រើស​ប្រពន្ធ​តាម​ក្បួន​ហុងស៊ុយ ​គេ​មើល​លើ​លក្ខណៈ​ទាំង ​៥​នេះ

  • 2020-08-20 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទំនៀមទម្លាប់​ជឿ​តាម​ក្បួន​ហុងស៊ុយ ​នៅ​តែ​បន្ត​ប្រកាន់​ខ្ជាប់​មិន​រលុប​បាត់​ទៅ​ណា ​ជា​ពិសេស​សម្រាប់​គ្រួសារ​ដែល​មាន​ជាប់​សែស្រឡាយ​ចិន។ តួយ៉ាង​តាម​រយៈ​ក្បួន​ហុងស៊ុយ​ គេ​អាច​ជ្រើសរើស​គូ​ស្រករ​បាន​ដោយ​មើល​លើ​លក្ខណៈ​សម្បត្តិ​ទាំង ​៥យ៉ាង​ខាង​ក្រោម​របស់​កូន​ស្រី៖

១. នារី​ដែល​មាន​ទំហំ​ស្មា​តូច៖ នារី​ដែល​មាន​ស្មា​តូច​មើល​ទៅ​រាង​សមសួន​ពេញ​លក្ខណៈ​ជា​មនុស្ស​ស្រី ​មិន​ឃើញ​មាឌ​ឌាំង​ច្រងោង​មាំ​ឡើយ។ គេ​សម្គាល់​ថា​នារី​ដែល​មាន​លក្ខណៈ​បែប​នេះ​ជា​មនុស្ស​វៃឆ្លាត ​ពូកែ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង ​បើសិន​បុរស​ជា​ប្តី​មាន​តំណែង​ជា​អ្នក​ជំនួញ​ផង​ទៀត​នោះ ​មនុស្ស​ស្រី​ប្រភេទ​នេះ​នឹង​ដើរ​តួ​ជា​ជំនួយការ​ដ៏​ល្អ ​ធ្វើ​ឲ្យ​មុខ​របរ​កាន់​តែ​មាន​ភាព​រីកចម្រើន ​ប្រៀប​បី​ដូច​ជា​ខ្លា​ដុះ​ស្លាប​អ៊ីចឹង។

២. ច្រមុះ​តូច៖ នាង​មិន​ត្រូវ​តែ​ចេះ​រៀបចំ​កិច្ចការ​ផ្ទះ​សម្បែង​បាន​ល្អ​ប៉ុណ្ណោះ​ទេ ​តែ​ចំពោះ​រឿង​លុយកាក់​ក៏​មិន​ធម្មតា​ដែរ ​នាង​ចេញ​ទុក​ដាក់​ទ្រព្យ​ដែល​ប្តី​ខំ​រក​មក ​មិន​ចាយ​វាយ​ខ្ជះខ្ជាយ​ដូច​ស្ត្រី​កញ្ជើ​ធ្លុះ​ឡើយ។

៣. កំភួនជើង​ស្រលូន៖ គេ​សម្គាល់​ថា​ជា​នារី​ដែល​មាន​ភាព​ស្វាហាប់​រហ័សរហួន ​មិន​ខ្ជិល​ច្រអូស​ ពិសេស​នាង​ជា​មនុស្ស​ដែល​ជួយ​ទុក្ខ​ធុរៈ​ប្តី​បាន​ច្រើន ​ហើយ​មិន​ងាយ​រអ៊ូរទាំ​ជាមួយ​ការងារ​ឡើយ។

៤. ចង្កេះ​តូច ​ត្រគាក​ធំ៖ លក្ខណៈ​អំណោយផល​បែប​នេះ​ គឺ​គេ​តែង​ជឿ​ថា​នាង​ងាយស្រួល​ក្នុង​ការ​សម្រាល​កូន ​ឬ​អាច​នឹង​មាន​កូន​ច្រើន។

៥. មាត់​តូច៖ សម្គាល់​ថា​ជា​មនុស្ស​ស្រី​ដែល​មិន​ចេះ​រាយមាយ ​និយាយ​លេបខាយ​ផ្តេសផ្តាស៕

ប្រភព៖ bestie ប្រែសម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម