តើ​អាថ៌កំបាំង​អ្វីក្នុងខែសីហានេះ ដែលអ្នកកំពុងរង់ចាំ? សាករើសរូបមួយ

  • 2020-08-03 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម​ខែ​សីហា​នេះ ​អ្នក​ប្រាកដ​ជា​ចង់​ដឹង​មិន​ខាន ​ថា​តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​អ្នក។ ​ដូច្នេះ ចូរ​អ្នក​រើស​រូប​មួយ​ចំណោម​៣​ខាង​ក្រោម ​ហើយ​ផ្ទៀង​​ផ្ទាត់​ចម្លើយ។

១. បើ​ជម្រើស​របស់​អ្នក​ គឺ​រូប​ទី​១​បង្ហាញ​ថា ​ក្នុង​ខែ​សីហា​នេះ​ទំនង​ជា​ពេល​វេលា​ដ៏​រស់​រវើក​និង​ពេញ​ដោយ​ពណ៌​ចម្រុះ​សម្រាប់​អ្នក។ ​វា​នឹង​គ្មាន​ការ​លំបាក​​គួរ​​ឲ្យ​កត់​សម្គាល់​ណាមួយ​ ឲ្យ​អ្នក​ឈឺ​ក្បាល​វិល​មុខ​ រហូត​គេង​មិន​លក់​ផង​ដែរ។ ​យ៉ាង​ណា​ក៏​ដោយ ​បញ្ហា​ស្រ្តេស​មួយ​ចំនួន​អាច​កើត​ឡើង​​បន្តិច​បន្តួច ដែល​បណ្ដាល​ឲ្យ​អ្នក​​បាត់​បង់​ការគ្រប់​គ្រង​អារម្មណ៍​និង​ផ្លូវ​ចិត្ត។

ប៉ុន្តែ សូម​កុំ​បារម្ភ​អំ​ពី​វា​អី ព្រោះ​អ្នក​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ដោយ​ខ្លួន​ឯង​និង​ស្វែង​រក​ឃើញ​ពី​ចំណុច​ខ្លាំង​និង​តុល្យភាព​របស់​វា​បាន​។ ​បន្ទាប់​ពី​នេះ ​អ្នក​នឹង​ទទួល​បាន​នូវ​ភាព​ទូលំទូលាយ​ព្រម​ទាំង​ការ​ផ្លាស់​ប្តូរ​ដ៏​អស្ចារ្យ រួម​ទាំង​ការ​អភិវឌ្ឍន៍​ខ្លួន​ឯង​បាន​មួយ​កម្រិត​ទៀត​ផង។

២. ប្រសិន​បើ​អ្នក​ចាប់​អារម្មណ៍​លើ​រូប​ទី​២​នេះ ​បង្ហាញ​ថា អ្នក​កំពុង​វិល​វល់​នឹង​រឿង​អតីតកាល​ហើយ​ចង់​គេច​​ចេញ​ឲ្យ​ឆ្ងាយ។ ក្នុង​ខែ​សីហា​នេះ ​​អាច​ថា​ជា​ខែ​លេង​សើច​លើ​ផ្លូវ​អារម្មណ៍​របស់​អ្នក​បន្តិច​ហើយ។ តែ​បើ​អ្នក​ចាប់​ផ្តើម​ស្មោះ​ត្រង់​នឹង​អារម្មណ៍​របស់​ខ្លួន​ឯង ​នោះ​អ្នក​នឹង​មាន​ឱកាស​ដើម្បី​ចាប់​ផ្តើម​ម្តង​ទៀត។ ខែ​នេះ អ្នក​នឹង​មាន​ឱកាស​ផ្លាស់​ប្តូរ​មជ្ឈដ្ឋាន​ធ្វើការ អាច​ពង្រឹង​ទំនាក់ទំនងជាមួយ​មិត្តភក្កិ មិត្តរួមការងារ និង​សូម្បី​តែ​ជាមួយ​អ្នក​ជិត​ខាង​ផង​ដែរ។

តែ​កុំ​ភ្លេច អ្នក​ត្រូវ​ការ​ចាំ​បាច់​នូវ​អាកប្បកិរិយា​បែប​វិជ្ជមាន ​សុទិដ្ឋិនិយម និង​ជឿ​ជាក់​លើ​ភាព​ខ្លាំង​របស់​ខ្លួន​ឯង។ ​កុំ​ខ្លាច​នូវ​ការ​គិត​ពី​អនាគត​កាល​ឲ្យ​សោះ។ ជម្នះ​ចំពោះ​ខ្លួន​ឯង​ជាមួយ​នឹង​រឿង​ថ្មី​ៗ នោះ​អ្នក​នឹង​ទទួល​បាន​គ្រប់​យ៉ាង​មក​វិញ​តាម​វិធី​វិជ្ជមាន និង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ទី​បំ​ផុត។​

​៣. ប្រសិន​បើ​អ្នក​កំពុង​ចាប់​អារម្មណ៍​លើ​រូប​ទី​៣ ​បង្ហាញ​ថា​អ្នក​កំពុង​យល់​ថា​ជីវិត​របស់​អ្នក​ត្រូវ​ការ​ពន្លឺ​បន្ថែម។ ​អ្នក​តែង​តែ​គិត​ថា ​រាល់​ថ្ងៃ​អ្នក​ហត់​នឿយ​ពេក​ហើយ ​និង​គ្មាន​ឱកាស​ដើម្បី​អភិវឌ្ឍន៍​សោះ​។ ​​ជួន​កាល ​អ្នក​ប្រៀប​ខ្លួន​ឯង​ទៅ​នឹង​ត្រី​ដែល​គេ​ចិញ្ចឹម​ក្នុង​កែវ​មួយ​ចង្អៀត ដែល​គ្រប់​យ៉ាង​ហាក់​គ្មាន​នរណា​ចាប់​អារម្មណ៍​នឹង​អ្នក ពួក​គេ​គ្មាន​ពេល​សូម្បី​តែ​ចង់​ស្តាប់​រឿង​ពិបាក​ក្នុង​ចិត្ត​របស់​អ្នក​។

​យ៉ាង​ណា​ក៏​ដោយ ​ក្នុង​ខែ​សីហា​នេះ ​ឱកាស​នឹង​ចូល​មក​រក​អ្នក​ប្រសិន​បើ​អ្នក​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​ចៀស​ឆ្ងាយ​ពី​របៀប​រស់​នៅ​មួយ​ជ្រុង​តូច​ដូច​សព្វ​ថ្ងៃ​។ ​អ្នក​នឹង​រស់​នៅ​ក្នុង​ពិភព​មួយ​ខុស​ប្លែក​ពី​រាល់​ដង។ ​ប៉ុន្តែ ​អ្នក​ក៏​ត្រូវ​លះ​បង់​នូវ​គុណ​ប្រយោជន៍​ផ្ទាល់​ខ្លួន​មួយ​ចំនួន​​ផង​ដែរ ​ដើម្បី​ជា​ថ្នូរ​ទទួល​បាន​លទ្ធផល​គាប់​ប្រសើរ​មក​វិញ។ ហើយ​លទ្ធផល​នោះ​ទៀត​សោត ​នឹង​ចេញ​ជា​ផ្លែ​ផ្កា​ដែល​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល​មិន​ធម្មតា។ ​អ្នក​នឹង​មិន​ស្តាយ​ក្រោយ​ចំពោះ​ការ​លះ​បង់​នោះ​ទេ ព្រោះ​អ្វី​ដែល​អ្នក​ទទួល​បាន​នោះ គឺ​កើត​ចេញ​ពី​ការ​លះ​បង់​នេះ​ហើយ៕

ប្រភព៖ ione ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម