រឿង​មួយ​ដែល​មនុស្ស​ស្រី​គ្រប់​រូប​ដាច់​ខាត​មិន​ត្រូវ​ល្មើស ដើម្បី​រក្សា​សុភមង្គល​គ្រួសារ

  • 2020-08-06 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាមួយ​មនុស្ស​គំនិត​អាក្រក់ ជាពិសេស​អ្នក​ដែល​តែង ខ្យល់​បក់​ទៅ​ទិស​ណា រេ​ទៅ​ទិស​នោះ គឺ​ជា​ប្រភេទ​បុគ្គល​ដែល​គួរ​ចៀស​ឆ្ងាយ​ជា​ទី​បំផុត។ ដើម្បី​រក្សា​ភាព​សុខុដុម​រមនា​ឲ្យ​គ្រួសារ​ អ្នក​ត្រូវ​ដាច់​ខាត មិន​សេព​គប់​ជាមួយ​មនុស្ស​ប្រភេទ​នេះ។

កុំ​រាប់​អាន​ជាមួយ​មនុស្ស​គំនិត​អាក្រក់

គេ​តែង​ថា មនុស្ស​យើង​ត្រូវ​ជះ​ឥទ្ធិពល​ពី​មនុស្ស​ដែល​នៅ​ជុំ​វិញ។ ជាក់​ស្ដែង អ្នក​នៅ​ក្បែរ​អ្នក​ប្រាជ្ញ អ្នក​នឹង​ចេះ​ដឹង អ្នក​នៅ​ក្បែរ​ចោរ​ អ្នក​នឹង​ចេះ​លួច ដូច​នេះ​យើង​ត្រូវ​ចេះ​ប្រមាណ​មើល​ថា គួរ​សេព​គប់បែប​ម៉េច។ គ្រួសារ​មួយ​ចំនួន ទាំង​គ្មាន​រឿង​អ្វី​សោះ បែរ​ជា​ទៅ​ជា​រលំរលាយ ដោយ​សារ​អ្នក​ខាង​ក្រៅ​ចាក់​រុក។

រាប់​មនុស្ស​បើ​មិន​​មើល​ច្បាស់​លាស់ អ្នក​រង​គ្រោះ​គ្មាន​អ្នក​ណា​ក្រៅ​ពី​រូប​យើង​ឡើយ។ មើល​ម​នុស្ស​មិន​ច្បាស់ ប្រាកដ​ជា​ប៉ះ​ត្រូវ​មនុស្ស​បាត​ដៃ​ខ្នងដៃ ឃើញ​ស​ថា​ខ្មៅ ឃើញ​ខ្មៅ​ថា​ស។ អ្នក​ខ្លះ​ពី​មុខ​សំពះ​ទេ តែ​ពី​ក្រោយ​គឺ​សំពោង។ មនុស្ស​ប្រភេទ​នេះ ភាគ​ច្រើន​គឺ​ចិត្ត​រេ​ដូច​ចុង​ស្រល់ គ្មាន​គំនិត​ផ្ទាល់​ខ្លួន​ច្បាស់​លាស់។ យើង​និយាយ​រឿង​គ្រួសារ​ប្រាប់​តែ​១​ទេ បែរ​ជា​ទៅ​ប្រកូកប្រកាស​នៅ​ខាង​ក្រៅ​ដល់ ១០។

យក​រឿង​គ្រួសារ​យើង​ ទៅ​ប្រាប់​ពេញ​មួយ​ភូមិ​ខ្លាច​ក្រែង​អ្នក​ជិត​ខាង​អត់​បាន​ដឹង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឃើញ​យើង​មាន​ក្ដី​សុខ គឺ​នៅ​មិន​សុខ​ឡើយ។ ពួក​គេ​នឹង​រក​ចំណុច​មិន​ល្អ របស់​គ្រួសារ​យើង​មក​វែកញែក​ឲ្យ​យើង​បែក​គំនិត គិត​ថា គ្រួសារ​យើង​មិន​ល្អ​ពិត​មែន។

បើ​សិន​ជា​យើង​ត្រចៀក​ស​ជឿ​គេ គ្រួសារ​ដែល​ធ្លាប់​តែ​មាន​សុភមង្គល នឹង​ត្រូវ​រលាយ​ក្នុង​តែ​មួយ​ប៉ប្រិច​ភ្នែក។ ដូច​នេះ​ហើយ បើ​ឃើញ​មនុស្ស​មាន​អត្តចរិត​ដូច​ខាង​​លើ អ្នក​ត្រូវ​រត់​ចេញ​ឲ្យ​ឆ្ងាយ កុំ​នាំ​ទុក្ខ​ដាក់​ខ្លួន​៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម