មិនធម្មតា! ផឹក​ទឹក​ក្រូចឆ្មារ​រាល់ថ្ងៃសោះ អាច​កម្ចាត់​ជំងឺ​បាន ១០ មុខ

  • 2020-08-21 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ទទួល​ទាន​ទឹក​ផ្លែឈើ ពិតជា​មាន​ប្រយោជន៍​ដល់​រាង​កាយ​ខ្លាំង​ណាស់ ជាពិសេស​វា​អាច​ជួយ​កម្ចាត់​ជំងឺ​បាន​ជាច្រើន​មុខ​ទៀត​ផង។ ចង់​ដឹង​ថា​ទឹក​ក្រូចឆ្មារ​មួយ​មុខ ព្យាបាល​ជំងឺ​ណា​បាន​ខ្លះ​នោះ អាន​អត្ថបទ​ដែល កញ្ញា រៀបរាប់​ខាងក្រោម៖

១.ព្យាបាល​មុន៖ ទឹក​ក្រូចឆ្មារ​មាន​សមត្ថភាព​រារាំង​ការ​កើត​ឡើងមុន ហើយ​កាត់​បន្ថយ​ឥទ្ធិពល​អាស៊ីដ។

២.កាត់​បន្ថយ​គ្រោះ​ក្នុង​តម្រងនោម៖ ក្នុង​ក្រូចឆ្មារ​សម្បូរ​ប៉ូតាស្យូម​ដែល​បង្កើន​ជាតិ​កាល់ស្យូម​ក្នុង​ទឹកនោម និង​ការពារ ក៏​ដូច​ជា​បន្ថយ​​គ្រោះ​ក្នុង​តម្រងនោម។

រូបតំណាង

៣.បង្កើន​ភាព​ស៊ាំ៖ ទឹក​ក្រូចឆ្មារ​ជួយ​បង្កើន​មុខងារ​ជាលិកា​ដែល​ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ និង​បំបាត់​ធាតុ​បង្ក​ជំងឺ។

៤.ទប់ស្កាត់​ចំណង់​អាហារ និង​បញ្ចុះ​ទម្ងន់៖ វីតាមីន​នៅ​ក្នុង​ក្រូចឆ្មារ​ជួយ​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម។ ក្រូច​ប្រភេទ​នេះ​ក៏​សម្បូរ​ជាតិ pectin ដែល​ជា​ជាតិ​សរសៃ​ជួយ​សម្រួល​ដល់​ការ​ឃ្លាន។ ទឹកក្រូច​ក៏​ជួយ​បង្កើន​ការ​រំលាយ​អាហារ​ផង​ដែរ។ វា​ជួយ​រំញោច​ការ​ផលិត​ប្រូតេអ៊ីន ហើយ​រាងកាយ​របស់​អ្នក​ប្រើ​វា​ដើម្បី​បំបែក​អាហារ។

៥.ជំនួយ​ដល់​ថង់​ប្រមាត់៖ ផឹក​ទឹកក្រូច​ឆ្មារ​ជាមួយ​អាហារ​របស់​អ្នក​អាច​ជួយ​ដល់​អ្នក​មាន​បញ្ហា​ឈឺចាប់​ថង់​ប្រមាត់​បាន។

៦.ព្យាបាល​ជំងឺ​គ្រុន​ផ្ដាសាយ៖ វីតាមីន C នៅ​ក្នុង​ក្រូចឆ្មារ​ដើរ​តួនាទី​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ធម្មជាតិ។ វា​ផ្ដល់​នូវ​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​បាក់តេរី​ដ៏​ខ្លាំង និង​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ផ្ដាសាយ។

៧.ក្រចក​ដៃ៖ ក្រូចឆ្មារ​ជួយ​ពង្រឹង​ក្រចក និង​លុប​បំបាត់​ពណ៌​លឿង​នៃ​ក្រចក។

៨.ការ​រលាក៖ សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​របស់​ក្រូចឆ្មារ ធ្វើឲ្យ​ជាតិ​អាស៊ីដ​ក្លាយ​ជា​អព្យាក្រឹត។ ដូច​ដែល​អ្នក​បាន​ដឹង​ស្រាប់​ហើយ​ថា ការ​រលាក​ទំនង​ជា​កើត​មាន​ឡើង​នៅ​តាម​គន្លាក់​ឆ្អឹង។

រូបតំណាង

៩.ឈឺ​សាច់​ដុំ​បន្ទាប់​ពី​ធ្វើការ​ហាត់ប្រាណ៖ បើ​មាន​អាការៈ​បែបនេះ​មែន សូម​ផឹក​ទឹក​ក្រូច​ឆ្មារ បន្ទាប់ពី​ធ្វើការ​ធ្ងន់ ដើម្បី​បំបាត់​ការ​ឈឺចាប់។

១០.សន្លាក់​ហើម និង​ឈឺចាប់៖ ក្រូចឆ្មារ​ជួយ​កាត់​បន្ថយ​ជាតិ​អាស៊ីដអ៊ុយរិច​នៅ​ក្នុង​សន្លាក់ ហើយ​វា​អាច​ការពារ​ការ​រលាក និង​ជំងឺ​រលាក​សន្លាក់​បាន​ទៀត​ផង៕

ចុចអាន៖ឈប់​បន្ទាន់! ទម្លាប់ញ៉ាំ ៦យ៉ាង អាច​ឲ្យ​អ្នក​មាន​ជំងឺកាចៗរុំខ្លួនឆាប់បំផុត

ប្រភព៖ womansbeautyextra ប្រែសម្រួល៖ ទ្រី រ៉ាវី