រានហាលក្នុងផ្ទះបើនៅតែទុកដូចនេះ កុំឆ្ងល់ហេតុអីរកស៊ីគ្មានថ្ងៃឡើង
- 2020-08-27 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រានហាលក្នុងផ្ទះបើនៅតែទុកដូចនេះ កុំឆ្ងល់ហេតុអីរកស៊ីគ្មានថ្ងៃឡើង
រានហាលរៀបឲ្យត្រូវក្បួន នឹងជួយឲ្យម្ចាស់ផ្ទះថ្កុំថ្កើង ធ្វើអ្វីក៏បានសម្រេច ផ្ទុយទៅវិញ បើរៀបខុសក្បួន ម្ចាស់ផ្ទះធ្វើអ្វីក៏ត្រូវរាំងស្ទះ មិនបានសម្រេច។ ខាងក្រោមនេះគឺជា ៣ចំណុច ដែលអ្នកត្រូវចាប់អារម្មណ៍ពេលរៀបចំ រានហាល ឬវេរ៉ង់ដា។
១. ទីកន្លែងរានហាល
ទិសដែលមានលាភ និងនាំមកនូវសំណាងសម្រាប់រានហាលលល្អបំផុតនោះគឺទិសខាងកើត និងខាងជើង។ ព្រោះគេជឿជាក់ថា ទិសដែលព្រះអាទិត្យរះនឹងនាំមកនូវសំណាងដល់ម្ចាស់គេហដ្ឋាន។ រាល់ព្រឹកបើករានហាលដើម្បីទទួលពន្លឺព្រះអាទិត្យ ប្រៀបដូចទទួលបានលាភចូលរាល់ថ្ងៃ។ ជៀសវាងរៀបចំធ្វើរានហាលបែរទៅទិសខាងត្បូង និងលិច។ ទិសខាងត្បូងទទួលខ្យល់ចូលផ្ទះ ធ្វើឲ្យលុយចូលពីមុខ ចេញពីក្រោយ។ ទិសខាងលិចប្រៀបដូចដង្ហើមរលត់ គ្មានរាសីសម្រាប់ម្ចាស់ផ្ទះឡើយ។
២. ហាមដាក់សំរាមនៅរានហាល
រានហាលជាទីខ្ពស់ដែលជានិច្ចកាលគឺជាកន្លែងសម្រាប់សែនព្រេន ទទួលទេវតា ឬទុកដាក់រូបព្រះជាដើម។ ហេតុនេះហើយ កន្លែងនេះប្រៀបដូចជាទីសក្ការៈមួយ។ ដូចនេះហើយ ដើម្បីឲ្យវត្ថុស័ក្ដិសិទ្ធិជួយដល់ម្ចាស់ផ្ទះ ម្ចាស់ផ្ទះផ្ទាល់ត្រូវចេះសំអាតឲ្យស្អាតកុំឲ្យទាស់ចិត្តអ្នកដែលជួយយើង។ ជៀសវាងការដាក់សម្រាម ធ្វើឲ្យមានក្លិនមិនល្អនៅទីនេះ។
៣. ហាមដាក់ម៉ាស៊ីនបោកខោអាវនៅរានហាល
ម៉ាស៊ីនបោកខោអាវដាច់ខាតមិនគួរដាក់នៅវេរ៉ង់ដាឡើយ ដោយបើដាក់នៅទីនេះ សុខភាពរបស់សមាជិកនៅក្នុងគ្រួសារ នឹងមិនល្អ ងាយឈឺជម្ងឺកំប៉ិកកំប៉ុក។ ក្រៅពីនេះ ការដាក់ម៉ាស៊ីនបោកខោអាវនៅទីតាំងខាងលើ អាចងាយបង្កជម្លោះដល់សមាជិកនៅក្នុងគ្រួសារ៕