លួច​ប្រពន្ធ​ទៅ​ច្រៀង​ខារ៉ាអូខេ តែ​ត្រូវ​ប្រពន្ធ​វាយ​ទ្រោម​ពេល​ធ្លាយ​វិក័យបត្រ​ជាង ២០០​ដុល្លារ

  • 2020-08-13 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ថា​ បើ​លាក់​ ត្រូវ​លាក់​ឲ្យ​ជិត​ បើ​លាក់​មិន​ជិត​ កុំ​លាក់។ បុរស​ម្នាក់​មក​ពី​ប្រទេស​វៀតណាម​ ត្រូវ​បាន​ប្រពន្ធ​សំពង​យ៉ាង​ចាស់​ដៃ​ក្រោយ​ពេល​លួច​ទៅ​ច្រៀង​ខារ៉ាអូខេ តែ​បែរ​ជា​កុហក​ថា​មិន​បាន​ទៅ​​វិញ។​

ជាក់​ស្ដែង​ មុន​នេះ​បន្តិច នារី​ម្នាក់​មក​ពី​ខេត្ត Hai Phong ប្រទេស​វៀតណាម​ បាន​រក​ឃើញ​ថា​​ប្ដី​ខ្លួន​កុហក​នាង​ថា​ទៅ​ស្រូប​ខ្យល់​អាកាស តែ​តាម​ការ​ពិត​គឺ​ប្ដី​នាង​ទៅ​ជុំ​គ្នា​ច្រៀង​ខារ៉ាអូខេ​នោះ​ទេ។ តាម​នោះ​ដែរ ក្រោយ​ពេល​ងើប​ពី​​គេង នារី​ជា​ប្រពន្ធ​បាន​រក​ឃើញ​វិក័យបត្រ​តម្លៃ ៥លានដុង (២១០ដុល្លារ) ជ្រុះ​ចេញ​ពី​ហោប៉ៅ​ប្ដី។

ដោយ​ទុក​មុខ​ឲ្យ​ប្ដី នារី​ជា​ប្រពន្ធ​បាន​សួរ​ប្ដី​ដោយ​សម្រួល​ថា យប់​មិញ​ប្ដី​ទៅ​ណា។ នៅ​ពេល​នេះ ខាង​ប្រុស​នៅ​តែ​ឆ្លើយ​យ៉ាង​ម៉ឺងម៉ាត់​ថា ខ្លួន​ទៅ​អង្គុយ​លេង​ជាមួយ​មិត្តភ័ក្ដិ។ នៅ​ពេល​នេះ ប្រពន្ធ​បាន​សួរ​ឡើង​វិញ​ថា តើ​ប្ដី​នេះ​ព្រម​និយាយ​ការពិត​ឬ​អត់។ ទោះបី​ជា​មិន​ប្រែ​ទឹក​មុខ​ តែ​ប្ដី​នៅ​តែ​និយាយ​ថា​ខ្លួន​មិន​ដឹង​អី​ពិត​មែន។

ទ្រាំ​លែង​បាន ប្រពន្ធ​បាន​បង្ហាញ​វិក័យបត្រ​ចេញ​មក ហើយ​យក​អំបោស​សំពោង​ប្ដី​តែ​ម្ដង។ មិន​បញ្ឈប់​ត្រឹម​នេះ ប្រពន្ធ​បាន​ដេញ​វាយ​ប្ដី​ពេញ​ផ្ទះ ពី​បទ​កុហក​ប្រពន្ធ​ទៅ​ច្រៀង​ខារ៉ាអូខេ ហើយ​មិន​ទទួល​ទៀត។ ក្រោយ​ពេល​វីដេអូ​នេះ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ មនុស្ស​ប្រុស​ជា​ច្រើន​បាន​បញ្ចេញ​យោបល់​ថា យក​ល្អ មនុស្ស​ប្រុស​មិន​គួរ​កុហក​ប្រពន្ធ​ឡើយ ត្បិត​ទោះ​ជា​យ៉ាង​ណា​ក៏​នាង​នឹង​រក​ចេញ​ទាល់​តែ​ឃើញ​ដែរ៕

ប្រភព៖ afamily ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម