ថែ​រក្សា​ស្បែក​អ្នក​ក្នុង​ពេល​ធ្វើដំណើរ​ផ្លូវឆ្ងាយដោយ​ចៀស​វាង​នូវ​កំហុស​ទាំង​៥​យ៉ាង​នេះ

  • 2020-07-27 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ពេល​ចេញ​ដំណើរ​ផ្លូវ​ឆ្ងាយ​អ្នក​មិន​គួរ​ប្រើ​ប្រាស់​គ្រឿងសម្អាងដែលមានជាតិ​កាត់ជា​ពិសេសគ្រឿង​សម្អាងដែលផ្សំពីផ្លែក្រូចជាដើម​ជា​ពិសេស​ទំលាប់ទាំង​៥​យ៉ាងនេះ​បើមិន​ចង់​អោយ​ស្បែកខូច​ពេលមក​វិញ​នោះ​ទេ។

១​. ប្រើប្រាស់ឡេការពារកម្ដៅថ្ងៃក្នុង​បរិមាណ​មិន​សម​ស្រប

មិន​មែន​ឡេ​ការ​ពារ​កម្ដៅ​ថ្ងៃទាំង​អស់​សុទ្ធ​តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការការពារ​ស្បែកអ្នក​នោះ​ទេ​។​​នៅពេល​ចេញ​ដំណើរ​ផ្លូវ​ឆ្ងាយ​ជាពិសេស​ពេល​ត្រូវ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ក្នុង​រយះ​ពេល​យូរ​ម៉ោង​​អ្នកគួរជ្រើសរើស​យក​ប្រភេទដែល​មានSPF យ៉ាង​តិច​៤៤​។​ហើយកុំ​ភ្លេចលាប​វាម្ដង​ទៀតរៀងរាល់​ពីរ​ម៉ោង​ម្តង​ដើម្បី​ទទួល​បាន​ការ​ការពារ​យ៉ាង​ពេញលេញ។

២.ភ្លេចលាបឡេផ្ដល់​សំណើម​ដល់​ស្បែក

ជាពិសេស​ពេល​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ស្បែកអ្នកអាច​នឹង​ប្រែ​ជា​ស្ងូត​ខ្លាំង​ពេល​នៅ​ក្រោម​ម៉ាស៊ីនត្រជាក់យូរ​​ ហេតុ​ដូច​នេះ​ហើយ​អ្នក​គួរ​លាប​ឡេ​ផ្ដល់​សំណើម​ដល់​ស្បែក​ទាំង​ពេល​ឡើង​និង​ចុះ​ពី​យន្តហោះ​។​ ទោះបីជា​ត្រូវ​ទៅដើរ​លំហែរ​កាយ​ក្ដី​មិន​ត្រូវ​ភ្លេចផ្ដល់​ជាតិ​ទឹក​ដល់ស្បែកអ្នកទាំងព្រឹកល្ងាច​បន្ទាប់​ពិ​ខាង​ក្រៅអស់រយះ​ពេល​ជា​ច្រើន​ម៉ោង​។

៣​. ប្រើប្រាស់គ្រឿងសម្អាងដែលធ្វើអោយ​កក​ស្ទះ​រន្ធ​ញើស

ដើម្បីកុំ​អោយ​ស្បែក​មុខ​អ្នក​ប្រែជា​ខូច មិនគួរប្រើ​ប្រាស់​​គ្រឿង​សម្អាង​ដែល​​ជួយ​បិទ​បាំង​រន្ធ​ញើស​ គួប​ផ្សំ​និង​ការ​បែក​ញើស​ជាតិ​ខ្លាញ់​កាន់តែខូច​លើស​ដើម​។

៤​. ការ​រក្សា​ទុក​គ្រឿង​សម្អាង​មិន​បាន​ត្រឹម​ត្រូវ

ការ​ទុក​ដាក់គ្រឿង​សម្អាង​នៅ​ក្នុង​វ៉ាលី​ក្រោម​អាកាសធាតុ​ក្ដៅ​​ព្រមទាំង​ទុក​អោយ​គ្រឿងសម្អាងប្រភេទ​ដូច​សេរ៉ូម​​វីតាមីនC​អោយត្រូវ​ពន្លឺ​ថ្ងៃ​ អាច​បណ្ដាល​បាត់​បង់​នូវ​ប្រសិទ្ធភាព​នៃគ្រឿងសម្អាង​ទាំង​នោះបាន។​ គ្រឿងសម្អាងគួរ​តែ​រក្សា​ទុក​នៅ​កន្លែង​ត្រជាក់​​និងបិទអោយបានជិតល្អបន្ទាប់ពីប្រើប្រាស់រួច។

៥​. កុំភ្លេចទឹកសម្រាប់ជូតគ្រឿងសម្អាង

ក្នុងពេលចេញ​ដំណើរ​ផ្លូវ​ឆ្ងាយ​​អ្នកជ្រើសរើស​លុបគ្រឿងសម្អាងជា​ប្រភេទទឹកចៀស​ជាង​ជា​ប្រភេទ​ក្រដាស​ជូត​ព្រមទាំង​លាង​សម្អាតជាមួយ​ហ្វូម​លាង​មុខ​យ៉ាង​តិច​ពីរ​ដង​ដើម្បី​កម្ចាត់នូវ​រាល់ធូលីដី​ដែល​ប្រមូលផ្ដុំនៅលើស្បែក។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម