ពេលក្បែរ Crush ចេះតែភ័យធ្វើអ្វីមិនត្រូវ គួរសាក៥វិធីនេះដើម្បីសិ្នទ្ធស្នាលនឹងគ្នាជាងមុន

  • 2020-08-11 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​មនុស្ស​ស្រី ពេល​ Crush ​នរ​ណា​ម្នាក់ ​គឺ​ជា​រឿង​​តាន​តឹង​បំផុត ព្រោះ​មិន​ដូច​មនុស្ស​ប្រុស​អាច​បង្ហាញ​ចេញ​មក​ស្តែង​ៗ​ឯ​ណា។ ​យ៉ាង​ណា​ក៏​ដោយ កុំ​អាល​អស់​សង្ឃឹម ព្រោះ​នៅ​មាន​វិធី​ជា​ច្រើន​ដែល​ជួយ​ឲ្យ Crush ​មក​ចង់​នៅ​ក្បែរ​អ្នក ​​ដោយ​មិន​ដឹង​ខ្លួន​តែ​ម្តង។

១. ធ្វើ​ជា​អ្នក​ស្តាប់​ដ៏​ល្អ

​នេះ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ដែល​អ្នក​ត្រូវ​ធ្វើ។ ​ពេល​ដែល​មាន​ឱកាស​បាន​និយាយ​ជាមួយ Crush ​រឿង​ដំបូង​ដែល​ត្រូវ​ធ្វើ​គឺ​ស្តាប់​គាត់​និយាយ​​សិន ​កុំ​និយាយ​កាត់ ហើយ​ក៏​មិន​មែន​គ្រាន់​តែ​ស្តាប់​ចោល​ដែរ ​គឺ​ត្រូវ​ស្តាប់​ដោយ​យក​ចិត្ត​ទុកដាក់​ដើម្បី​ងាយ​ស្វែង​យល់​ពី​គាត់។

២. ​មិន​ឆ្មើង​ឆ្មៃ

​នេះ​ក៏​ជា​ចំណុច​ពិសេស​មួយ​​ផង​ដែរ ព្រោះ​អ្នក​ត្រូវ​ចេះ​ដាក់​ខ្លួន ​ចេះ​គោរព​អ្នក​ដទៃ​ ​មិន​ថា​តែ​ចំពោះ​មុខ​ Crush ​នោះ​ទេ។ ​ដំបូង​អាច​ថា​ពិបាក​បន្តិច ​តែ​យូរ​ទៅ​នឹង​ក្លាយ​ជា​ទម្លាប់​មិន​ខាន។

៣. ​ហ៊ាន​បង្ហាញ​គំនិត​​ផ្សេង​ៗ​ចេញ​មក

​អ្នក​ត្រូវ​តែ​​ក្លាហាន​ក្នុង​ការ​បញ្ចេញ​មតិ​លើ​ផ្នែក​ណា​មួយ​នៃ​រឿង​ដែល​គាត់​បាន​និយាយ។ ​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ទាំង​ពីរ​បាន​មើល​ឃើញ​គ្នា ​ព្រម​ទាំង​ភ្ជាប់​ទំនាក់​ទំនង​បាន​ល្អ​លើ​អ្វី​ដែល​គាត់​កំពុង​បញ្ចូន​មក។ ​កុំ​បង្ហាញ​អារម្មណ៍​ហាក់​ដូច​ជា​ភ័យ​ៗ ​តែ​ត្រូវ​ធ្វើ​វា​ឲ្យ​ដូច​ធម្មជាតិ ​ចេញ​ពី​អារម្មណ៍​ពិត យូរ​ៗ​ទៅ​អ្នក​នឹង​ទម្លាប់​វា​បាន​។

៤. ​ចេះ​លេង​សើច​នឹង​គាត់

​នេះ​ជា​ចំណុច​ពិសេស​ជាង​គេ ព្រោះ​ការ​ចេះ​លេង​សើច​កំប្លែង​ជាមួយ​គ្នា​ខ្លះ ​នឹង​ជួយ​ឲ្យ​ការ​សន្ទនា​មើល​ទៅ​មាន​ជាតិ​ចូវ។ ​កុំ​ឲ្យ​ពេល​ជួប​គ្នា ​ហាក់​ដូច​សោះ​កក្រោះ​ពេក ​ដូច្នេះ​បើ​​បាន​ជួប​គ្នា​ អ្នក​អាច​និយាយ​រឿង​កំប្លែងៗ​ ឌឺ​គាត់​លេង​ ដើម្បី​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា​បន្តិច។

៥. ​យូរ​ៗ​ម្តង​ ​ចែក​រំលែក​រឿង​​ក្នុង​ចិត្ត​ឲ្យ​គាត់​បាន​ដឹង

ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​រឿង​រ៉ាវ​ក្នុង​ចិត្ត ​ដែល​នេះ​គឺ​ជា​​ចែក​រំលែក​ដ៏​ល្អ​បំ​ផុត។ ​ម្យ៉ាង​ទៀត ​វា​ក៏​នឹង​ជួយ​ឲ្យ​​ទំនាក់​ទំនង​រវាង​អ្នក​និង​គាត់​មិន​តាន​តឹង ព្រោះ​​អ្នក​បាន​ធ្វើ​ឲ្យ​គាត់​​យល់​ថា ​អ្នក​ចាត់​ទុក​គាត់​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត ជិត​ស្និទ្ធ​និង​ជឿ​ជាក់​បាន។

យ៉ាង​ណាំ​ក៏​ដោយ ​​ទោះ​ជា​ Crush ​គេ​ខ្លាំង​កម្រិត​ណា ​ក៏​មិន​ត្រូវ​ភ្លេច​ធ្វើ​ជា​ខ្លួន​ឯង ​កុំ​បង្ខំ​ខ្លួន​ឯង​ឲ្យ​សោះ។ ​អ្នក​ត្រូវ​រៀប​ចំ​ខ្លួន​តាម​វិធី​ឲ្យ​មើល​ទៅ​ល្អ​តាម​អ្វី​ដែល​អ្នក​​អាច​ធ្វើ​បាន ​នោះ​ទើប​មាន​តម្លៃ និង​ប្រសើរ​ឡើង។ ​តែ​កុំ​ភ្លេច​លៃ​លក​យ៉ាង​ណា ឲ្យ​អ្នក​ខ្លួន​ឯង​មាន​អារម្មណ៍​ថា​ងាយ​ៗ នោះ​គឺ​គ្រប់​គ្រាន់​ហើយ៕

ប្រភព៖ sistacafe ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម