លក្ខខណ្ឌសុខភាពអ្នកម្តាយបែបណា ទើបអាចសម្រាលធម្មជាតិបានក្រោយវះកាត់លើកទី១រួច?
- 2020-07-28 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក្ខខណ្ឌសុខភាពអ្នកម្តាយបែបណា ទើបអាចសម្រាលធម្មជាតិបានក្រោយវះកាត់លើកទី១រួច?
សព្វថ្ងៃនេះ ស្រ្តីជាច្រើនបានប្រឈមនឹងការសម្រាលដោយវះកាត់ជាបន្តបន្ទាប់។ យ៉ាងណាក៏ដោយ ក្រោយពីវះកាត់សម្រាប់កូនទី១រួច នៅពេលមានកូនទី២ ស្រ្តីជាច្រើនតែងដាក់ចម្ងល់ថាតើអាចសម្រាលដោយធម្មជាតិបានឬទេ។
ជាទូទៅក្នុងត្រីមាសទី២ ស្រ្តីមានផ្ទៃពោះតម្រូវការចាំបាច់ឲ្យពិគ្រោះនិងទទួលយោបល់ពីវេជ្ជបណ្ឌិត។ បើសិនជាអ្នកម្តាយ ចង់ផ្តល់កំណើតដល់កូនតាមបែបធម្មជាតិ វាអាស្រ័យលើកត្តាជាច្រើនដូចជា សុខភាពអ្នកម្តាយ ទារក ស្នាមថ្នេរ និងគម្លាតនៃការមានផ្ទៃពោះផងដែរ។
ករណីដែលអាចទៅរួចសម្រាប់ស្រ្តីធ្លាប់វះកាត់ចង់សម្រាលកូនតាមធម្មជាតិ រួមបញ្ចូលដោយ៖
ត្រូវរក្សាគម្លាតមានផ្ទៃពោះលើកទី២ យ៉ាងហោច ៣-៤ -៥ ឆ្នាំ
ស្នាមថ្នេរវះកាត់ចាស់ត្រូវតែជាសះស្បើយ ហើយសុខភាពរបស់អ្នកម្តាយទៀតសោតក៏ត្រូវបរិបូរណ៍ផងដែរ
ត្រូវពិនិត្យឲ្យមែនទែនលើស្នាមវះកាត់ចាស់ដែលនៅផ្នែកខាងក្រោម។ ជាទូទៅការវះកាត់បែងចែក២ប្រភេទ។ ការវះកាត់ផ្តេកឬផ្នែកខាងលើ ដែលមិនមែនជាស្នាមវះលើពោះរបស់ស្រ្តីទេ ហើយអ្នកម្តាយអាចពិនិត្យជាមួយគ្រូពេទ្យជំនាញមុនសម្រាលកូនបាន។ ប៉ុន្តែបើជាការវះកាត់បញ្ឈរ (ករណីស្រ្តីធ្លាប់វះកាត់ជំងឺណាមួយ) ស្រ្តីមិនអាចសម្រាលកូនបានញឹកញាប់ទេ ព្រោះហានិភ័យនៃការវះកាត់គឺធំណាស់។ ម្ល៉ោះហើយ បើអ្នកមិនដឹងច្បាស់ពីប្រភេទស្នាមវះកាត់របស់អ្នកទេ អ្នកមិនគួរភ្នាល់អាយុជីវិតរបស់អ្នកដោយការព្យាយាមសម្រាលកូនតាមបែបធម្មជាតិនោះឡើយ។
- សុខភាពម្តាយស្ថេរភាពធម្មតា គ្មានភាពមិនប្រក្រតីក្នុងឆ្អឹងអាងត្រគាក
មានការតាមដានបានត្រឹមត្រូវអំពីកំណើតរបស់ទារកលើកនេះ
សម្រាលនៅមន្ទីរពេទ្យជាមួយគ្រូពេទ្យជំនាញ រួម ទាំង បំពាក់ ឧបករណ៍ អាច ទុក ចិត្ត បាន ក្នុង បន្ទប់សម្រាល ដើម្បីចៀសវាងបញ្ហាណាមួយ នោះក្រុមគ្រូពេទ្យអាចជួយសង្គ្រោះបានទាន់ពេលវេលា៕