ងាយៗ! គន្លឹះញាំទឹកដោះគោស្រស់បានរាងស្អាត គីឡូក៏មិនងាយហក់ឡើងលឿន

  • 2020-08-05 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការញ៉ាំទឹកដោះគោស្រស់បាន គឺទាមទារឲ្យដឹងពីរបៀបខ្លះៗ ដើម្បីជួយដល់សុខភាព និងសម្រស់ស្រស់ស្អាត។ ក្រៅពីញាំ៉ត្រឹមត្រូវតាមពេលវេលា ដែលជាតម្រូវការសុខភាព ទម្លាប់នៃការញាំទឹកដោះគោស្រស់បែបនេះ ក៏ជួយផ្ដល់ជាតិកាល់ស្យូម ជួយដល់ភាពរឹងមាំនៃឆ្អឹង និងជួយទប់ការធាត់បានល្អផងដែរ។

ថ្ងៃនេះ កញ្ញា សូមណែនាំពីគន្លឺះខ្លះៗ សម្រាប់ប្រិយមិត្តទាំងអស់គ្នា ពិសេសនារីមុនញាំ៉ទឹកគោស្រស់ ដូចតទៅ៖

១. ពិសេសសម្រាប់សុខភាពទូទៅអោយកាន់តែប្រសើរឡើង  ទឺកគោះស្រស់ផ្ដល់អោយរាងកាយអ្នកនូវជីវជាតិចិញ្ចឹមជាច្រើនប្រភេទ ដូចជាតិ កាល់ស្យូមជួយអោយឆ្អឹងលូតលាស់ល្អ និង រឹងមាំ ជាតិម៉ាញេស្យូម និង ប៉ូតាស្យូមជួយសម្រួលឈាមអោយដើរបានស្រួល ព្រមទាំងវីតាមីន D ដែលមាននាទីជួយអោយរាងកាយស្រូបយកជាតិកាល់ស្យូមពីចំនីអាហារដែលអ្នកទទួលទាន។ មិនត្រឹមតែទទួលបានផងប្រយោជន៏ដល់សុខភាពដ៏លើសលុបនោះទេ ទឹកដោះគោស្រស់ថែមទាំងមានកាឡួរីទាបថែមទៀតផង។ ការទទួលទានដើម្បីផលប្រយោជន៏មិនរើសពេលនោះទេ អោយតែទទួលទានជារៀងរាល់ថ្ងៃ អ្នកក៏អាចបាននូវប្រយោជន៏ទាំងនេះជាក់ជាមិនខាន។

២. ល្អសម្រាប់ការសម្រកទម្ងន់ និងការបង្កើនសាច់ដុំ

ដោយហេតុទឹកដោះគោស្រស់សម្បូរទៅដោយជាតិប្រូតេអ៊ីន ការទទួលទានវាជាប្រចាំក៏ល្អសម្រាប់អ្នកដែលចង់សម្រកគីឡូ ព្រមទាំងរក្សាសាច់ដុំផងដែរ។ តាមការស្រាវជ្រាវទៅលើអាហារប្រភេទនេះបានបង្ហាញថា ទឹកគោស្រស់អាចជួយសម្រួលអោយប្រព័ន្ធរំលាយអាហារអ្នកដើរបានស្រួល ថែមទាំងជួយអោយអ្នកមានអារម្មណ៏ថាឆ្អែតបានយូរបន្ទាប់ពីទទួលទានអាហាររួច។ ពេលដែលសាកសមបំផុតដើម្បីទទួលបានផលប្រយោជន៏នេះពីការទទួលទានដោយបរិមាណសមស្រប បន្ទាប់ពីការហាត់ប្រាណរួចភ្លាមៗតែម្ដង។

៣. ជួយដល់ប្រព័ន្ធរំលាយអាហារ

មានមតិមួយចំនួនបានលើកឡើងថា ការទទួលទានទឹកដោះគោស្រស់អាចនឹងធ្វើអោយប្រព័ន្ធរំលាយអាហារដំណើរការមិនស្រួល តែយ៉ោងតាមការសិក្សា្រសាវស្រាវជ្រាវរបស់អ្នកឯកទេសបានបញ្ជាក់ថា ទោះមិនជាមិនមានការកំណត់ជាក់លាក់ពីពេលវេលាដែលគួរតែទទួលទានមែនពិត តែអ្នកគួរទទួលទានវាជាមួយអាហារប្រចាំថ្ងៃអ្នក ហើយសង្កេតមើលដោយខ្លួនឯងថាវាមានប្រសិទ្ធភាពចំពោះខ្លួនអ្នកដែររឺទេ។

នាពេលដ៏ខ្លីខាងមុខនេះ បងប្អូនខ្មែរយើង នឹងបានភ្លក់រសជាតិទឹកដោះគោសុទ្ធជាលើកដំបូង គឺទឹកដោះគោសុទ្ធ គិរីសួគ៌ ផលិត ចេញពីកសិដ្ឋាន ដែលប្រើបច្ចេកវិទ្យាទំនើបបំផុត នៅប្រទេសកម្ពុជាយើងផ្ទាល់តែម្ដង។ គិរីសួគ៌ ទឹកដោះគោសុទ្ធ ១០០% ៕

ប្រភព៖ healthline ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម