រូបអ្នកមើលឃើញមុនគេ អាចបកស្រាយថាអ្នកជាគូស្នេហ៏បែបណា

  • 2020-09-04 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខាងក្រោមនេះជាការបកស្រាយថាអ្នកជាគូស្នេហ៏បែបណាពីរូបដែលអ្នកមើលឃើញដំបូងគេ​។

១. បុរសដែលស្លៀកពាក់ពណ៌ក្រហម

បើសិនជាអ្នកមើលឃើញរូបបុរសដែលស្លៀកពាក់ពណ៌ក្រហម អ្នកកំពុងតែចង់អោយគូស្នេហ៏អ្នកចំនាយពេលកាន់តែច្រើនជាមួយអ្នក។ មានពេលខ្លះអ្នកគិតថាទោះជាចំនាយពេលនៅជាមួយគ្នាពេញមួយថ្ងៃហើយក្ដី ក៏នៅតែមិនទាន់មានអារម្មណ៏ស្កប់ស្កល់គ្រប់គ្រាន់។

២. បុរសលុតជង្គង់

អ្នកមិនសូវជាបានព្យាយាមធ្វើអ្វីដើម្បីផ្គាប់ចិត្តដៃគូប៉ុន្មាននោះទេ។ ដៃគូអ្នកអាចនឹងខ្វះអារម្មណ៏កក់ក្ដៅ និង ផ្អែមល្ហែមពីអ្នក។ មិនចាំបាច់អ្វីច្រើននោះទេ គ្រាន់តែធ្វើរឿងតិចតួចអោយគេញញឹម នាំគេទៅញ៉ាំបាយនៅកន្លែងដែលរ៉ូម៉ែនទិចក៏អាចបង្ហាញពីទឹកចិត្តដែលថាអ្នកមាន។

៣. មុខមនុស្ស

អ្នកមានអារម្មណ៏ថាអ្នកមិនល្អគ្រប់គ្រាន់ ក្លាយគេមិនស្រឡាញ់អ្នកពិតប្រាកដហើយនឹងចាកចេញពីអ្នកដោយស្ងាត់ៗ។ នៅពេលដែលដៃគូអ្នកបានដឺងថាអ្នកត្រួវការបែបនេះហើយនោះ អ្នកទាំងពីរអាចនឹងធ្វើអោយសម្ព័ន្ធភាពនេះកាន់តែរឹងម៉ាំឡើង។

៤. ស្រមោលមនុស្សប្រុស

បើសិនជាអ្នកមើលឃើញមនុស្សប្រុសតែជាស្រមោលនោះ អ្នកអាចនឹងមានចំនុចខ្វះខាតច្រើនជាងអ្នកឯទៀត ប៉ុន្តែអ្នកក៏មិនត្រូវបារម្ភពេកនោះដែរ បើសិនជាអ្នកមិនចូលចិត្តអោយគេប៉ះដៃប៉ះជើង ទេគួរតែកុំលាក់ហើយប្រាប់គេត្រង់ៗទៅ ព្រោះគេអាចនឹងមិនដឹង។

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម