែប​នេះ ​គឺ​ជា​មនុស្ស​ដែល​បុរស​កំពុង​ស្វែង​រក​និង​មិ​ន​ងាយ​ឲ្យ​នាង​ចាក​ចេញ​បាន​ឡើយ។

៣. មនុស្ស​ស្រី​ដែល​​សុទិដ្ឋិនិយម

មនុស្ស​វិជ្ជមាន​នឹង​មើល​ពិភពលោក​ស្រស់​ស្អាត ប្រៀប​ដូច​ជា​សួន​ផ្កា​ឡាវែន​ឌឺ។ ​ហេតុ​នេះ​ហើយ ​ទើប​ក្នុងទំនាក់​ទំនង បុរស​តែងឲ្យ​តម្លៃលើ​កត្តា​នេះ​ជាង​គេ។ ​តាម​ការ​សិក្សា​ពី​អ្នក​ចិត្ត​វិទ្យា​បង្ហាញ​ថា ប្រសិន​បើ​អ្នក​មាន​មិត្ត​និង​ដៃ​គូ​ជា​មនុស្ស​គិត​វិជ្ជមាន ​ពួក​គេ​មាន​ឥទ្ធិពលជម្រុញ​ចិត្ត​របស់​អ្នក​ដែល​កំពុង​មាន​បញ្ហា ​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ​បាន។

៤. មនុស្ស​ស្រី​ដែល​មាន​ភាព​កំប្លុក​កំប្លែង

​ពិត​​ណាស់ ​មនុស្ស​ចេះ​លេង​សើច​និង​កំប្លែង ​គឺ​ជា​មនុស្ស​ដែល​គេ​ចង់​នៅ​ក្បែរ​ជា​និច្ច។ ​តាម​ការ​ស្រាវ​ជ្រាវ​​ពី​​អ្នក​ចិត្ត​វិទ្យា​ក្នុង​ឆ្នាំ​២០១៦ ​រក​ឃើញ​ថា ​បុរស​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​មាន​អារម្មណ៍​បែប​កំប្លែង​ៗ ព្រោះ​នឹង​ជួយ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​សប្បាយ​រីករាយ ស្រស់​ស្រាយ​និង​បំបាត់​ទុក្ខ​កង្វល់។

៥. មនុស្ស​ស្រី​ដែល​ចិត្ត​ល្អ​

ការ​សិក្សា​បង្ហាញ​ថា ​មនុស្ស​ស្រី​មាន​ចិត្ត​ទូលាយ ​ហ៊ាន​បង្ហាញ​ពី​បញ្ហា​ផ្ទាល់​ខ្លួន​ទៅ​អ្នក​ដទៃ មើល​ទៅ​មាន​ភាព​ទាក់​ទាញ​ជាង។

៦. ​មនុស្ស​ស្រី​ដែល​​ចេះ​គាំ​ទ្រ​មិត្ត​ប្រុស​ រួម​ទាំង​ខ្លួន​ឯង​ផ្ទាល់

នាង​មិន​ភ្លេច​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​​​ឯង​ផ្ទាល់​ឲ្យ​​សម្រេច​ក្តី​សុបិន​​ឡើយ ​។ ​លើស​ពី​នេះ ​នាង​ចេះ​ជម្រុញ​មិត្ត​ប្រុស​ឲ្យ​ទទួល​បាន​នូវ​ការ​សម្រេច​លទ្ធផល​ក្តី​សុបិន​របស់​ខ្លួនដូច​គ្នា។ ​កាន់​តែ​សំខាន់​ជាង​នេះ​ ​បុរស​ក៏​មិន​បាច់​បារម្ភ​ច្រើន​ពី​​បរិបទ​ជីវិត​របស់​​គាត់ ។ ​មនុស្ស​ស្រី​បែប​នេះ​​ហើយ​​ដែល​មនុស្ស​​ប្រុស​​ចង់​នៅ​ក្បែរ​គ្រប់​ពេល​នោះ​។

៧. នាង​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្រួសារ​របស់​នាង

បើសិន​​ជា​អ្នក​ចង់​ដឹង​ថា ​តើ​៣០​ឆ្នាំ​ខាង​មុខ ​នាង​នឹង​មើល​ថែ​ទាំ​អ្នក​បាន​ល្អ​របៀប​ណា ​នោះ​អ្នក​អាច​មើល​ពី​របៀប​ដែល​​នាង​កំពុង​មើល​ថែ​ឪពុក​ម្តាយ​របស់​នាង​បាន​ដូច​គ្នា​។ ​នេះ​​នឹង​បង្ហាញ​ពី​ក្តី​ស្រលាញ់ ​និង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​ផង​ដែរ។

៨. ​មនុស្ស​ស្រី​ដែល​​ចេះ​អត់​ធ្មត់​នៅ​ពេល​ឈ្លោះ​គ្នា​ម្តង​ៗ

មនុស្ស​ស្រី​ចិត្ត​ត្រជាក់ ​​នឹង​អាច​គ្រប់​គ្រង​អារម្មណ៍​របស់​នាង​បាន ​​នាង​មិន​យំ ​នាង​មិន​ចង់​ឈ្នះ រហូត​ទល់​តែ​​ផ្ទះ​ផ្ទុះ​បែក​នោះ​ទេ។ ​មនុស្ស​​ប្រុស​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​ស្តាប់​គាត់​និយាយ ​គាត់​ក៏​ចង់​លាង​កំហុស​​ពេល​ខ្លួន​ធ្វើ​ខុស​ដែរ។ ​ហេតុ​នេះ​ហើយ ​ទើប​ការ​ស្រាវជ្រាវ​ពី​សាកល​វិទ្យាល័យ​រដ្ឋ​កាលី​ហ្វ​ញ៉ា​រក​ឃើញ​ថា ​មនុស្ស​ស្រី​ដែល​មាន​ចិត្ត​ត្រជាក់ គឺ​ត្រូវ​ចិត្ត​សម្រាប់​បុរស​គ្រប់​គ្នា។ ​

៩. ​មនុស្ស​ស្រី​ដែល​មាន​ពេល​វេលា​​សម្រាប់​ខ្លួន​​ឯង

ពិត​​ណាស់ ​ការ​ឲ្យ​ពេល​វេលា​ចំពោះ​ខ្លួន​​​ឯង​បាន​គ្រប់​គ្រាន់ ​គឺ​ជា​ការ​គោរព​ខ្លួន​ឯង​ដែរ។ ​មនុស្ស​ប្រុស​ក៏​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​ចេះ​បែង​ចែក​ពេល​​វេលា​ ​និង​ធ្វើ​ឲ្យ​ជីវិត​របស់​គេ​បាន​ល្អ​ប្រសើរ​ផង​ដែរ ​មុន​ពេល​រៀប​ការ​ចូល​មក​ដល់។ ​អាស្រ័យ​បែប​នេះ ​ការ​អនុញ្ញាត​​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ធ្វើ​អ្វី​ដែល​ភាគី​ម្ខាង​ទៀត​ចូល​ចិត្ត ​វា​នឹង​មិន​ងាយ​ធ្វើ​ឲ្យ​ពួក​គេ​ធុញ​ទ្រាន់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ។

១០. មនុស្ស​ស្រី​ដែល​ចេះ​អភ័យ​ទោស

ប្រសិន​បើ​អ្នក​ជា​មនុស្ស​ស្រី​​ឆាប់​លើក​ទោស​ឲ្យ​គេ អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ដែល​មាន​គេ​ចង់​នៅ​ក្បែរ​ច្រើន។ ​​តាម​ការ​សិក្សា​​ជា​ច្រើន​បង្ហាញ​ថា ​មនុស្ស​មាន​អត្តចរិត​បែប​នេះ​ជា​មនុស្ស​មិន​ចូល​ចិត្ត​ការ​សង​សឹក ហើយ​ពេល​ពួក​គេ​រស់​នៅ​ជាមួយ​គ្នា​ ​ពួក​គេ​នឹង​មាន​ជីវិត​អាពាហ៍ពិពាហ៍​រី​កក​រាយ​និង​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក​រហូត​ដល់​ចាស់​រៀង​ៗ​ខ្លួន៕

ប្រភព៖ pentahugs ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម