គេមិនស្រលាញ់យើងទេ កាត់ចិត្តទៅបើសង្កេតឃើញសញ្ញាទាំងនេះ
- 2020-07-31 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គេមិនស្រលាញ់យើងទេ កាត់ចិត្តទៅបើសង្កេតឃើញសញ្ញាទាំងនេះ
នៅតែមិនច្បាស់ក្នុងចិត្តមែនទេថារាល់ថ្ងៃហ្នឹងគេចាត់ទុកអ្នកជាអ្វីអោយប្រាកដ? អ្នកគួរកត់ចំណាំថាតើគេធ្លាប់បែបនេះចំពោះអ្នកជាញឹកញាប់ទេ ដើម្បីកាត់ចិត្តពីគេកុំអោយយឺតពេល។
១. លុបចោលការណាត់ជួប ពេលជិតដល់ពេលមែនទែន

គ្មានអីគួរអោយខូចចិត្តជាងនេះទេ ពេលដែលខំរៀបចំខ្លួន ព្រមទាំងផាត់មុខយ៉ាងស្អាតបាតហើយនោះស្រាប់តែគេ តេរប្រាប់ថាមិនបានមកទេ ចាំជួបគ្នាពេលក្រោយ។ ទោះជាគេអាចនឹងប្រាប់អ្នកថាមានការបន្ទាន់ តែបើញយដងពេកនោះ គួរតែត្រៀមកាត់ចិត្តទៅ។ មនុស្សដែលគេមានចិត្តលើយើង គេមិនដែលមិនចង់ចំណាយពេលជាមួយយើងនោះទេ។
២. កាយវិការពេលនៅជាមួយអ្នក
ជាធម្មតាទេដែលមនុស្សប្រុសធ្វើខ្លួនប្លែកៗពេលនៅក្បែរមនុស្សដែលខ្លួនពេញចិត្ត ភ្នែកគេមើលមកអ្នកពេញដោយក្ដីស្រលាញ់ តែបើគេមិនព្យាយាមសំឡឹងមើលភ្នែកអ្នកពេលកំពុងជជែកគ្នា ព្យាយាមរក្សាគម្លាតមិនចូលចិត្តនៅក្បែរអ្នក ទាំងនេះហើយអាចជាកាយវិការដែល គេកំពុងចង់ប្រាប់អ្នកថាគេមិនចង់ធ្វើអ្វីច្រើនជាងមិត្តនោះទេ។
៣. មិនព្យាយាមអោយអ្នកស្គាល់ពីគេកាន់តែច្បាស់
សម្រាប់មនុស្សប្រុស ក្នុងការទទួលនរណាម្នាក់មកក្នុងជីវិតមិនមែនជារឿងងាយស្រួលនោះទេ តែបើគេចាប់អារម្មណ៏នរណាម្នាក់ហើយនោះ គេនឹងមិនស្ទាក់ស្ទើរទេក្នុងការអោយអ្នកស្គាល់ពីគេកាន់តែច្បាស់។
៤. មិនដែលទាក់ទងមករកអ្នកមុន 
វាមិនមែនជារឿងប្លែកអីនោះទេដែលជាធម្មតាមនុស្សប្រុសតែងតែជាអ្នកចាប់ផ្ដើមទាក់ទងមកអ្នកមុន ជាពិសេសពេលដែលគេមានចិត្តមកលើអ្នកនោះ តែប្រសិនជារាល់ពេលអ្នកតែងជាអ្នកចាប់ផ្ដើមមុននោះ គួរកាត់ចិត្តទៅ។
៥. និយាយពីនារីដ៏ទៃនៅមុខអ្នក
ប្រហែលជាជ្រុលពេកហើយមែនទេ ដែលនិយាយពីនារីដ័ទៃទាំងដែលកំពុងនៅជាមួយអ្នក។ វាមិនមែនជារឿងអ្វីធំដុំនោះទេ បើសិនជាគេធ្វើបែបនេះដោយចង់អោយអ្នកប្រច័ណ្ធ តែបើចេះតែរំលឹកហើយរំលឹកទៀតនោះ គេប្រាកដជាមិនមានអ្នកនៅក្នុងចិត្តគេឡើយ។