ការផ្លាស់ប្ដូរ ៤យ៉ាងដែលម្ចាស់ផ្ទះអាចធ្វើដើម្បីលើករាសី កាត់ចង្រៃនៅក្នុងផ្ទះ
- 2020-08-04 03:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការផ្លាស់ប្ដូរ ៤យ៉ាងដែលម្ចាស់ផ្ទះអាចធ្វើដើម្បីលើករាសី កាត់ចង្រៃនៅក្នុងផ្ទះ
នៅក្នុងផ្ទះ ប្រសិនបើមានឥទ្ធិពលវិជ្ជមានច្រើន នឹងជួយឲ្យអ្នករស់នៅក្នុងផ្ទះមានអារម្មណ៍ថាធូរស្បើយ ជ្រះស្រឡះ ធ្វើអ្វីក៏បានសម្រេច។ ខាងក្រោមនេះគឺជាវិធីដែលអាចកែខៃរាសី ដោយការផ្លាស់ប្ដូរងាយៗនៅក្នុងផ្ទះ។
១. ដាំដើមឈើបៃតង
ក្រៅពីជួយបន្ថែមសោភណ្ឌភាពឲ្យផ្ទះសម្បែង និងសំអាតបរិយាកាសនោះ ដើមឈើបៃតង ថែមទាំងអាចស្រូបបានថាមពលល្អចូលក្នុងផ្ទះផងដែរ។ ការរៀបចំដាំដើមឈើនៅក្នុងគេហដ្ឋាន អាចជួយឲ្យម្ចាស់ផ្ទះរកទទួលទាន ប្ដីប្រពន្ធចុះសម្រុង សុខភាពរឹងមាំ។ ក្រៅពីបន្ទប់ទទួលភ្ញៀវ ម្ចាស់ផ្ទះក៏អាចដាំដើមឈើក្នុងផ្ទះបាយដូចគ្នា ដើម្បីបន្ថយធាតុភ្លើងនៅទីនេះ។
២. ប្រើគ្រឿងសង្ហារឹមធ្វើពីឈើ
នៅពេលរើសគ្រឿងសង្ហារឹមនៅក្នុងផ្ទះ ប្រសិនបើជីវភាពអំណោយផល អ្នកគួរផ្ដល់អាទិភាពទិញគ្រឿងធ្វើពីឈើ។ ព្រោះក្រៅពីធ្វើឲ្យបរិយាកាសកក់ក្ដៅ គ្រឿងសំអាងធ្វើពីឈើក៏មានប្រយោជន៍ខាងហុងស៊ុយផងដែរ។ ធាតុឈើ ជួយឲ្យឥទ្ឋិពលនៅក្នុងផ្ទះបានរឹងមាំ មិនងាយបែកបាក់ ព្រោះគេជឿថា ឈើចាក់ជ្រៅចូលក្នុងដី មិនងាយរលំ។
៣. ចិញ្ចឹមត្រី ចិញ្ចឹមសត្វ
ដាក់អាងចិញ្ចឹមត្រីធំល្មមមួយនៅក្នុងបន្ទប់ទទួលភ្ញៀវ នឹងធ្វើឲ្យគ្រួសារត្រជាក់ត្រជុំ មិនងាយឈ្លោះប្រកែកគ្នា មិនក្ដៅក្រហាយនៅក្នុងផ្ទះ។ ដើម្បីឲ្យផ្ទះស្រស់ស្រាយ អ្នកអាចចិញ្ចឹមត្រីកន្ទុយបីក្រហម។ បើចង់រកទទួលទានមានបាន អាចចិញ្ចឹមត្រីឡហាន ឬត្រីនាគ៕