មិនធម្មតា! ១សប្តាហ៍សោះ ស្រកគីឡូយ៉ាងនេះ ឯរាងដឹងតែស្អាត បើធ្វើតាម ៣ចំណុចនេះ
- 2020-08-02 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! ១សប្តាហ៍សោះ ស្រកគីឡូយ៉ាងនេះ ឯរាងដឹងតែស្អាត បើធ្វើតាម ៣ចំណុចនេះ
ចំពោះអ្នកធាត់ៗ បើនិយាយពីរឿងឲ្យស្រកទម្ងន់ គឺពិតជារឿងពិបាកធ្វើបំផុត។ អ្នកខ្លះ ហេតុតែចង់ស្គមពេក បែរជាបោះបង់អាហារពេលព្រឹកចោល ដោយយល់ថា ជាមូលហេតុនាំឲ្យធាត់។
អ្នកជំនាញសម្រស់ បានប្រាប់ថា ការពិតមិនដូច្នេះទេ ផ្ទុយទៅវិញ អាហារពេលព្រឹកគឺជាប្រភពដ៏សំខាន់ និងមាននាទីទ្រទ្រង់រាងកាយ និងធ្វើឲ្យអ្នកមានរាងស្អាតខ្លាំងទៅវិញ។
ប្រសិនបើអ្នកធ្វើតាមវិធី៣នេះ អំលុងពេលអាហារពេលព្រឹក អ្នកនឹងមានរាងស្អាត ក្រោយស្រកគីឡូស្រឺតៗ។
អ្នកជំនាញបន្តថា កាន់តែពិសេស គឺសម្រាប់អ្នកចង់ស្គមលឿន ឯរាងស្អាតស្លីម ក្នុងរយៈពេលខ្លី អាចអនុវត្តគន្លឹះ ៣នេះ ដើម្បីស្រកបាន ៦គីឡូក្រាម ក្នុងរយៈពេល១សប្តាហ៍។
១. ញ៉ាំផ្លែឈើទាំងនេះ
សាកប្ដូរទម្លាប់ញ៉ាំគុយទាវ ទឹកស៊ុប ឬបាយស្រូប សាច់បីជាន់មានខ្លាញ់រងើម ដែលនឹកឃើញក៏ស្រក់ទឹកមាត់នោះចេញ។ សូមងាកមកទទួលទាន ផ្លែឈើចម្រុះមុខគ្នាដែលមានដូចជា ចេកណាំវ៉ា ចេកពងមាន់ ប៉ោម ល្ហុង ក្រូចពោធិ៍សាត់ ឬប័រ ឬផ្លែឈើណាផ្សេងទៀត ដែលអ្នកចូលចិត្ត លាងសម្អាតឲ្យល្អ រួចចិតជាចំណិតតូចៗ។
ការញ៉ាំផ្លែឈើបែបនេះ មិនធ្វើឲ្យខូចសុខភាពទេ។ បើតាម អ្នកឯកទេសសម្រស់ប្រាប់ថា នៅក្នុងប្រភេទផ្លែឈើទាំងនោះ វាមានផ្ទុកនូវវីតាមីនចិញ្ចឹមរួចទៅហើយ អ្នកនឹងទទួលបានសារធាតុចិញ្ចឹមបានគ្រប់ល្មមដូចគ្នា។ ការញ៉ាំលើកដំបូងៗ ប្រហែលជាធ្វើឲ្យអ្នកមិនទាន់ស៊ាំ ឬទម្លាប់ ជាហេតុអាចឲ្យអ្នកហាវ រលុងក្នុងពោះ ចង់តែរកអីញ៉ាំបន្ថែម។ ប៉ុន្តែ នៅព្រឹកថ្ងៃទី២ ឬទី៣ អ្នកនឹងអាចធ្វើបានទម្លាប់នេះ។
ផ្លែឈើក្រៅតែជួយឲ្យស្រកគីឡូហើយ តែក៏អាចឲ្យអ្នកងាយស្រួលក្នុងការបញ្ចេញកាកសំណល់បានល្អ ប្រសិនបើអ្នកទទួលទានសារធាតុសរសៃ ដែលមាននៅក្នុងផ្លែល្ហុង។
ក្រោយញ៉ាំបែបនេះទៀងទាត់ សូមត្រៀមតែមានរាងស្អាតឲ្យហើយទៅ អស់បារម្ភរឿងពិបាកស្លៀកពាក់ ឬតែងខ្លួនបែប cute ទាន់សម័យទៀតហើយ។
២. អ្នកអាចដាំបបរជាមួយដំឡូង
អ្នកអាចដាំបបរជាមួយដំឡូងជ្វាបាន ដោយអ្នកអាចយកអង្ករចំនួនមួយចានតូច លាងឲ្យស្អាត រួចដាំឲ្យពុះ ទើបដាក់ដំឡូងជ្វាចូល រំងាស់ចំនួន៣០នាទី ដោយប្រើភ្លើងបើកតិចៗ ជាការស្រេច។
ក្រោយពេលដែលអ្នកបរិភោគរួច ក្រពះ និងពោះវៀនអ្នកនឹងដំណើរការល្អ ដោយជួយជម្រះសារធាតុពុលទាំងឡាយឲ្យចេញមកក្រៅអស់បាន។
៣. នំប៉័ង
អ្នកក៏អាចយកនំប៉័ងដែលធ្វើពីស្រូវសាលី មកធ្វើជាអាហារពេលព្រឹកផងដែរ ព្រោះនំប៉័ងប្រភេទនេះ អាចជួយធ្វើឲ្យអ្នកមិនឡើងទម្ងន់ឡើយ។ បន្ថែមពីនេះ វាថែមទាំងអាចធ្វើឲ្យអ្នកស្រកទម្ងន់ផងដែរ។
ដូចនេះ អ្នកអាចយកអាហារ ៣ប្រភេទនេះ មកធ្វើអាចអាហារពេលព្រឹករបស់អ្នក ដើម្បីអាចរក្សារូបរាង ដែលស្អាតមួយបាន ក្នុងរយៈពេល ១សប្តាហ៍៕