ជ្រើសរើសដើមឈើមួយក្នុងចំណោមទំាងបួន ដើម្បីដឹងថាអ្នកមានភាពតានតឹងកម្រិតណា

  • 2020-08-12 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុងជីវិតប្រចំាថ្ងៃរបស់មនុស្សម្នាក់ៗតែងមានភាពតានតឹងនៅក្នុងការសិក្សា ការងារ និងរឿងផ្ទាល់ខ្លួនជាដើម។ គ្មាន​នរណាម្នាក់មិនដែលមានភាពសប្បាយរីករាយជារៀងរហូតទេ មានន័យថាជីវិតតែងមានជូរ ចត់ ផ្អែម​ល្ហែម​។ ហេតុដូចនេះ ថ្ងៃនេះអ្នកនឹងបានលេងល្បែងជ្រើស​រើសរូបដើមឈើដើម្បី​ដឹងថាអ្នក​មានភាព​តានតឹង​កម្រិត​ណា។ ដើម្បីលេងបាន អ្នកគ្រាន់តែជ្រើសរើសដើម​ឈើមួយរួច​ហើយមក​ដឹងអត្ថ​ន័យនៅ​ខាងក្រោម​អត្ថ​ប​ទ​នេះរួមមាន៖

ដើមឈើទី១

ប្រសិនបើអ្នកជ្រើសរើសយករូបទីមួយនេះ មានន័យថានៅក្នុងខ្លួនរបស់អ្នកមានភាពតានតឹងចំនួន ៧០%។ បើ​ទោះ​បីជារូបរាង​ខាងក្រៅរបស់អ្នកហាក់បីដូចជាមើលទៅសើចសប្បាយក៏ដោយ តែធាតុ​ពិតអ្នក​ហាក់​បីដូច​ជា​មាន​ការខ្វាយខ្វល់ចិត្តធ្វើឲ្យអ្នកមិនអាចស្ងប់ចិត្តនិងដោះស្រាយបញ្ហាបានភ្លាមៗ។ ជាលទ្ធផល អ្នកធ្វើឲ្យមនុស្សនៅជុំវិញខ្លួនអ្នកមានការព្រួយបារម្ភពីអ្នក។

ដើមឈើទី២

ប្រសិនបើអ្នកជ្រើសរើសយករូបទីពីនេះវិញ មានន័យថានៅក្នុងខ្លួនរបស់អ្នកមានភាពតានតឹងចំនួន ៩០%។ តើ​រយៈ​ពេលប៉ុន្មានថ្ងៃនេះអ្នកមានការពិបាកចិត្តដែរឬទេ? បើអ្នកមានចូរអ្នកយក​ក្រដាសមួយសន្លឹក​រួចហើយ​កត់​ត្រា​រឿងរ៉ាវផ្សេងៗដែលមានក្នុងចិត្តរបស់អ្នកដើម្បីស្វែងរកប្រភពនឹងភាពតានតឹងនោះ។ នៅពេល​អ្នក​ធ្វើ​បាន​ហើយ ចូរអ្នកស្វែងរកដំណោះស្រាយឲ្យបានត្រឹមត្រូវ។

ដើមឈើទី៣

បើអ្នកជ្រើសរើសយកដើមឈើទី៣ មានន័យថាភាពតានតឹងរបស់អ្នកគឺមានចំនួន៣០%។ អ្នកជាមនុស្ស​មាន​ការ​អប់​រំខ្លួនបានល្អហើយអ្នកក៏មានសុខភាពផ្លូវចិត្តល្អសម្រាប់ការប្រយុទ្ធនឹងរឿងផ្សេងៗដែរ។ នៅក្នុង​ខ្សែភ្នែក​របស់​អ្នករឿងសំខាន់ៗត្រូវបានកាត់បន្ថយ ហើយបញ្ហាតូចតាច​រឹតតែត្រូវ​បានកាត់គ្មានសល់។ បានសេចក្តី​ថា​អ្នក​តែងតែផ្លាស់ប្តូរអារម្មណ៍របស់អ្នកដើម្បីកាត់បន្ថយអារម្មណ៍តានតឹង។

ដើមឈើទី៤

បើអ្នកជ្រើសរើសយកដើមឈើទី៤ មានន័យថាអ្នកមានភាពតានតឹងចំនួន ៥០%។ នៅពេល​ណាអ្នក​មាន​សម្ពាធ អ្នកតែងតែចេះបត់បែនខ្លួនទៅតាមស្ថានការណ៍ តែផ្នែកផ្សេងទៀតនៃ​ខ្លួនអ្នក​មានការ​បង្ខំហើយ​អ្នក​ក៏​ត្រូវ​ដោះស្រាយវិញភ្លាមៗ។ នេះក៏អាចធ្វើឲ្យអ្នក​កាន់តែ​មានសម្ពាធមួយកម្រិតទៀត៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

មើលដឹងអត្តចរិតអ្នកច្បាស់តាមរយៈទម្លាប់នៃការទទួលទានកាហ្វេ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម