Rosé ចេះ​ស្លៀកពាក់​បិទ​បាំង​កំហុស​តូច​មួយ​មើល​ទៅ​ឃើញ​ស្អាត​បំផុត

  • 2020-07-24 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មាន​កម្ពស់​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ក្រុម BlackPink ក៏ដោយ តែ​ដោយ​សារ​មាន​ជើង​មិន​ត្រង់ ធ្វើ​ឲ្យ​ជើង​របស់ Rosé មិន​វែង​ដូច​សមាជិក​ដទៃ តែ​តារា​ស្រី​រូប​នេះ ចេះ​ស្លៀកពាក់​បិទ​បាំង​ត្រលប់​មក​វិញ។

ជាសមាជិក​ច្រៀង​​ចម្បង​របស់​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ BlackPink តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​កូរ៉េ Rosé មិន​ត្រឹម​តែ​សំនៀង​ពិរោះ​នោះ​ទេ​សូម្បី​តែ​រាង​ស្ដើង​របស់​ស្រី​ស្អាតវ័យ ២៣​ឆ្នាំ ក៏​ជា​ក្ដី​ស្រមៃ​របស់​នារី​ជា​ច្រើន​ដែរ។ ដ្បិត​រាង​របស់ សិល្បការិនី​នេះ​ជា​ប្រភេទ​រាង​ដែល​ទោះ​ញ៉ាំ​យ៉ាងណា​ក៏​មិន​ឡើង​គីឡូ។

យ៉ាងណាក្ដី​ ដូច​ពាក្យ​គេ​និយាយ​មិន​ខុស​មែន គ្មាន​អ្នក​ណា​ល្អ​ឥត​ខ្ចោះ​ឡើយ ដោយ​ជើង​របស់​ស្រី​ស្អាត​កម្ពស់ ១,៦៨​ម​នេះ មិន​ត្រង់​ដូច​សមាជិក​៣​ទៀត​ នៃ​ក្រុម​ឡើយ។ ទោះ​ជា​យ៉ាងណាក៏ដោយ ប្រហែល​ជា​​ដឹង​ថា​ជើង​របស់​ខ្លួន មិន​ត្រង់​ដូច​ម៉ូដែល​នេះ​ដែរ ម្ចាស់​បទ How You Like That ក៏​ចេះ​តុបតែង​ខ្លួន ឲ្យ​បិទ​បាំង​ចំណុច​ខ្វះខាត​នេះ​វិញ ដោយ​ខោជើង​ធំ ឬ​ជើង​ប៉ាត់​ដែល​ធ្វើ​ឲ្យ​នាង មិន​ត្រឹម​តែ​ឃើញ​ជើង​លែង​​កោង គឺ​ថែម​ទាំង​មើល​ទៅ ខ្ពស់​ជាង​មុន​ទៀត​ផង។

ខាង​ក្រោម​នេះ គឺ​ជា​ម៉ូដ​ខោ​ជើង​ធំ​មួយ​ចំនួន​របស់ Rosé និង​ម៉ូដ​ខោ​ជើង​ប៉ាត់​មួយ​ចំនួន ដែល​មិត្ត​ៗ​នារី​ទាំង​ឡាយ​ដែល​មាន​ជើង​មិន​ត្រង់ អាច​រៀន​តាម​បាន៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម