ចង់បានរោមភ្នែកវែងក្រាស់ ងរ ស្អាតអត់ មកសាកញ៉ាំ​​អាហារទាំងនេះ

  • 2020-07-23 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើមិត្តៗនារីមានដែលលួចច្រណែនគេអត់? ពេលឃើញ អ្នកណាម្នាក់មានរោមភ្នែកវែងក្រាស់ៗ ងរល្អ? ក្រៅពីការថែរក្សាការពារដោយគ្រឿងសម្អាងផ្សេងៗ របបអាហារក៏ជាផ្នែកមួយដែលមិនគួរមើលរំលង ដើម្បីទទួលបានរោមភ្នែកដ៏គួរអោយទាក់ទាញ។

១. ស៊ុត

ស៊ុតជាប្រភេទអាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន ដែលចាំបាច់សម្រាប់រាងកាយក្នុងការផលិតសារធាតុ ការេទីន ជួយអោយរោមភ្នែកដុះវែងយ៉ាងឆាប់រហ័ស។

២. ត្រីសាល់ម៉ុន

សារជាតិ អូមេហ្គា៣ ពីសាច់ត្រីប្រភេទនេះ ជួយរោមភ្នែកអោយមានសុខភាពរឹងម៊ាំល្អ ព្រមទាំងវីតាមីន D និង B សម្រាប់ជួយដល់ការលូតលាស់របស់រោមភ្នែក។

៣. គ្រាប់ធញ្ញជាតិ

អាស៊ីតខ្លាញ់ និង វីតាមីន E ដែលមាននៅក្នុងគ្រាប់ធញ្ញជាតិ ជួយសម្រួលដល់រំហូរឈាម និង អុកស៊ីសែនទៅឫសសក់ ចាំបាច់ចំពោះអ្នកដែលមានរោមភ្នែកងាយនឹងជ្រុះ។

៤. បន្លែ និង ផ្លែឈើ

បន្លែ និង ផ្លែឈើសម្បូរទៅដោយ វីតាមីន A និង C ព្រមទាំងសារជាតិរ៉ែ ស៊ីលីកា ដែលមាននាទីជួយដល់ការលូតលាស់ និង សុខភាពរោមភ្នែក។

៥. ផ្សិត

វីតាមីន B3 ដែលមាននៅក្នុងផ្សិត ដើរតួយ៉ាងសំខាន់ក្នុងការផលិតសារជាតិ ការេទីនដែលជួយពន្លឿនការដុះលូតលាស់ និងការពាររោមភ្នែកមិនឱ្យជ្រុះ។

៦. សណ្ដែក

វីតាមីន H បង្កើនលំហូរឈាមទៅកាន់ឫសសក់ ធ្វើឱ្យរោមភ្នែកមើលទៅក្រាស់ជាងមុន ការពារពីការស្ងួតនិងជ្រុះ ព្រមទាំងជួយឱ្យរាងកាយកស្រូបយកអាស៊ីដអាមីណូនិងខ្លាញ់ដែលចាំបាច់សម្រាប់រោមភ្នែកដែលមានសុខភាពល្អ។

៧. អាហារប្រភេទ Whole Grains

អាហារប្រភេទនេះ សម្បូរទៅដោយ វីតាមីន B6 ជួយជំរុញការផលិតមេឡាញីន និងជាតិដែកនៃឫសសក់ ការពាររោមភ្នែកកមិនឱ្យចុះខ្សោយនិងជ្រុះ។ ភាគច្រើនមាននៅក្នុងធញ្ញ​ជាតិ។

ប្រភព៖ Brightside ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម