ផ្នែកដែលអ្នកដុសសម្អាតមុនគេពេលមុជទឹក អាចប្រាប់ពីអ្នកបាន

  • 2020-08-28 07:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនត្រឹមតែខាងផ្នែកចិត្តវិទ្យាទេ សូម្បីតែតាមវប្បធម៌តាមប្រទេសមួយចំនួនក៏បានលើកឡើងមកថា គេទាយថាអ្នកជាមនុស្សប្រភេទដោយគ្រាន់តែ ដឹងពីផ្នែកណាមួយនៃរាងកាយដែលអ្នកសម្អាតមុនប៉ុណ្ណោះ។

១. ជើង

ជើងត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃភាពរាបទាប។ ភាគច្រើនមនុស្សដែលលាងសម្អាតជើងមុនជា ប្រភេទមនុស្សដែលមិនទម្រើសខ្លួន មិនឆ្មើងឆ្មៃ ព្រមទាំងពេញចិត្តនូវអ្វីដែលគេមានក្នុងជីវិតពេលនេះ។

២. ដៃ

ដៃជានិម្មិតរូបនៃភាពខ្លាំង ព្រមទាំងការរួបរួមគ្នា។ អ្នកដែលលាងដៃជាមុននៅពេលពួកគេមុជងូតទឹក តែងមិនអនុញ្ញាតឱ្យភាពភ័យខ្លាច កំណត់រិតត្បិតជីវិតគេនោះទេ។ ជាធម្មតាពួកគេតែងមានឧត្តមគតិខ្ពស់ហើយនឹងគាំទ្រអ្វីដែលត្រឹមត្រូវ។

៣. មុខ

មុខគឺជាតំបន់នៃរាងកាយដែលអនុញ្ញាតឱ្យយើងមើលឃើញ ស្តាប់លឺ ហិតក្លិននិងដឹងពីរសជាតិ។ អ្នកដែលលាងមុខមុនគេច្រើនតែបារម្ភពីរូបរាងកាយគេជាខ្លាំង។ មនុស្សបែបនេះអាចងាយតានតឹងហើយខ្មាស់អៀនច្រើន។

៤. ស្មា និង ក

អ្នកដែលលាងស្មាឬករបស់ពួកគេជាមុនគឺជាប្រភេទមនុស្សដែលចូលចិត្តការប្រកួតប្រជែងហើយមានការខិតខំធ្វើការខ្ពស់ ដើម្បីអ្វីដែលពួកគេចង់បាន។ មនុស្សបែបនេះកម្រត្រូវបានគេបដិសេដន៏ណាស់ ហើយមានការតាំងចិត្តខ្ពស់ នឹងខិតខំដើម្បីសម្រេចក្តីសុបិន្តនិងគោលដៅក្នុងជីវិត។

៥. ទ្រូង

វាត្រូវបានគេជឿជាក់ថាប្រសិនបើអ្នកលាងសម្អាតទ្រូងរបស់អ្នកជាមុន អ្នកគឺជាប្រភេទមនុស្សដែលមានអារម្មណ៍ពេញចិត្ត និងមានទំនុកចិត្តលើខ្លួន និងរូបរាងកាយអ្នក។

៦. ឃ្លៀក

អ្នកជាប្រភេទមនុស្សដែលគួរអោយទុកចិត្តបាន ជាពិសេសរួសរាយរាក់ទាក់ តែងជួយយលអាសារមនុស្សដោយមិនចង់បានអ្វីតបស្នងឡើយ។

៧. កន្លែងសម្ងាត់

អ្នកមានការអៀនខ្មាសច្រើន មិនចូលចិត្តអោយអ្នកដទៃមកដឹងពីរឿងជីវិតអ្នកច្រើនពេកនោះទេ ជាពិសេសមិនចូលចិត្តអោយក្លាយជាទីចាប់អារម្មណ័ពីអ្នកដទៃ។

៨. សក់ និង ក្បាល

ពួកគេមិនចូលចិត្តខ្ជះខ្ជាយពេលវេលាដែលជាហេតុធ្វើឱ្យពួកគេច្រើនតែមានការប្រុងប្រយ័ត្ននឹងទម្លាប់។

៩. ដៃ ឫ ជើង

អ្នកដែលលាងជើងឬដៃរបស់ពួកគេជាមុនអាចជាដែលតែងចំណាយពេលវេលាទៅស្រមើស្រមៃច្រើនជាងទៅធ្វើអ្វីដែលបានសាច់ការ។

១០. ខ្នង

អ្នកដែលលាងសម្អាតខ្នងរបស់ពួកគេមុនជាប្រភេទមនុស្សដែលមានការប្រុងប្រយ័ត្ននិងបម្រុងទុកយ៉ាងជាក់លាក់។ ពួកគេអាចត្រូវបានគេស្គាល់ថា ជាមនុស្សដែលមិនសូវម៉ាត់ក ហើយចូលចិត្តនៅម្នាក់ឯង។

ប្រភព៖ newsner ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម