រឿងដែលអ្នកតែងតែយល់ខុស ពីរន្ធញើស

  • 2020-08-03 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនថាការបង្ការមិនអោយកើតមុន រឺកាត់បន្ថយជាតិខ្លាញ់លើផ្ទៃមុខនោះទេ សូម្បីការចង់បានស្បែកមុខភ្លឺថ្លា ក៏ចាប់ផ្ដើមពីថែរក្សារន្ធនេះដែរ។ អញ្ចឺងហើយបានជាអ្នកតែងរុករកវិធីក្នុងការថែរក្សា ជាពិសេសបង្រួមរន្ធញើសពីប្រភពផ្សេងៗនៅលើ អុីនធើណេត តែមិនប្រាកដទេថាអ្វីដែលអ្នករកឃើញ ត្រឺមត្រូវ និង ត្រូវបានណែនាំអោយអនុវត្តដោយអ្នកជំនាញនោះទេ។ ដូចនេះអ្នកគួរមកស្វែងយល់ពី អោយបានច្បាស់នៅថ្ងៃនេះជាមួយកញ្ញា៖

១. រន្ធញើសអ្នកអាច បិទនិងបើកបាន

លោកវេជ្ជបណ្ឌិត Suozzi បានពន្យល់ថា“ រន្ធញើសអាចនឹងមើលរឬចតូច នៅពេលដែលត្រូវបានស្ទះដោយប្រេងមិនអាចចេញមកខាងក្រៅបាន។ ចំពោះអ្វីដែលអ្នកតែងតែដឹងមកថា ការស្ទីមមុខជួយបើករន្ធញើសនេះគឺមិនត្រឹមត្រូវទេ ដោយចំហាយទឹកនឹងមិនបណ្ដាលអោយរន្ធញើសរបស់អ្នកបើកបានដូចទ្វារនោះទេ កម្ដៅពីចម្ហាយទឹកជួយអោយសារជាតិកខ្វក់ដែលដក់ជាប់នៅក្នុងរន្ធញើស ឡើងមកលើផ្ទៃមុខ។

២. មុខរបស់អ្នកសម្អាតមិនបានល្អ ប្រសិនបើរន្ធញើសមានកកស្ទះ

ដោយសាររន្ធញើសស្ថិតនៅលើផ្ទៃស្បែក អ្នកអាចនឹងយល់ថាមនុក្បាលខ្មៅកើតឡើងនៅពេលដែលធូលីដី ចូលទៅកកកុញនៅក្នុងរន្ធញើស តែតាមពិតកំទេចកំទីខាងក្រៅមិនមែនជាអ្វីដែលធ្វើអោយស្ទះដល់រន្ធញើសទេ។ និយាយអោយចំទៅមុនក្បាលខ្មៅ មិនមែនជាកំទេចកំទីពីធូលីដីនោះទេ តែជាកោសិកាចាស់ៗ និង ជាតិខ្លាញ់ ដែលអាចបណ្ដាលមកពី អរមូន ហ្សែន និង ប្រភេទស្បែក។

៣. មិនមែនអ្វីដែលអ្នកឃើញកកនៅរន្ធញើស ជាមុនក្បាលខ្មៅនោះទេ

មុនក្បាលខ្មៅកើតឡើងដោយសារកោសិកាចាស់ៗនៃស្បែកកកកុញនៅលើរន្ធញើស ធ្វើអោយជាតិខ្លាញ់ស្ទះមិនអាចចេញមកក្រៅបាន។ សារជាតិប្រេងដែលកកស្ទះនេះហើយដែលនៅពេលប៉ះត្រូវខ្យល់ប្រែក្លាយជាពណ៍ខ្មៅដែលយើងស្គាល់ថាជាមុនក្បាលខ្មៅនេះឯង។

៤. មិនចាំបាច់បារម្ភពីមុនក្បាលខ្មៅ និង រន្ធញើសរីក ប្រសិនបើអ្នកមានស្បែកស្ងួត

ទំហំរន្ធញើសមិនមានអ្វីពាក់ពន្ធ័នឹងប្រភេទស្បែកនោះទេ វាអាចនឹងមកពីកត្តាផ្សេងៗជាច្រើនដូចជា ហ្សែន អរមូន ព្រមទាំងការខូចខាតពីកម្ដៅព្រះអាទិត្យ និង អាយុផងដែរ។

៥. Makeup នឹងធ្វើអោយកកស្ទះរន្ធញើស

វេជ្ជបណ្ឌិតSuozzi បានលើកឡើងថា ទោះបីជាការផាត់មុខមិនអាចជ្រាបចូលទៅក្នុងរ្ធនញើសបានពិតមែន សមាសធាតុផ្សំមួយចំនួនដែលត្រូវបានរកឃើញនៅក្នុងគ្រឿងសំអាងខ្លះអាចធ្វើអោយស្បែកផលិតសារជាតិដែលបង្កអោយមានការកកស្ទះដល់រន្ធញើស។

៦. ពន្លឺព្រះអាទិត្យអាចជួយមិនអោយរន្ធញើសកកស្ទះ

នេះអាចមកពីការយល់ច្រឡំថា កម្ដៅព្រះអាទិត្យអាចកម្ចាត់ជាតិខ្លាញ់ដែលលើង និង ធ្វើអោយរន្ធញើសរួមតូចបាន។ ជាក់ស្ដែង មិនត្រឺមតែមិនជួយនោះទេ ការធ្វើបែបនេះអាចធ្វើអោយរន្ធញើសកាន់តែរីកធំបាន ដោយកម្ដៅថ្ងៃចូលទៅបំផ្លាញជាតិខូឡាជេននៃស្បែក អោយរន្ធញើសមើលទៅកាន់តធំលើសដើម។

៧ លាងសម្អាតមុខច្រើនដងក្នុងមួយថ្ងៃ បង្ការមិនអោយរន្ធញើសកកស្ទះ

ទោះបីជាការលាងសម្អាតមុខអាចជួយកម្ចាត់ចោលនូវប្រេងដែលលើសនិងកោសិកាស្បែកងាប់ដែលបង្កអោយកើតមុន ការលាងសម្អាតមុខញឹកញាប់ពេកមិនល្អចំពោះស្បែកនោះទេ ជាពិសេសពេលប្រើប្រាស់ហ្វមប្រភេទ Exofoliate ដែលអាចអោយស្បែកប្រែជាក្រហម និង ប្រែជាស្ងួតខ្លាំង។

៨. ហ្វមប្រភេទ Chemical Exfoliator ជួយសម្អាតរន្ធញើសបានយ៉ាងស្អាតល្អ

ការភន្ភ័ច្រឡំនេះអាចបណ្ដាលមកពីការផ្សព្វផ្សាយពីផលិតប្រភេទនេះថា អាចជ្រាបចូលទោជួយសម្អាតបានយ៉ាងល្អ តែងតាមពិតវាមានប្រសិទ្ធភាពក្នុងការកម្ចាត់ចោលនៅកោសិកាចាស់ៗ មិនមែនកាកសំណល់ផ្សេងៗនៅក្នុងរន្ធញើសនោះទេ។

៩. ចាំបាច់ត្រូវប្រើប្រាស់ឧបករណ័សម្អាតមុខ

ទោះបីជាឧបករណ៍ទាំងនេះអាចកម្ចាត់ប្រេងនិងកំទេចកំទីចេញពីស្បែករបស់អ្នកក៏ដោយមិនមែនឧបករណ៍ទាំងអស់សុទ្ធតែល្អសម្រាប់សំអាតរន្ធញើសរបស់អ្នកឡើយ។ អ្នកគួរប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ឧបករណ៍ទាំងនេះព្រោះវាអាចធ្វើឱ្យស្បែករបស់អ្នករលាក និង រោលបាន។

១០. អ្នកអាចបង្រួមរន្ធញើសនៅផ្ទះជាមួយផលិតផលដូចជាក្រដាសបកមុបច្រមុះនិងម៉ាសបិទមុខ

ទោះបីជាប្រើប្រាស់ក្រដាសបកមុន និងម៉ាសមុខ អាចកម្ចាត់ជាតិប្រេងនិងកម្ទេចកម្ទីចេញពីក្នុងនៃរន្ធញើសក៏ដោយ វាគ្រាន់តែជួយធ្វើឱ្យរន្ធញើសរបស់អ្នកមិនសូវលេចធ្លោ ពោលគឹមិនបង្រួមទំហំរន្ធញើសរបស់អ្នកនោះទេ។

ប្រភព៖ Insider ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម