សញ្ញាទាំង ១៥ យ៉ាងដែលគេកំពុងតែចង់ឡើងឋានៈពីមិត្តធម្មតា

  • 2020-09-04 08:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មានរឿងអ្វីដែលទាស់ខុសនោះទេ ដែលមានគូសេ្នហ៏ជាច្រើនតែងចាប់ផ្ដើមមកពីមិត្តភក្តិនោះ ហើយបើសិនជាពេលនេះអ្នកកំពុងតែនឹកឆ្ងល់ថា មិត្តអ្នកអាចនឹងមានចិត្តលើអ្នកដែររឺអត់នោះ គួរសង្កេតមើលថាគេមានដែលធ្វើបែបនេះដាក់អ្នកដែររឺទេ។

១. ទោះរវល់យ៉ាងណាក៏ឆ្លៀតពេលមកជួបអ្នក

ធម្មតាទេដែលមិត្តភក្តិតែងតែណាត់ជួបគ្នាទៅ ញ៉ាំអី ឫ មើលកុននោះ តែបើសិនជាគេពេញចិត្តនឹងអ្នកពិតមែននោះ អ្នកនឹងក្លាយជាអាទិភាពរបស់គេទោះបីជាពេលខ្លះគេអាចនឹងរវល់ដកខ្លួនមិនរួចយ៉ាងណាក្ដី។

២. ព្យាយាមធ្វើអ្វីតាមដែលអ្នកចូលចិត្ត

សាកល្បងអង្គុយគិតលមើល តើគេមានដែលព្យាយាមធ្វើអ្វី ដើម្បីតែចង់បំពេញចិត្តអ្នកដែរអត់ វាអាចនឹងតិចតួចមិនច្រើនដូចជា​ព្យាយាមធ្វើអោយអ្នកសប្បាយចិត្តពេលដែលអ្នកកើតទុក ច្រៀងអោយអ្នកស្ដាប់ ឫ អាចជាការដែលគេតែងតែងខ្លួនស្អាតបាតទៅជួបអ្នកជាដើម។

៣. តែងយកចិត្តទុកដាក់មើលថែអ្នក

បើសិនជាអ្នកកំពុងតែនឹកឆ្ងល់ថាគេអាចនឹងចង់លើសពីមិត្តជាមួយអ្នកដែរឫ អត់នោះ សាកគិតមើលមើ៎ តើគេតែងតែខ្វល់ខ្វាយពីអ្នក ពេលនៅកន្លែងដែលមានមនុស្សច្រើន បារម្ភថាអ្នកដទៃមានបានកេងចំនេញលើអ្នកឫអត់ ថាតើអ្នកមានបានមើលថែខ្លួនឯងបានល្អអត់ និយាយអោយខ្លីទៅគេយកចិត្តទុកដាកើនឹងសុខទុក្ខអ្នកដូចជាសុខទុក្ខខ្លួនគេផ្ទាល់អញ្ចឹងដែរ។

៤. ចេះតែចង់ជួបគ្នាតែពីរនាក់

បើសិនជាមិត្តធម្មតានោះ ភាគច្រើនតែងតែជួបជុំគ្នាជាក្រុម តែបើសិនជាលើសពីមិត្តនោះវាជារឿងមួយផ្សេង ពេលដែលមិត្តភក្តិដែលមិនដែលធ្លាប់ជួបគ្នាតែពីរ ចាប់ផ្ដើមបបួលអ្នកចេញក្រៅតែពីរនាក់នោះ គេអាចនឹងមានគម្រោងចង់ដំឡើងឋានៈជាមិត្តគេហើយ។

៥. ពេលខ្លះអាចនឹង Flirt ជាមួយអ្នក

មានតែការនិយាយញេះញ៉ោះរបៀបចែចង់នេះហើយដែលអាចជា សញ្ញាដែលច្បាស់បំផុតហើយដែលគេកំពុងចែចង់អ្នកនោះ ជាពិសេសបើសិនជាវាកើតឡើងញងដងពេកនោះ។

៦. រកឱកាសមកស្និទ្ធស្នាលជាមួយអ្នក

បើសិនជាគេមិនមែនជាប្រភេទមនុស្សដែលតែងតែធ្វើបែបនោះ ហើយសុខៗស្រាប់តែ ចេះប៉ះដៃ ប៉ះជើង ពេលដែលនិយាយជាមួយអ្នក សូម្បីតែកាយវិការតិចតួចបែបនេះក្ដីក៏អាចជាសញ្ញាដែលមិត្តអ្នកកំពុងតែមានចិត្តលើអ្នកអ្នក។

៧. តែងចាំនៅពីក្រោយ និង លើកទឹកចិត្ត

មិត្តភក្តិល្អតែងតែជួយគ្នាក្នុងគ្រាអាសន្ន តែមិត្តដែលពេញចិត្តនឹងអ្នកវិញនោះមិនត្រឹមតែជួយអបអរ និង លើកទឹកចិត្តអ្នកបែបធម្មតាដូចមិត្តទូទៅនោះទេ បើអ្នកចាប់អារម្មណ៏តែបន្តិចប្រាកដជាឃើញកាន់តែច្បាស់តែម្ដង។

៨. ទោះមិនបានធ្វើអ្វីច្រើន ក៏ព្រមអង្គុយស្ដាប់អ្នករអ៊ូរពីបញ្ហា

ប្រហែលជាធ្លាប់បានដឹងរួចមកហើយ មនុស្សដែលស្រលាញ់គ្នាតែនៅក្បែរគ្នា និង ព្យាយាមចង់ដោះស្រាយបញ្ហាជាមួយអ្នក ហើយបើសិនជាមិត្តអ្នកចាប់ផ្ដើមកែប្រែមកធ្វើបែបនេះនោះ ត្រៀមខ្លួនទៅណា៎។

៩. ព្យាយាមអោយអ្នកស្គាល់ពីគេកាន់តែច្បាស់ជាងមុន

បើសិនជាមិត្តភក្តិអ្នកចាប់ផ្ដើមចែករំលេករឿងនៅក្នុងចិត្តគេច្រើនឡើងទាំងមិនដែលធ្លាប់ធ្វើបែបនេះជាមួយមិត្តភក្តិដទៃនោះ គេកំពុងតេចង់អោយអ្នកស្គាល់ពីគេកាន់តែច្បាស់ហើយ។

១០. សួរនាំពីជីវិតស្នេហាអ្នក

មិនត្រឹមតែចង់ដឹងថាអ្នកមានអ្នកណានៅក្នុងចិត្ត ឫអត់នោះទេ គេអាចនឹងចាប់ផ្ដើមនិយាយប្រាប់អ្នក Crush អ្នកមិនល្អត្រង់នេះ ទាស់ត្រង់នោះ ដើម្បីចង់អោយអ្នកផ្ដល់ឱកាសអោយគេខ្លះផង។

១១. មិត្តដទៃចាប់ផ្ដើមឆ្ងល់ពីសម្ព័នភាពអ្នកទាំងពីរ

មិត្តភក្តិផ្សេងទៀតរបស់អ្នកនឹងអាចមើលឃើញនូវភាពប្រែប្រួលទាំងនោះ ពួកគេនឹងចាប់ផ្ដើមចាប់អារម្មណ៏ថាគេយកចិត្តទុកដាក់នឹងអ្នកប្លែកជាងមុន ជាពិសេសគេអាចនឹងសួរអ្នកផ្ទាល់តែម្ដងថា ពីរនាក់ហ្នឹងថីហ្នឹង ប្លែកៗ។

១២. មិនប៉ះពាល់ទូរស័ព្ទពេលនៅក្បែរអ្នក

មិនចាំបាច់ទៅសង្កេតមើលអ្វីច្រើននោះទេ បើសិនជាមិត្តជាប្រភេទដែលតែងតែអង្គុយចុចទូរស័ព្ទមិនស្រាកស្រាន្ត តែពេលនៅក្បែរអ្នកទូរស័ព្ទមិនខ្ចីប៉ះនោះបានន័យថាគេពេញចិត្តនឹងចំណាយពេលជាមួយអ្នកបែបនេះណាស់។

១៣. ទាក់ទង សួរនាំអ្នកជាប្រចាំ

ធ្លាប់តែជួបគ្នា ១ ខែក៏ប្ដូរមកមួយអាទិត្យម្ដង ឫក៏អាចច្រើនដងក្នុងមួយអាទិត្យ ក៏អាចជាសញ្ញាដែលបង្ហាញពីការចាប់អារម្មណ៏របស់គេមកលើអ្នកដែរ ជាពិសេសពេលដែលគេចាប់ផ្ដើមតែងរកលេសអោយបានជជែក និង ទាក់ទងជាមួយអ្នក។

១៤. ព្យាយាមសួរនាំពីមនុស្សក្នុងជីវិតអ្នក

គេនឹងចាប់ផ្ដើមចង់ដឹង ចង់លឺពីរឿងតូចធំ ដែលកើតឡើងក្នុងជីវិតអ្នក មនុស្សដែលសំខាន់នៅក្នុងជីវិតអ្នក សញ្ញាដែលកាន់តែច្បាស់នោះ គេអាចនឹងព្យាយាមចង់ស្គាល់ប៉ាម៉ាក់ថែមទៀតផង។

១៥. Surprise អ្នកដោយកាដូទោះតិចតួចក្ដី

នៅពេលពួកគេចាប់អារម្មណ៍នឹងអ្នកពួកគេនឹងចង់ធ្វើឱ្យអ្នកភ្ញាក់ផ្អើលជាញឹកញាប់។ ពួកគេអាចនឹងទទួលបានម្ហូបដែលអ្នកចូលចិត្តជូនអ្នកឬនាំអ្នកទៅភោជនីយដ្ឋានដែលអ្នកចូលចិត្តដោយមិនប្រាប់អ្នក។

រូបភាព៖ Pinterest

ប្រភព៖ Stylecraze ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម