របស់​ ៣​យ៉ាង​ដែល​មនុស្ស​ស្រី​មិន​ត្រូវ​លះបង់​ដើម្បី​ទទួល​បាន​​ស្នេហាមួយជាដាច់​ខាត

  • 2020-08-07 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ឆ្លាត​នឹង​មិន​បោះបង់​អ្វី​គ្រប់​យ៉ាង​ដើម្បី​ប្រុស​ម្នាក់​ឡើយ។ មនុស្ស​ស្រី​វាងវៃ​នឹងមិន​យក​ជីវិត​ខ្លួន​ទៅ​រំពឹង​លើ​គេ​ឡើយ។ លះបង់​ដើម្បី​នរណាម្នាក់ គឺ​កំពុង​ដោះដូរ​សុភមង្គល​រប់​ខ្លួន​នឹង​យើង​ហើយ។ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​៣​យ៉ាង​ដែល​ទោះ​បី​ជា​យ៉ាងណា​ក៏​មិន​ត្រូវ​លះបង់​ដើម្បី​ទទួល​យកស្នេហា​ដែរ។

១. បុរស​អាក្រក់

មនុស្ស​ស្រី​មិន​​តិច​ឡើយ​ដែល​ទោះ​បី​ជា​ដឹង​ថា បុរស​ដែល​ខ្លួន​កំពុង​ស្រលាញ់​គឺ​ជា​មនុស្ស​មិនល្អ ដោយ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​សុទ្ធតែ​អត្តចរិត​អាក្រក់ ប៉ុន្តែ​នាង​មិន​អាច​ដោះ​ដៃ​ពី​គេ​បាន​ឡើយ។ ទោះ​បី​ជា​ត្រូវ​បាន​គេ​ពន្យល់​ប្រាប់​យ៉ាងណា​ ក៏​នាង​នៅ​តែ​ប្រកែក​សម្ដី​​គេ​គ្រប់​គ្នា ដើម្បី​នៅ​ក្បែរ​បុរស​ម្នាក់​នោះ។ នេះ​គឺ​មក​ពី​មនោសញ្ចេតនា​នាង​ចំពោះ​រូប​គេ​ គឺ​ជ្រាលជ្រៅ​ពេក​ទៅ​ហើយ។ យ៉ាងណាក្ដី អ្នក​ត្រូវ​ដឹង​ថា ទោះ​បី​ជា​អ្នក​បន្ត​នៅ​ក្នុង​មនោសញ្ចេតនា​មួយ​នេះ ទៅ​មុខ​គឺ​ជា​ផ្លូវ​ទាល់ គ្មាន​ថ្ងៃ​ឃើញ​ពន្លឺ​ឡើយ។

២. លុយ​របស់​មនុស្ស​ប្រុស

ទោះ​បី​ជា​កាលៈទេសៈ​ផ្លាស់​ប្ដូរ មនុស្ស​ស្រី​មាន​តួនាទី ក៏​ដូច​ជា​ការងារ​មិន​ចាញ់​មនុស្ស​ប្រុស​ក៏​ពិត​មែន តែ​ក៏​នៅ​មាន​មនុស្ស​ស្រី​មិន​តិច​ឡើយ នៅ​តែ​ចិញ្ចឹម​កូន​ចិត្ត​ថា ឲ្យ​តែ​ខ្លួន​ធ្វើ​ខ្លួន​ឲ្យ​ស្អាត នឹង​មាន​បុរស​មក​ចិញ្ចឹម​ជាក់​ជា​មិន​ខាន។ តែ​អ្នក​ត្រូវ​ចាំ​ថា លើ​លោក​នេះ​គ្មាន​អ្នក​ណា​ឲ្យ​អ្នក​ណា​អ្វី​មួយ​ទទេ​ឡើយ។ សួរ​ខ្លួន​ឯង​ថា បើ​អ្នក​ចង់​បាន​លុយ​គេ អ្នក​នឹង​បាត់​បង់​អ្វី​ មុន​ពេល​ឈាន​ដល់​ការ​សម្រេច​នេះ។

៣. រស់​នៅ​ដើម្បី​គេ

គេ​តែង​និយាយ​ថា ដោយ​សារ​តែ​ប៉ាម៉ាក់​យើង មិន​អាច​សម្រេច​បាន​បំណង​របស់​ពួក​គាត់ ទើប​នៅ​ពេល​នេះ​យើង​ត្រូវ​រស់​ក្នុង​ក្ដី​ស្រមៃ​របស់​ពួក​គាត់។ ឧទាហរណ៍​ដោយ​សារ​តែ​ពួក​គាត់​កាល​ពី​ក្មេង​គ្មាន​លទ្ធភាព​ដើម្បី​រៀន​ពេទ្យ ដល់​ពេល​មាន​កូន​ក៏​បង្ខំ​កូន​ឲ្យ​ចាប់​យក​ជំនាញ​ពេទ្យ​ទាំង​យើង​គ្មាន​ចំណង់​ខាង​នោះ​សូម្បី​បន្តិច។ បើ​ប្រកែក​ អ្នក​អាច​នឹង​ជាប់​ឈ្មោះ​ជា​កូន​អកត្តញ្ញូ​មួយ​ពេល តែ​បើ​ស្រប​តាម អ្នក​អាច​ស្ដាយ​ក្រោយ​មួយ​ជីវិត។ មង្គលការ​ក៏​ដូច​គ្នា សូម​កុំ​រស់​ដោយ​សារ​មាត់​អ្នក​ដទៃ។ បើ​មិន​ស្រលាញ់​កុំ​ការ បើ​ការ​ខុស​ហើយ ត្រូវ​ក្លាហាន​បោះបង់។ បើ​ដោយ​សារ​ខ្លាច​មាត់​អ្នក​ដទៃ ហើយ​ទ្រាំ​នៅ​ក្នុង​ជីវិត​គូ​ដែល​គ្មាន​ផ្លូវ​ចាក​ចេញនោះ សួរ​ថា​មាន​ខុស​គ្នា​ពី​ការ​នៅ​ក្នុង​គុក​ឥត​ជញ្ជាំង​ឬ​អត់?

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម