មកដឹងពីមូលហេតុដែលអោយអ្នកពេញចិត្តប្រុសព្រានមុខស្រស់ ជាងមនុស្សប្រុសធម្មតា

  • 2020-07-28 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តែងតែលឺច្រើនមកហើយមែនទេដែលថាមនុស្សប្រុសមិនខូចមនុស្សស្រីមិនស្រលាញ់។ ទោះមើលទៅវាជារឿងដែលមិនគួរកើតឡើងពិតមែន តែតាមពិតទៅមានមូលហេតុជាច្រើនដែលមនុស្សប្រុសប្រភេទនេះ ត្រូវចិត្តមនុស្សស្រីជាងអ្នកដែលមិនចេះខូចខិល។

១. ជឿជាក់លើខ្លូនឯងជាង

ក្រៅពីរូបសម្បត្តិខាងក្រៅ ការងារ អត្តចរិត ព្រមទាំងការដែលចេះយកចិត្តទុកដាក់លើអ្នកដទៃផងនោះ ការជឿជាក់លើខ្លួនឯងរបស់បុរសសម្បូរស្នេហ៍នេះហើយ ដែលធ្វើនារីៗយើងចាប់ចិត្តបេតី ស្មោះស្មគ្រ័ទាំងដឹងថានឹងត្រូវគ្រាំចិត្តទៅថ្ងៃមុខប៉ុនណាក៏ដោយ។

២. គួរអោយចាប់អារម្មណីជាង

ភាគច្រើនមនុស្សប្រភេទនេះតែងមិនសូវខ្វល់ខ្វាយពីសម្ដីអ្នកដទៃ គម្នាបសង្គម ធ្វើអ្វីដែលគេចង់ធ្វើ និង ស្រលាញ់មិនងាយនឹងបោះបង់អោយតែគេតាំងចិត្តធ្វើវាហើយនោះ។ នៅពេលកំពុងទាក់ទងគ្នា គេនឹងមិនយល់ព្រម នឹងនូវរឿងគ្រប់យ៉ាងទាំងដែលខ្លួនគេផ្ទាល់មិនយល់ស្របនោះទេ។ គេយល់ច្បាស់ថាពេលណាគួរយល់ស្រប ពេលណាគួរតែបដិសេធ ដែលធ្វើអោយស្រីៗយើងទាំងស្រលាញ់ និង ស្អប់គេក្នុងពេលតែមួយ។

៣. ធ្វើអោយជីវិតអ្នកមិនគួរអោយធុញទ្រាន់ដូចមុន

មនុស្សប្រុសសុភាពរាបសារតែងមានទម្លាប់មើលថែទាំ ដោយមិនយល់ ស្របអោយអ្នកទៅធ្វើរឿងអ្វីដែលគេគិតថាមានគ្រោះថ្នាក់ ផ្ទុយពីមនុស្សបែបជា Bad boy ដែលតែជម្រុញអោយអ្នកព្យាយាមសាកល្បងរឿងផ្សេងៗ ដើម្បីទទួលបានបទពិសេាធន៏ជីវិតថ្មីៗ។ អារម្មណ៏ដែលរំជើបរំជួលបែបនេះហើយដែលធ្វើអោយអ្នកយល់ថាទោះនៅក្បែរគេយូរយ៉ាងណា ក៏មិនធុញទ្រាន់ដែរ។

៤. មានអារម្មណ៏កក់ក្ដៅជាង

មនុស្សសុភាពតែងប្រកាន់ខ្ជាប់នូវការដែលមិនចេះរករឿងដាក់ខ្លួន ខុសពីមនុស្សប្រភេទនេះដែលតែងប្រកាន់យកនូវគំនិតដែលថា បើមិនចង់មានរឿងទេ កុំមករញេរញ៉ៃជាមួយគេ។ ភាពដែលមិនចេះភ័យខ្លាច និង ក្លាហានបែបនេះហើយដែលស្រីៗ តែងគិតថាខ្លួនមានសុវត្ថិភាពណាស់ពេលបាននៅក្បែរគេ។

៥. ធ្វើអោយចរិតជាព្រានបុរសរបស់អ្នកធ្លាយចេញមក

ការសិក្សាតាមបែបចិត្តវិទ្យាបានបង្ហាញថា ធម្មជាតិរបស់ស្រីៗក៏មានភាពរឹងទទឹង និង ខិលខូចបែបមិនចាញ់មនុស្សប្រុសប៉ុន្មានដែរ ហើយការដែលសេពគប់ជាមួយមនុស្សប្រភេទធ្វើអោយចរិតប្រភេទនេះលេចចេញមក ខុសពីមុនដែលធ្លាប់តែជាមនុស្សដែលស្រគត់ស្រគុំ និង ស្ដាប់បង្គាប់យ៉ាងល្អនោះ។ ហេតុដូចនេះហើយទើបអ្នកមានរម្មណ៏ច្រណែនដែលគេអាចធ្វើអ្វីដែលអ្នកប៉ងទុកយូរមកហើយនោះ។

រូបភាព៖ Pinterest

ប្រភព៖ tagsis ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម