បាបកម្ម​ចំពោះ​មុខ​​ ​អ្នក​ដែល​ក្បត់​ទោះ​ទូលរែក​មួយ​ជីវិត ក៏​សង​មិន​អស់

  • 2020-08-03 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ៊ីចឹង​បាន​គេ​ថា មិន​ថា​មនុស្ស​ស្រី ឬ​ប្រុស សូម​ចៀស​​ឲ្យ​ឆ្ងាយ​ពី​វិថី​ផិត​ក្បត់ ដ្បិត​បើ​ដើរ​ចូល​ផ្លូវ​នេះ​ហើយ គឺ​គ្មាន​ថ្ងៃ​រួច​ខ្លួន​ចេញ​បាន​ឡើយ។​ ខាង​ក្រោម​នេះ​គឺ​ជា​កម្មពារ​ដែល​អ្នក​ផិត​ក្បត់​ត្រូវ​សង​មួយ​ជីវិត​ក៏​មិន​អស់។

១. ដេក​មិន​លក់ បក់​មិនល្ហើយ

តើ​អ្នក​ណា​អាច​ទៅ​គេង​លក់ បាយ​ឆ្ងាញ់​បាន​នោះ នៅ​ពេល​ដែល​ខ្លួន​បាន​ក្បត់​ពី​ក្រោយ​ខ្នង​មនុស្ស​ដែល​យើង​ស្រលាញ់​ទៅ​ហើយ។ អារម្មណ៍​ប្រាកដ​ជា​ភិតភ័យ​គ្មាន​ថ្ងៃ​ស្រាកស្រាន្ត ព្រោះ​មិន​ដឹង​ថា​គេ​ដឹង​ការ​ពិត​នៅ​ថ្ងៃ​ណា ដោយ​សារ​មាន​ក្រដាសឯណា​ទៅ​ខ្ចប់​ភ្លើង​ជិត​នោះ។

២. នៅ​ឯកា​ដល់​ស្លាប់

មនុស្ស​ដែល​មិន​ស្មោះ​ទៅ​ហើយ នឹង​មិន​ជឿជាក់​ទៅ​លើ​មនោសញ្ចេតនា​ពិត​នោះ​ទេ ហើយ​ក៏​គ្មាន​ថ្ងៃ​រក​បាន​ស្នេហ៍​ពិត​នោះ​ដែរ។ ព្រោះ​នៅ​ក្នុង​គំនិត​របស់​ពួក​គេ អ្នក​ណា​ក៏​យក​មក​ដើម្បី​តែ​សប្បាយ​មួយ​គ្រា​​ប៉ុណ្ណោះ គ្មាន​អ្វី​យូរ​អង្វែង​ទេ។ ដោយ​ប្រកាន់​ខ្ជាប់​បែប​នេះ ពួក​គេ​នឹង​ស្វែងរក​ដៃ​គូ​សប្បាយ​មួយ​គ្រា​ជារៀង​រហូត​ គ្មាន​ថ្ងៃ​រក​បាន​គូ​ជីវិត។

៣. តែង​ភ័យ​ខ្លាច​គេ​ក្បត់​យើង

ដោយ​សារ​តែ​ធ្លាប់​ក្បត់​អ្នក​ដទៃ​រួច​ហើយ ដូច​នេះពួក​គេ​ចាប់​ផ្ដើម​គិត​ថា ថ្ងៃ​ណា​មួយ ដៃ​គូ​របស់​ខ្លួន​ក៏​ប្រាកដ​ជា​នឹង​ក្បត់​ខ្លួន ដូច​គេ​ក្បត់​អ្នក​ដទៃ​។ ដោយ​មាន​គំនិត​បែប​នេះ ផ្លូវ​ចិត្ត​របស់​គេ​ប៉ះ​ទង្គិច​ខ្លាំង គ្មាន​ថ្ងៃ​បាន​សុខ។ យូរ​ៗ​ទៅ ពួក​គេ​ចាប់​ផ្ដើម​ខ្លាច​ពិភព​ជុំ​វិញ​ខ្លួន​ឯង។

៤. គ្មាន​ថ្ងៃ​មាន​បាន

គ្មាន​ជន​អាក្រក់​ណា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ឡើយ។ អ្នក​ហុត​ទឹក​ សម្លឹង​កាក តែង​ទទួល​បាន​លទ្ធផល​ជូរចត់។ ក្បត់​អ្នក​ដទៃ​រួច​ហើយ ប្រាកដ​ជា​ត្រូវ​គេ​ផិត​​ក្បត់​វិញ។ ប្រសិន​វដ្ដ​នេះ​នៅ​តែ​វិល​បែប​នេះ​ជា​រហូត គឺ​គ្មាន​ថ្ងៃ​រក​ទទួល​ទាន​មាន​បាន​នឹង​គេ​ឡើយ៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម