សម្រាប់អ្នកមានសម្បុរសណ្ដែកបាយ គួរសាកតិចនិចទាំងនេះ ដើម្បីជួយលើកសម្រស់អ្នក

  • 2020-07-31 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តែតែងបារម្ភ និង ច្រណែនគេមែនទេដែលអ្នកមានសម្បុរមិនសស្អាតដូចគេ ស្លៀក តុបតែងមុខមិនសូវសមស្អាតដូចគេ។ កុំគិតអញ្ចឹងទៀតអី ហើយគួរមកសាកល្បងនូវទិចនិចទាំងនេះដើម្បី លើកសម្រស់ពីធម្មជាតិរបស់អ្នក។

១. ការស្លៀកពាក់

គួរ: គួរជ្រើសរើសសម្លៀកបំពាក់ដែលមានពណ៏ដិត ហើយស្រគត់ស្រគុំ មិនឆើតឆាយពេក

មិនគួរ៖ ខោអារដែលមានពណ៏ស្រាលៗ ដូចជាពណ៏ផ្កាឈូកខ្ចី រឺពណ៏ផ្ទៃមេឃជាដើម។

២. ការតុបតែងមុខ

គួរ៖ គួរជ្រើសប្រភេទម្ស៉ៅដែលមានពណ៏សាកសមនឹងសម្បុរស្បែកអ្នក និង ជ្រើសរើសផាត់ភ្នែក នឹងថ្ពាល់ជាមួយនឹងពណ៏រាងត្នោតបែកទឹកក្រូច និង ពណ៏រៀងសាច់ មិនក្រហមឆ្អិនឆ្អៅពេក។

មិនគួរ៖ ប្រើប្រាស់ម៉្សៅទ្រនាប់ពណ៏សខ្លាំង ពេកនឹងចៀសវាងដាច់ខាតនូវការលាបក្រេមពណ័សាច់ ប្រសិនបើអ្នកមិនបានផាត់ភ្នែកនោះទេ។

៣. ការជ្រើសរើសស្បែកជើង

គួរ៖ ជ្រើសរើសប្រភេទស្បែកជើងដែលមានមុខបិទជិត រឺប្រភេទដែលមានពណ័ក្រម៉ៅ

មិនគួរ៖ ចៀងវាងដាច់ប្រភេទស្បែកជើងថ្លាៗ ដែលមើលឃើញសាច់ខាងក្នុង

៤. ការជ្រើសរើសគ្រឿងអលង្ការ

គួរ៖ សាកសមបំផុត​ជាមួយគ្រឿងអលង្ការប្រភេទប្រាក់ និង ពណ៏ផ្លាទីន។ មិនគួរ៖ ប្រភេទគ្រឿងអលង្ការដែលមានពណ៏ចម្រុះជាពិសេសធ្វើឡើងពីអង្កាំ ដែលធ្វើអោយលេចធ្លោរខុសពីស្បែកអ្នកខ្លាំងពេក។

ប្រភព៖ jelly ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម