ឆ្ងល់ទេថាមួយថ្ងៃអ្នកអាចនឹងយកដៃមកស្ទាបមុខប៉ុន្មានដង?

  • 2020-08-06 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បីការពារខ្លួនពីជម្ងី COVID-19 យើងគ្រប់គ្នាត្រូវបានណែនាំអោយលាងសម្អាតដៃអោយបានស្អាត ពាក់ម៉ាសមុខពេលចេញក្រៅ ជាពិសេសដាច់ខាតមិនត្រូវយកដៃមកស្ទាបមុខ មាត់ ច្រមុះនោះទេ។ មិនមែនមានតែអ្នកម្នាក់ទេដែលសឹងតែទប់ដៃមិនទាន់ម្ដងៗនោះ ដោយកាយវិការបែបនេះកើតឡើងដោយមិនដឹងខ្លួន ហេតុនេះគួរមកយល់ថាហេតុអ្វីចេះតែបែបនេះ ហើយញឹកញាប់ប៉ុណ្ណានោះ។

យ៉ោងតាមការសិក្សាស្រាវជ្រាវនិស្សិតអូស្រ្តលីមួយក្រុមដែលធ្វើឡើងនៅឆ្នាំ ២០១៥ បានរកឃើញថា ជាមធ្យមមនុស្សធម្មតាអាចនឹងយកដៃមកប៉ះមុខ ជាពិសេស ម៉ាត់ ភ្នែក និង ច្រមុះ ២៣ ដងក្នុងមួយថ្ងៃ។

ហើយហេតុផលនោះគឺរៀងចម្លែកបន្តិច យ៉ោងតាមការបកស្រាយរបស់ចិត្តវិទូ នៃសកលវិទ្យាល័យ Berkerley នៃរដ្ឋកាលីហ្វ័រញ៉ាបានលើកឡើងថា ការដែលមនុស្សយកដៃមកស្ទាបមុខនេះអាចអោយពួកគេមានអារម្មណ៏ជឿជាក់លើខ្លួនឯង ព្រមទាំងទាក់ទាញមនុស្សភេទផ្ទុយផងដែរ។ អ្វីដែលជាបញ្ហា ជាពិសេសកក្នុងកំឡុងពេលកូវីដនេះ អ្នកអាចនឹងធ្វើអោយមេរោគដែលទុំនៅលើដៃចូលទៅក្នុងភ្នែក ច្រមុះ និង ម៉ាត់អ្នកបាន។ អញ្ចឹងហើយបានជាមានការសំណូមពរអោយមានការពាក់ម៉ាសជាការការពារខ្លួន ដោយវាមិនត្រឹមតែការឆ្លងមេរោគនេះនោះ​ទេ ថែមទាំងកាត់បន្ថយមិនអោយអ្នកប៉ះមុខច្រើនដូចមុន។

ប្រភព៖ girlstyle ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម