រឿង​តូច​តាច​ ៧​ យ៉ាង​របស់​មនុស្សស្រី​ដែល​ប្រុស​ៗ​តែង​តែ​លួច​​​សង្កេត​មើល

  • 2020-08-06 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​គ្នា​គិត​ថា​មនុស្ស​ប្រុស​មិន​ចេះ​ចាប់​អារម្មណ៍​លើ​រឿង​តូច​តាច​និង​អ្វី​ម៉្យាង​ដែល​គ្រាន់​តែ​បង្ហាញ​តាម​ទឹក​មុខ​ទេ​។​ តែ​ការ​ពិត​ពួក​គេ​តែង​តែ​ចាប់​អារម្មណ៍​​លើ​រឿង​ដែល​សូម្បី​តែ​មនុស្ស​ស្រី​ក៏​មិន​បាន​គិត​ដល់​។​ រឿង​ទាំង​អស់​នោះ​អ្នក​គួរ​តែ​បាន​ដឹង​ហើយ​អាច​យក​វា​មក​ធ្វើ​ជា​ប្រយោជន៍​បាន​។

បញ្ចេញ​អារម្មណ៍​តាម​ទឹក​មុខ

បើ​អ្នក​គិត​ថា​មនុស្ស​ប្រុស​មិន​អាច​ដឹង​ពី​អារម្មណ៍​របស់​អ្នក​បាន​ នោះ​អ្នក​កំពុង​តែ​គិត​ខុស​ហើយ​។​ គេ​អាច​នឹង​យក​រឿង​ដែល​គេ​មើល​ឃើញ​ទៅ​ប្រាប់​មិត្ត​ភក្តិ​គេ​ទៀត​ផង​។​ វា​បង្ហាញ​ថា​ប្រុស​ៗ​មិន​មែន​ចាប់​អារម្មណ៍​ទៅ​លើ​តែ​ ទឹក​ភ្នែក​ ឬ​ស្នាម​ញញឹម​នោះ​ទេ​។​ ពួក​គេ​ក៏​ចាប់​អារម្មណ៍​ទៅ​លើ​ប្រតិកម្ម​ភ្នែក​និង​មាត់​ដែល​បញ្ជាក់​ពី​ភាព​មិន​ពេញ​ចិត្ត​របស់​អ្នក​ដូច​គ្នា​។

ពណ៌​សម្លៀក​បំពាក់​ដែល​មនុស្ស​ស្រី​ចូល​ចិត្ត

នេះ​ជា​វិធី​សាមញ្ញ​មួយ​។​ គ្រប់​គ្នា​ដឹង​ហើយ​ថា​ពណ៌​អាច​បញ្ជាក់​ពី​អារម្មណ៍​ និង​ចំណង់​ចំណូល​ចិត្ត​ផ្សេង​ៗ​គ្នា​។​ ក្រហម​តំណាង​ឲ្យ​ថាមពល​ និង​ចំណង់​ចំណូល​ចិត្ត​ ខ្មៅ​តំណាង​ឲ្យ​ភាព​ឆើត​ឆាយ​ អាច​ទុក​ចិត្ត​បាន​ និង​ភាព​ខ្មាស​អៀន​ ផ្កា​ឈូក​តំណាង​ឲ្យ​ភាព​កក់​ក្ដៅ​ និង​ទន់​ភ្លន់​។ ចឹង​ហើយ​នៅ​ពេល​ដែល​ស្រី​ៗ​ជ្រើស​យក​ពណ៌​សម្លៀក​បំពាក់​ណា​មួយ​ចេញ​ទៅ​ក្រៅ​ជា​មួយ​មិត្ត​ប្រុស​ ឬ​ស្វាមី​ នាង​នឹង​បង្ហាញ​​​ពី​អារម្មណ៍​របស់​នាង​ក្នុង​ពេល​ល្ងាច​នោះ​ ហើយ​ដៃ​គូ​របស់​នាង​គួរ​តែ​​ចាប់​អារម្មណ៍​ទៅ​លើ​រឿង​នោះ​ ដើម្បី​ឲ្យ​ត្រូវ​ចិត្ត​របស់​នាង​។​

ច្រៀង​នៅ​ក្នុង​បន្ទប់​ទឹក ​ឬ​អត់

នៅ​ពេល​ដែល​ងូត​ទឹក​ មាន​តែ​យើង​ម្នាក់​ឯង​ប៉ុណ្ណោះ​។​​វា​ស្ងាត់​ហើយ​យើង​ក៏​មិន​ខ្មាស​អៀន​អី​ច្រើន​ដែរ​។​ ពេល​នោះ​យើង​នឹង​ចង់​ច្រៀង​ដើម្បី​រំសាយ​ស្រ្តេស​ខ្លះ​មិន​ថា​យើង​មាន​អារម្មណ៍​ល្អ​ឬ​អត់​ទេ​។​ តាម​ពិត​ទៅ​កាយ​វិការ​បែប​នេះ​ដូច​ជួយ​មនុស្ស​លាង​ខួរ​ក្បាល​របស់​គេ​ចឹង​ ទោះ​បី​ដឹង​ថា​មាន​មនុស្ស​នៅ​ផ្ទះ​​ក៏​ដោយ​។​នេះ​ជា​រឿង​ល្អ​ព្រោះ​ថា​ពេល​ដែល​យើង​មិន​អាច​បញ្ចេញ​អារម្មណ៍​ពិត​ខ្លួន​ឯង​យូរ​ពេក​ វា​អាច​ធ្វើ​ឲ្យ​យើង​មួម៉ៅ​ នឹង​អាច​បង្ក​​ឲ្យ​មាន​ជម្លោះ​ជា​មួយ​អ្នក​ដ៏​ទៃ​ទៀត​។​ វា​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ដែល​មនុស្ស​ប្រុស​ចាប់​អារម្មណ៍​លើ​រឿង​នេះ​ ព្រោះ​ធ្វើ​ឲ្យ​គេ​ស្រមៃ​ដឹង​ពី​អារម្មណ៍​ដៃ​គូ​របស់​គេ​។

របៀប​ផ្ញើ​សារ

មាន​តែ​អ្នក​ដែល​ក្លាហាន​ទេ​ ដែល​ហ៊ាន​ប្រាប់​ពី​អារម្មណ៍​ពិត​ខ្លួន​ឯង​ និង​ហ៊ាន​យក​អារម្មណ៍​ខ្លួន​ឯង​មក​និយាយ។​ មនុស្ស​ភាគ​ច្រើន​តែង​តែ​ដោះ​ស្រាយ​បញ្ហា​ដោយ​ការ​មិន​ហ៊ាន​មើល​​ភ្នែក​គ្នា​ទេ​។​ ចឹង​ហើយ​បាន​ជា​មនុស្ស​ស្រី​ជ្រើស​យក​ការ​ផ្ញើ​សារ​​ ដើម្បី​បញ្ចេញ​អារម្មណ៍​របស់​ពួក​គេ​​យ៉ាង​ស្មោះ​ត្រង់​ ឲ្យ​មនុស្ស​ប្រុស​បាន​ដឹង​។​ នោះ ​ជា​មូល​ហេតុ​ដែល​មនុស្ស​ប្រុស​ចូល​ចិត្ត​សង្កេត​មើល​គ្រប់​សារ​ដែល​ទទួល​បាន​ពី​មិត្ត​ស្រី​ ហើយ​ចាំ​មើល​ថា​ តើ​ញឹក​ញាប់​ទេ​ ហេតុ​អ្វី​ ហើយ​ពេល​ណា​នាង​ផ្ញើ​សារ​មក​។

ភេសជ្ជៈ​ដែល​នាង​ចូល​ចិត្ត

ស្រា​ទំពាំង​បាយ​ជូ​ និង​គ្រឿង​សមុទ្រ​ សម្រាប់​ជួប​ជុំ​មិត្ត​ភក្តិ​ ស្រា​ក្រហម​ពេល​ស្រ្តេស​។​ ចំណង់​ចំនូល​ចិត្ត​ក្នុង​ភេសជ្ជៈ​ ម្ហូប​ និង​សម្លៀក​បំពាក់​អាច​បញ្ជាក់​ពី​មនុស្ស​បាន​យ៉ាង​ច្រើន​។​ មនុស្ស​ប្រុស​ខ្លះ​ចាប់​អារម្មណ៍​រឿង​នេះ​ព្រោះ​គេ​គិត​ថា​នឹង​ត្រូវ​ធ្វើ​អ្វី​បន្ទាប់​ និង​ខ្លះ​ទៀត​ដើម្បី​ដឹង​ពី​អារម្មណ៍​របស់​មនុស្ស​ដែល​គេ​ស្រលាញ់​។

សម្លៀក​បំពាក់​ដែល​នាង​ពាក់

មនុស្ស​ប្រុសនឹង​សង្កេត​មើល​លើ​សម្លៀក​បំពាក់​។​ ប៉ុន្តែ​មិន​មែន​លើ​ brand ម៉ូដ​ថ្មី​ ឬ​តម្លៃ​នោះ​ទេ​ គេ​នឹង​ផ្តោត​អារម្មណ៍​មើល​លើ​ របៀប​ស្លៀក​ពាក់​ និង​ភាព​សិច​ស៊ី។​ វា​អាច​ឲ្យ​បុរស​ដឹង​ពី​មនុស្ស​ចរិត​របស់​មនុស្ស​ស្រី​ បើ​នាង​ទៅ​ណាត់​ជួប​ជា​មួយ​មនុស្ស​ប្រុស​ជា​មួយ​សម្លៀក​បំពាក់​សមរម្យ​​ និង​ម៉ូដ​សក់​ដ៏​ស្រស់​ស្អាត​នោះ​នាង​ប្រាកដ​ជា​ចាប់​អារម្មណ៍​លើ​បុរស​នោះ​ខ្លាំង​ហើយ​ ប៉ុន្តែ​បើ​នាង​ចេញ​មក​ជា​មួយ​នឹង​សម្លៀក​បំពាក់​ធម្មតា​ប្រចាំ​ថ្ងៃ​របស់​នាង​ នោះ​បង្ហាញ​ពី​សញ្ញា​អាក្រក់​ហើយ​។

ញ៉ាំ​សាច់​ច្រើន​ ឬ​អត់

ជា​ទូទៅ​​ មនុស្ស​ស្រី​ចូល​ចិត្ត​ញ៉ាំ​សាឡាដ​ពេល​ណាត់​ជួប​គ្នា​។​ ពួក​គេ​ប្រាប់​ថា​ រឿង​មួយ​ទៀត​គឺ​ពួក​គេ​ចង់​បង្ហាញ​ថា​ពួក​គេ​មាន​សុខ​ភាព​ល្អ​ ប៉ុន្តែ​តាម​ពិត​នេះ​ជា​រឿង​ផ្ទុយ​គ្នា​ទៅ​វិញ​ មនុស្ស​ស្រី​ដែល​ញ៉ាំ​សាឡាដ​ មើល​ទៅ​អៀន​ៗ​ និង​មិន​មាន​ទំនុក​ចិត្ត​ទេ​ និង​មើល​ទៅ​មិន​មាន​ទំនុក​ចិត្ត​ដូច​មនុស្ស​ស្រី​ដែល​ញ៉ាំ​សាច់​ ដែល​មើល​ទៅ​មាន​ទំនុក​ចិត្ត​ ហើយ​មិន​ខ្មាស​អៀន​។​ ក្រៅ​ពី​នេះ​វា​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​មាន​អារម្មណ៍​ថា​ស្រួល​ខ្លួន​ ដោយ​សារ​គេ​បាន​ណាត់​ជួប​ជា​មួយ​មនុស្ស​មិន​មែន​ជា​កូន​ទន្សាយ​៕

ចុចអាន​៖ លក្ខណៈ​ស្ត្រី​ធ្វើឲ្យ​បុរស​ញាប់ញ័រ​តាំងពី​ជួប​ដំបូង រហូត​ដក​ចិត្ត​មិន​រួច

ប្រភព៖ Brightside ប្រែសម្រួល៖ ឃួន សុលិកា

អត្ថបទពេញនិយម