បើ​អ្នក​ជា​មនុស្ស​ឆ្លាត ត្រូវ​ដឹង​រឿង​ទាំង​នេះ​នៅ​ពេល​មាន​ស្នេហា

  • 2020-08-20 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ឆ្លាត​ម្នាក់​នៅ​ពេល​មាន​ស្នេហា​មិន​ត្រឹម​តែ​ប្រើ​បេះដូង​នោះ​ទេ គឺ​ប្រើ​ខួរ​ក្បាល​ថែម​ទៀត។ នៅ​ពេល​ដែល​មាន​វិធី​សាស្ត្រ​ក្នុង​មនោសញ្ចេតនា នោះ​គេ​មិន​ត្រឹម​តែ​ស្រលាញ់​យើង​ទេ ថែម​ទាំង​គោរព​យើង​ទៀត​ផង។ ខាង​ក្រោម​នេះ​គឺ​ជា​តិចនិក​ដែល​មនុស្ស​ឆ្លាត​ម្នាក់​គួរ​មាន​ពេល​ស្ថិត​ក្នុង​មនោសញ្ចេតនា​មួយ។

១. ជិត​ស្និទ្ធ​នឹង​មិត្តភ័ក្ដិ​របស់​គេ

សម្រាប់​អ្នក​ដែល​ស្រលាញ់​យើង​ពិត​មែន គេ​មុខ​ជា​ចង់​ណែនាំ​យើង​ជា​មួយ​មិត្ត​គេ។ បើ​សិន​ជា​យើង​ត្រូវ​គ្នា​ជាមួយ​មិត្ត​គេ​ទៀត នោះ​ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​២​រឹត​តែ​មាំ​ទ្វេ​ឡើង។

២. កុំ​ព្យាយាម​ត្រួត​ពិនិត្យ​រឿង​គ្រប់​យ៉ាង​របស់​គេ

ស្ទើរ​គ្រប់​មនុស្ស​ស្រី​ទាំង​អស់​គឺ​មាន​កំហុស​នេះ។ នៅ​ពេល​មិន​នៅ​ជិត​សង្សារ ពួក​គេ​តែង​មាន​ក្ដី​បារម្ភ។ រឿង​នេះ​កើត​ឡើង​ដោយ​សារ កង្វះ​ភាព​ទុក​ចិត្ត​ទាំង​សងខាង ព្រោះ​បើ​មាន​ភាព​ទុក​ចិត្ត​គ្រប់គ្រាន់​គេ​មិន​ខ្វល់​ថា​អ្នក​ទៅ​ណា នៅ​ឯណា​នោះ​ឡើយ។

៣. បង្ហាញ​ឲ្យ​គេ​ឃើញ​ថា​យើង​ជា​មនុស្ស​ឯករាជ្យ

គេ​នឹង​រឹត​តែ​ស្ញប់ស្ញែង​អ្នក​លើស​ដើម​ប្រសិនជា​អ្នក​អាច​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា យើង​ជា​មនុស្ស​មិន​ពឹងពាក់​អ្នក​ដទៃ​រឿង​ផ្សេង​ៗ ជា​ពិសេស​រឿង​លុយកាក់។ ព្រោះ​ថា​គ្មាន​មនុស្ស​ប្រុស​ណា​ដែល​ចង់​បាន​មនុស្ស​ស្រី​ដែល​ចាំ​តែ​ពឹង​លើ​អ្នក​ដទៃ​នោះ​ឡើយ។

៤. អតីតកាល​មិន​សំខាន់ សំខាន់​បច្ចុប្បន្នភាព

អ្នក​ណា​ក៏​មាន​អតីតកាល​ដែរ ខ្លះ​ក៏​ល្អ​ទៅ ខ្លះ​ក៏​មិន​សូវ​ល្អ។ កុំ​ដោយ​សារ​តែ​រឿង​ដែល​ធ្លាប់​ធ្វើ​ហើយ​វាយ​តម្លៃ​គេ​ឲ្យ​សោះ ព្រោះ​អ្នក​ណា​ក៏​មាន​កំហុស​ដែរ។ សូម​ផ្ដោត​មើល​ថា នៅ​ពេល​នេះ​គេ​ជា​មនុស្ស​ល្អ​ឬ​នៅ​គឺ​ល្អ​ជាង។

៥. ពេល​គេ​ចង់​ដើរ​ចេញ សូម​ដោះ​ដៃ​ឲ្យ​គេ​ចេញ​ទៅ

ទោះ​បី​ជា​មិន​ចង់​យ៉ាង​ណា តែ​ជីវិត​គ្មាន​អ្នក​ណា​អាច​មើល​ដឹង​រឿង​ទៅ​ថ្ងៃ​មុខ​ឡើយ។ ពេល​ខ្លះ​ពេលវេលា​អាច​ផ្លាស់​ប្ដូរ​មនុស្ស​ម្នាក់​ដល់​ថ្នាក់​មិន​គួរ​ឲ្យ​ជឿ។ បើ​មាន​ថ្ងៃ​មួយ សុខ​ៗ​គេ​មក​ប្រាប់​ថា​ចង់​បែក​គ្នា​នោះ​ក៏​កុំ​ភ្ញាក់​ផ្អើល​អី ព្រោះ​កាលៈទេសៈ​តែង​ផ្លាស់​ប្ដូរ​រហូត។ បើ​នៅ​តែ​តោង​ទាម​គេ​ទៀត នោះ​មិន​មែន​ជា​លទ្ធផល​សម្រាប់​អ្នក​ទាំង​២​ទេ គួរ​ដោះ​ដៃ​គ្នា​ឲ្យ​រក​ផ្លូវ​ថ្មី​ទៅ៕

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម