រឿងតូចតាចដែលនារីៗ តែងចង់លឺពីមាត់ដៃគូតែមិននិយាយ

  • 2020-08-14 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិតអត់មិត្តៗនារីយើង ជួនកាលចង់លឺនូវពាក្យពេចជ៏ទាំងនោះណាស់ តែមិនដឹងថាគួរបង្ហើបប្រាប់គេរឺអត់ មានតែលាក់ទុក បើសិនជាគេដឹងក៏ល្អ មិនដឹងក៏អត់ទៅ។ អញ្ចឹងហើយកុំភ្លេចជួយ Share អោយគ្នាដឹងផងកុំលាក់ទុកម្នាក់ឯង

១. ពាក្យថា Good Morning & Good Night

២. តោះអូនថតរូបពីរនាក់

កាន់តែពិសេសបើសិនជាគេយកទៅផុសក្នុង Facebook ឫ IG អមដោយ Caption ស្វីតៗនោះ។

៣. Surprise អ្នកជាមួយនឹងរបស់តិចតួច ព្រមជាមួយនឹង Note ស្វីតៗ

បើសិនជាគេអាចចាំបានយ៉ាងច្បាស់សូម្បីតែម៉ាកក្រែមលាបមាត់ដែលអ្នកចូលចិត្ត ស្រីៗយើងអ្នកណាមិនសប្បាយចិត្ត ហើយបើគេយកមក Surprise ទៀតមិនកាន់តែត្រូវចិត្តទៅហើយទេអី។

៤. គ្រាន់តែប្រាប់ថាឈី ទោះរវល់ធ្វើការយ៉ាងណាក៏ មកដល់ផ្ទះដើម្បីមើលថែ និង សួរសុខទុក្ខ

វាជារឿងធម្មតាទេ ដូចពាក្យដែលគេតែងនិយាយថា សកម្មភាព វាមានន័យជាងពាក្យសម្ដីរាប់រយដង។

៥. ពេលដែលឈ្លោះគ្នា តែងមកលួងអ្នកមុន

៦. រៀបរាប់ពីអ្វីដែលគេពេញចិត្តពីអ្នក

បើសិនជាគេតែងរៀបរាប់ពីអ្វីដែលគេចូលចិត្តពីអ្នកជារឿយៗ នោះ នេះក៏ដូចជាការដែលគេចង់ប្រាប់អ្នកថាអ្នកនៅតែសំខាន់ និង មានន័យណាស់ចំពោះគេ ទោះបីជាទាក់ទងគ្នារយះពេលយូរមកហើយក្ដី។

៧. ពេលពាក់រូបនឹងទៅឡើងស្អាតប្លែកម្មងអូនសម្លាញ់

៨. សម្រកទម្ងន់ស្អី មានសាច់តិចៗចឹងហើយស្អាត បងស្រឡាញ់

៩. និយាយពីអារម្មណ៏គេប្រាប់អ្នក

អ្នកនឹងមានអារម្មណ៏កាន់តែស្និទ្ធស្នាល នៅពេលដែលគេតែងរៀបរាប់ប្រាប់អ្នកពីរឿងនៅក្នុងចិត្ត ដោយអោយអ្នកយល់បានថាគេទុកចិត្តអ្នកណាស់ ហើយចង់រក្សាចំណងស្នេហ៏មួយនេះអោយកាន់តែរឹងមាំ។

១០. ទៅណាយកអ្នកទៅតាម

១១. មានរឿងអ្វីក្នុងចិត្តតែងចេះប្រាប់គ្នា ជៀសវាងឈ្លោះគ្នាពេលក្រោយ

១២. តែងរកនឹកពាក្យស្វីតៗ មកនិយាយជាមួយអ្នក

១៣. តែងនៅពីក្រោយឲ្យកម្លាំងចិត្តនៅពេលដែលអ្នកត្រូវការ

១៤. អូន តោះញ៉ាំបាយបងធ្វើរួចហើយ

១៥. ថ្មីរហូត ធ្វើម៉េចបងអាចនឹងខ្វះអូនឯងបានទៅ

ប្រភព៖ girlstyle ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម