ដំណោះស្រាយសម្រាប់អ្នកខ្ជិល! ចំណាយត្រឹម៧ នាទីហាត់យូហ្គាលើគ្រែ ផ្តល់គុណសម្បត្តិ៧យ៉ាងល្អលើសស្មាន

  • 2020-07-23 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​សម្រាប់​មិត្ត​នារី​ដែល​​ចង់​ធ្វើ​លំហាត់​ប្រាណ ចង់​បាន​សុខភាព​ល្អ​ តែ​ខ្ជិល សូម​កុំ​អាល​អស់​សង្ឃឹម​អី។ អ្នក​ក៏​អាច​ហាត់​យូហ្គា​បាន​នៅ​លើ​គ្រែ ​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ជម្រើស​ថ្មី​មួយ​ចំពោះ​នារី​​ដែល​ស្រលាញ់​សុខភាព តែ​មិន​ចង់​ហាត់​ប្រាណ​នៅ​ក្រៅ​ផ្ទះ​។​ដូចនេះ អ្នក​គ្រាន់​ចំណាយ​ពេល​ត្រឹ​ម ៧​នាទី នៅ​ពេល​ភ្ញាក់​ពី​គេង និង​មុន​ចូល​គេង​ប៉ុណ្ណោះ។ កាន់​តែ​ពិសេស​ជាង​នេះ​ទៀត ​ក៏​មិន​ត្រូវ​ការ​ឧបករណ៍​អ្វី​ស្មុគ​ស្មាញ​ច្រើន​ដើម្បី​ហាត់​យូហ្គា​មួយ​ប្រភេទ​នេះ​ដែរ។

ចំពោះ​គុណ​សម្បត្តិ​នៃ​កាត់​ហាត់​យូហ្កា​លើ​គ្រែ៖

១. ចំណាយ​ពេល​តិច មិន​លើស​១០​នាទី​

២. ហាត់​យូហ្គា​ពេល​ព្រឹក​នឹង​ជួយ​ឲ្យ​អុក​ស៊ី​សែន​រត់​ចូល​ខួរ​ក្បាល​បាន​ពេញ​លេញ ​ព្រម​ទាំង​ស្រស់​ស្រាយ​មិន​អស់​កម្លាំង

៣. ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ​សាច់​ដុំ​រឹង​មាំ ​​ដៃ​​ជើង សួត ព្រម​ទាំង​​គូថ​មិន​យារ​ធ្លាក់

៤. បំបាត់​អាការៈ​ធុញ​ថប់ ​ឈឺ​ខ្នង ​ឈឺ​ចង្កេះ ឈឺ​ក​ផង​ដែរ

៥. ជួយ​សម្រួល​ដល់​ឥរិយាបថ​នៃ​ការ​ឈរ ​អង្គុយ ​ដើរ​​បាន​យ៉ាង​ល្អ

៦. ជួយ​ឲ្យ​ស្បែក​មាន​ពន្លឺ និង​មុខ​ស្រស់​ថ្លា​ដូច​កូន​ក្មេង

៧. ផ្លូវ​ចិត្ត​បាន​ស្ងប់​ មិន​ឆេវ​ឆាវ កាត់​បន្ថយ​ស្រ្តេស មាន​អារម្មណ៍​ស្រស់​ស្រាយ និង​គេង​លក់​ស្រួល​នៅ​ពេល​យប់៕​

ប្រភព៖ gangbeauty ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម