ល្អហួស! ច្រៀងមិនត្រឹមសប្បាយមួយមុខ តែជួយស្រកគីឡូ បង្កើនប្រព័ន្ធភាពស៊ាំឲ្យរឹងមាំទៀត

  • 2020-08-10 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ច្រៀង ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​សប្បាយ​រីក​រាយ ហើយ​ក្រៅ​ពី​នេះ​វា​ក៏​​ផ្តល់​ឲ្យ​យើង​នូវ​អារម្មណ៍​ល្អ​ពី​ខាង​ក្នុង​ផង​ដែរ។ ​សរីរាង្គ​របស់​រាង​កាយ​​បាន​ធ្វើ​ចលនា ​ធ្វើ​ឲ្យ​រាង​កាយ​រឹង​មាំ​និង​មាន​សុខភាព​ល្អ​ទៀត​ផង។ ​លើស​ពី​នេះ ​នោះ​ពេល​ច្រៀង​ញឹក​ញាប់ ​វា​ក៏​ជួយ​ធ្វើ​ឲ្យ​ស្រក​គីឡូ​បាន​ទៀត។ ​ទាំង​នេះ​ជា​គុណ​សម្បត្តិ​នៃ​ការ​ច្រៀង ​ដែល​កន្លង​មក​​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ដឹង​។

១. ច្រៀង​ជួយ​ឲ្យ​អ្នក​ស្រក​គីឡូ

​នៅ​ពេល​កាន់​មេក្រូ​ច្រៀង រាង​កាយ​របស់​យើង​បាន​ប្តូរ​ចលនា​តាម​ចង្វាក់​ភ្លេង។ ​ហើយ​នេះ​គឺ​ជា​លំហាត់​ប្រាណ​សាច់​ដុំ​ដែល​បង្កើត​ឲ្យ​យើង​មាន​អារម្មណ៍​ធូរស្រាល។ ​តាម​ការ​ស្រាវជ្រាវ ​បង្ហាញ​ថា​ប្រសិន​បើ​មនុស្ស​មាន​ទម្ងន់ ​៦០​ kg ​ហើយ​ធ្វើ​ចលនា​ចំនួន​១​នាទី ​វា​អាច​ដុត​កម្លោច​កាឡូរី​ក្នុង​រាង​កាយ​ដល់​ទៅ ២០ ហើយ​បើ​ស្រែក​ច្រៀង​ដល់​ទៅ​២​ម៉ោង ​​វា​នឹង​ជម្រុះ​កាឡូរី​ប្រមាណ ២៤០០ ឯណោះ។

២. ច្រៀង​ ប្រៀប​ដូច​​ម៉ាស្សា​ដល់​​រាង​កាយ

​ពេល​ច្រៀង​គឺ​តម្រូវ​ឲ្យ​ពួក​យើង​ប្រើ​​ប្រាស់​សិរីរាង្គ ដែល​មិន​ខុស​ពី​ម៉ាស្សា​អ៊ី​ចឹង​ដែរ ដែល​វា​ជួយ​សម្រួល​ដល់​សាច់​ដុំ។ ​នៅ​ពេល​សាច់​ដុំ​ធ្វើ​ចលនា​ឥត​ឈប់​ឈរ នោះ​រាង​កាយ​របស់​ពួក​យើង​នឹង​មាន​អារម្មណ៍​ថា​ដូច​កំពុង​ត្រូវ​គេ​ម៉ាស្សា​ឲ្យ​ដូច្នោះ​ដែរ។ ​ការ​ម៉ាស្សា​នេះ ​នឹង​ជួយ​កាត់​បន្ថយ​ស្ត្រេស ​ពង្រឹង​ចរន្ត​ប្រព័ន្ធ​ឲ្យ​ធ្វើ​ការ​បាន​ល្អ ​កាត់​បន្ថយ​ស្នាម​ជ្រួញ ​ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​ស្បែក​និង​ធ្វើ​ឲ្យ​រាង​កាយ​មាន​អារម្មណ៍​ធូរ​ស្រាល​ទៀត​ផង។ ​ហេតុ​នេះ ​វា​ជា​គុណ​សម្បត្តិ​ដ៏​វិសេស​វិសាល​សម្រាប់​សុខភាព​រាង​កាយ ​ហើយ​ក៏​ជួយ​ពង្រឹង​ដល់​សុខភាព​ផ្លូវ​ចិត្ត​​ ចៀស​ផុត​ពី​ការ​ធុញ​ថប់ ​និង​បាត់​ស្រ្តេស​បាន​ដល់​ទៅ​២​ដង ​ថែម​ទៀត។

៣. ច្រៀង​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ

​តាម​លទ្ធផល​ពី​ការ​ស្រាវជ្រាវ​របស់​សាកល​វិទ្យាល័យ​នៅ​រដ្ឋ​កាលីហ្វញ៉ា ​រក​ឃើញ​លើ​​ សមាជិក​នៃ​ក្រុម​ចម្រៀង​ជា​ច្រើន​នាក់​ថា ​មាន​ចំនួន​កើន​ឡើង​នៃ​ប្រភេទ IgA ​ក្នុង​​រាង​កាយ​ប្រមាណ​ ១៥០ % ​។ ​ហើយ​នៅ​ពេល​ពួក​​គេ​ចំណាយ​ពេល​ច្រៀង​យូរ​ឆ្នាំ​ទៅ ​lgA ​កាន់​តែ​កើន​ឡើង​ដល់​ទៅ ២៤០​% ​​នៃ​ immunoglobulin ។ ភាព​ស៊ាំ​បាន​ហក់​ឡើង ដែល​ធ្វើ​ឲ្យ​រាង​កាយ​កាន់​តែ​រឹង​មាំ​និង​មាន​ស្ថេរភាព​ក្នុង​ការ​ទប់​ទល់​នឹង​ជំងឺ។ នេះ​ដោយសារ​ការ​ច្រៀង ជួយ​លុប​ស្រ្តេស​ចេញ​ពី​ខួរ​ក្បាល​របស់​យើង​បាន ​ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​ប្រព័ន្ធ​រាង​កាយ​កាន់​តែ​ដំណើរ​ការ​ល្អ​ផង​ដែរ។

៤. ច្រៀង ​ជួយ​រឹត​ចំណង​ទំនាក់​ទំនង

ច្រៀង គឺ​ជា​ការ​អនុវត្ត​​ផ្នែក​សមាធិ ដែល​វា​ជួយ​ដល់​សុខភាព​ខួរ​ក្បាល​របស់​យើង​បាន​យ៉ាង​ល្អ។ ​ហើយ​បើ​អ្នក​​យក​ការ​ច្រៀង​ជា​សកម្មភាព​ប្រចាំ​ថ្ងៃ ដោយ​ច្រៀង​រួម​គ្នា​ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់ ​ក្រុម​គ្រួសារ ឬ​មិត្ត​ភក្កិ​ជា​ដើម ​នោះ​នឹង​ជួយ​រឹត​ចំណង​សម្ព័ន្ធភាព​គ្នា​ទៅ​វិញ​ទៅ​មក។ ​ការ​ច្រៀង​រួម​គ្នា​នឹង​ជួយ​បេះ​ដូង​របស់​អ្នក​ឲ្យ​ដំណើរ​ការ​ល្អ ​កាត់​បន្ថយ​ភាព​តាន​តឹង ​សាង​ទំនាក់​ទំនង​ល្អ​ជា​មួយ​គ្នា ហើយ​ក៏​ជួយ​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ជាង​មុន ព្រម​ទាំង​ចេះ​ផ្តល់​ក្តី​សង្ឃឹម​ដល់​ខ្លួន​ឯង​ទៀត​ផង។ ​ជា​ពិសេស ​វា​ជួយ​បង្កើត​ឲ្យ​អ្នក​ជុំ​វិញ​យើង​មាន​អារម្មណ៍​សប្បាយ​រីក​រាយ​ក្នុង​ពេល​ជាមួយ​គ្នា ​ផង​ដែរ។

​ហេតុ​នេះ ​បើ​អ្នក​ទាំ​ង​អស់​គ្នា​បាន​ដឹង​ពី​គុណ​ប្រយោជន៍​នៃ​ការ​ច្រៀង​ហើយ ​កុំ​ភ្លេច​ស្វែង​រក​ពេល​ទំនេរ​រីក​រាយ​ជាមួយ​គ្រួសារ ​មិត្តភក្កិ ឬ​មនុស្ស​ជុំ​វិញ​ មក​ច្រៀង​រួម​គ្នា​ឲ្យ​បាន​ញឹក​ញាប់៕

ប្រភព៖ akerufeed ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម