ពេលមានអារម្មណ៏ថាមិនស្រួលក្នុងពោះពេលមករដូវ កុំភ្លេចតិចនិចទាំងនេះណា

  • 2020-08-04 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អោយតែដល់ថ្ងៃនោះម្ដងៗ ស្រីៗយើងតែងមានអារម្មណ៏មិនល្អនោះទេជាពិសេសត្រូវអត់ទ្រាំជាមួយនឹងបញ្ហាឈឺចាប់ពេលមករដូវផង ឈឺឆ្អឹងឈឺឆ្អែងផង ព្រមទាំងឡើងមុនផងដែរ។ រឿងមួយទៀតដែលស្ត្រីជាភាគច្រើនតែងជួបប្រទះ ក្នុងពេលកំពុងមករដូវគឺការដែលមានអារម្មណ៏ថាហើម ហើយឆ្អល់ក្នុងពោះ ដែលអាចបណ្ដាលមកពីការប្រែប្រួលនៃអរម៉ូន ធ្វើអោយយរាងកាយរក្សាទឹកនិងអំបិលច្រើនជាងធម្មតា។ ទាំងនេះជាតិចនិចដែលអ្នកអាចយកទៅអនុវត្តបាន ដើម្បីចៀសវាងបញ្ហាទាំងនេះ៖

១. កាត់បន្ថយការទទួលទានអាហារដែលមានជាតិសូដ្យូមខ្ពស់

នៅពេលដែលអ្នកទទួលទានអាហារដែលមានជាតិសូដ្យូមច្រើនពេលនោះ រាងកាយរបស់អ្នកនឹងរក្សាទុកជាតិទឹកកាន់តែច្រើន។ ទោះបីវាមិនមែនជារឿងងាយស្រួលទេក្នុងការទទួលអាហារដែលល្អសម្រាប់សុខភាពនៅពេលនេះ ដោយសារការឃ្លានរបស់អ្នកកាន់បន្តកើនឡើង តែត្រូវព្យាយាមកាត់បន្ថយការទទួលទានជាតិសូដ្យូមយ៉ាងហោចណាស់ក្នុងអាហារមួយពេលក្នុងចំណោមអាហារទាំង ៣ ពេល។

២. ហាត់ប្រាណ បញ្ចេញញើស

ការដែលមកហាត់ប្រាណក្នុងពេលនេះអាចនឹងជារឿងចុងក្រោយដែលអ្នកចង់ធ្វើ ប៉ុន្តែប្រសិនបើអ្នកពិបាកកាត់បន្ថយការទទួលទានជាតិសូដ្យូម ការហាត់ប្រាណបញ្ចេញញើសជាជម្រើសដ៏ល្អបំផុត។ សារជាតិសូដ្យូមនឹងចេញមកក្រៅបានតាមរយះញើស នៅពេលដែលអ្នកហាត់ប្រាណ ដែលអាចជួុយកាត់បន្ថយការហើមពោះនេះបាន។

៣. ទទួលទានអាហារដែលសម្បូរទៅដោយជាតិប៉ូតាស្យូម

ជាតិប៉ូតាស្យូមអាចជួយកាត់បន្ថយកម្រិតសូដ្យូម ព្រមទាំងបង្កើនការផលិតទឹកនោម ដែលជួយបញ្ចេញទឹកដែលលើសចេញពីក្នុងរាងកាយ។ អ្នកអាចទទួលទានអាហារដែលសម្បូរទៅដោយជាតិប៉ូតាស្យូមពីប្រភេទអាហារដូចជា ប៉េងប៉ោះ ទំពាំងបារាំង និង ត្រីសាល់មុនជាដើម។

៤. កាត់បន្ថយការទទួលភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និង ជាតិស្រវឹង

ការទទួលទានកាហ្វេ និង ភេសជ្ជៈដែលមានជាតិស្រវឹងអាចនឹងធ្វើអោយក្រពះអ្នកដំណើរការមិនស្រួលបាន ដែលជាមូលហេតុបណ្ដាលអោយមានអាការៈហើម និង រំលាយអាហារមិនល្អ។ ផ្ទុយទៅវិញគួរទទួលទានទឹកឱ្យបានច្រើន ដើម្បីរក្សាជាតិទឹកក្នុងខ្លួន និងធ្វើឱ្យស្បែករបស់អ្នកភ្លឺថែមទៀតផង។

៥. គេងអោយបានច្រើន

ជាការពិតណាស់ ការគេងបានគ្រប់គ្រាន់ក៏ផ្ដល់ឱ្យរាងកាយរបស់អ្នកនិងជាពិសេសក្រពះពោះវៀនរបស់អ្នកមានពេលសម្រាក និង ដំណើរឡើងវិញបានស្រួល ដូច្នេះការហើមពោះអាចស្រកចុះបាន។ ការគេងអាចជួយអោយជាតិទឹកលើសវិលត្រឡប់ចូលក្នុងខ្លួនអ្នកវិញហើយនឹងបញ្ចេញមកខាងក្រៅវិញបាន។ អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយជាងមុនហើយពោះរបស់អ្នកមិនសូវហើមបន្ទាប់ពីគេងលក់ស្រួល។

៦. កុំញ៉ាំតាមតែការឃ្លាន

ការទទួលទានអាហារច្រើនពេកក្នុងមួយពេលៗ អាចនឹងធ្វើអោយអ្នកមានអារម្មណ៏មិនស្រួលបន្ទាប់ពីទទួលទានរួច ជាពិសេសពេលតឹងពោះកាន់តែខ្លាំង ដូចនេះគួរព្យាយាមទទួលទានអាហារតិចៗ តែច្រើនដង។

៧. ព្យាយាមដើរអោយបានច្រើន

ប្រសិនបើអ្នកស្អប់ការហាត់ប្រាណក្នុងពេលមករដូវវិធីសាមញ្ញមួយទៀតដើម្បីកាត់បន្ថយការហើមពោះគឺព្យាយាមដើអោយបានច្រើន។ គួរដើរចុះឡើងបន្ទាប់ពីទទួលទានអាហាររួចដើម្បីឱ្យពោះវៀនរបស់អ្នកធ្វើចលនាបានល្អដែលនឹងជួយកាត់បន្ថយការទល់លាមកបានទៀតផង។

ប្រភព៖ girlstyle ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម