តើទម្លាប់គេងអ្នក អាចប្រាប់អ្វីបានខ្លះពីអ្នក?

  • 2020-09-01 04:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

១. គេងផ្អៀងទៅម្ខាង

បើសិនជាពេលគេង បើមិនបាផ្អៀងទៅម្ខាង ហើយគងជើងពីគ្នាគេងមិនលក់នោះ អ្នកជាប្រភេទមនុស្សដែលមានការគិតគូរបានវែងឆ្ងាយ ហើយគួរអោយទុកចិត្តបាន។ មនុស្សភាគច្រើនតែងគោរពកោតខ្លាចអ្នក ហើយអ្នកមិនមានការភ័យខ្លាចនឹងរឿងអ្វីដែលអាចនឹងកើតឡើងនៅក្នុងថ្ងៃអនាគតឡើយ ដោយញញឹមស្វាគមន៏ជាមិននិច្ចមិនថាមានរឿងអ្វីក៏ដោយ។

២. គេងដោយសង្រួមខ្លួន

បើសិនជាអ្នកតែងដឹងខ្លួនមកឃើញថាខ្លួនគេងបែបនេះនោះ អ្នកតែងមានអារម្មណ៏ថាចាំបាច់ត្រូវការអោយគេការពារ និង យល់ពីចិត្តអ្នក។ ការដែលគេងបែបនេះ អាចនឹងបង្ហាញថា អ្នកកំពុងតែព្យាយាមគេចវេសពីបញ្ហានៅក្នុងជីវិតអ្នក។ អ្នកអាចជាមនុស្សដែលមានដុងខាងសិល្បៈខ្ពស់ ជាពិសេសខាងផ្នែកគំនូរ និង និពន្ធ។

៣. គេងផ្កាប់មុខ

បើសិនជាពេលគេងអ្នក តែងតែមានអារម្មណ៏ថាស្កប់ស្កល់ជាងពេលគេងបែបនេះនោះ អ្នកជាប្រភេទមនុស្សដែលមានភាពជាអ្នកដឹកនាំខ្ពស់ក្នុងខ្លួន ចូលចិត្តដឹកនាំផ្ដួចផ្ដើមក្នុងការធ្វើរឿងអ្វីមួយ ព្រមទាំងចូលចិត្តសណ្ដាប់ធ្នាប់ទាំងរឿងការងារ និង ជីវិតផ្ទាល់ខ្លួន។

៤. គេងផ្ងារ

អ្នកដែលគេងបែបនេះច្រើនជាប្រភេទមនុស្សដែលតែងគិតអ្វីក្នុងផ្លូវល្អជានិច្ច ចូលចិត្តរាប់អានអ្នកដទៃអោយក្លាយមកជាមិត្ត ព្រមចូលចិត្តអោយគេចាប់អារម្មណ៏មកលើខ្លួនផងដែរ។ បើតាំងចិត្តក្នុងការធ្វើអ្វីមួយហើយ អ្នកនឹងមិនបោះបង់វាចោលកណ្ដាលទីឡើយ។

៥. គេងត្រង់ភ្លឹងដូចកូនទាហាន

មនុស្សដែលទម្លាប់គេងបែបនេះជាប្រភេទមនុស្សដែលមានគោលដៅច្បាស់លាស់ក្នុងជីវិត ហើយមិនខ្លាចនឹងតស៊ូពុះពារ ដើម្បីសម្រេចវា។ អ្នកអាចនឹងជាមនុស្សដែលមានវិន័យតឹងរ៉ឹងលើខ្លូនឯងបន្តិច ដោយគិតថាអ្នកអាចសម្រេចការបានច្រើនណាស់ ច្រើនជាងអ្វីដែលអ្នកកំពុងធ្វើបានសព្វថ្ងៃនេះ។

៦. គេងគងជើងម្ខាង

អ្នកអាចនឹងជាប្រភេទមនុស្សដែលគេឯងនឹកស្មានមិនត្រូវ ចូលចិត្តការផ្សងព្រេង ងាយប្រែចិត្ត ហើយពិបាកក្នុងការសម្រេចចិត្តទៅលើរឿងអ្វីមួយ តែតាមពិតទៅអ្នកក៏មិនចង់អោយជីវិតអ្នកមានភាពវឹកវរបែបនេះពេកនោះទេ។

ប្រភព៖ Brightside ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម