សូមអានអត្ថបទនេះសិន មុនសម្រេចចិត្តទម្លាក់ឬយកកូនចេញ

  • 2020-07-18 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

#សូមអានអត្ថបទនេះសិនមុនសម្រេចចិត្តទម្លាក់ឬយកកូនចេញ

បើ​អ្នក​បាន​ជា​ជ្រុលជ្រួស​បណ្ដាល​ឱ្យ​មាន​កូន​ សូម​កុំ​សម្លាប់​គ្នា ព្រោះ​ក្មេង​វា​​គ្មាន​កំហុស​ទេ

សូម​គិត​ពី​ទង្វើ​របស់​អ្នក​ទាំង​ពីរ៖

ពី​ស្និទ្ធស្នាល​គ្នា---> ឱប​ថើប​គ្នា ---> បណ្ដើរ​គ្នា​ចូល​ផ្ទះ​សំណាក់ ---> ចាប់​ផ្ដើម​ដោះ​សម្លៀក​បំពាក់ ---> ពិនិត្យ​ទឹក​នោម​ឃើញ​២​កាំ ---> ទម្លាក់​កូន​ចោល

មែន!! មនុស្ស​ប្រុស​មួយ​ចំនួន​ប្រហែល​មិន​នៅ​ទទួល​ខុស​ត្រូវ​ ឬ​ពេញ​ចិត្ត​នឹង​ឮ​ថា​អ្នក​មាន​ផ្ទៃ​ពោះ​ទេ។ ប៉ុន្តែ​មុន​សម្រេច​ចិត្ត​​ថា​នឹង​ធ្វើ​បែប​ណា​ជាមួយ​របស់​ក្នុង​ពោះ​របស់​អ្នក​ពេល​នេះ​ សូម​ដឹង​ថា៖

ខែ​ទី១៖ ម៉ាក់​អ្ហា!! កូន​មាន​ប្រវែង​២​ស.ម ហើយ។ កូន​ស្រលាញ់​ម៉ាក់​ណាស់! ចង្វាក់​បេះដូង​របស់​ម៉ាក់​ប្រៀប​ដូច​ជា​ភ្លេង​កំដរ​អារម្មណ៍​កូន​ឱ្យ​គេង​រាល់​ពេល​អ៊ីចឹង។

ខែ​ទី២៖ ម៉ាក់​អ្ហា! កូន​អាច​ដឹង​ពី​អារម្មណ៍​ ពេល​កូន​កើត​ចេញ​ទៅ ម៉ាក់​និង​ប៉ា​នឹង​នាំ​កូន​ដើរ​លេង​គ្រប់​ទី​កន្លែង...

ខែ​ទី៣៖ ម៉ាក់! ទោះ​បី​កូន​មិន​ទាន់​ដឹង​ថា​ខ្លួន​ឯង​ជា​ស្រី​ឬ​ក៏​ប្រុស​ក៏​ដោយ តែ​កូន​សង្ឃឹម​ថា​ប៉ា​និង​ម៉ាក់​នឹង​សប្បាយ​ចិត្ត​ ពេល​ឃើញ​មុខ​កូន​ថ្ងៃ​ដំបូង...ហើយ​ម៉ាក់​កុំ​យំ​ណា ព្រោះ​បើ​ម៉ាក់​យំ កូន​អត់​សប្បាយ​ចិត្ត​ទេ...

ខែ​ទី៤៖ ម៉ាក់​អ្ហា! សក់​កូន​ចាប់​ផ្ដើម​ដុះ​តិចៗ​ហើយ ​ពេល​នេះ​កូន​អាច​ធ្វើ​ចលនា​បាន​ ហើយ​អាច​ងាក​ឆ្វេង​ស្ដាំ​បាន​ហើយ...

ខែ​ទី៥៖ ម៉ាក់​អ្ហា!​ ​ថ្ងៃ​នេះ​ម៉ាក់​ទៅ​ជួប​គ្រូពេទ្យ​មែន? ហើយ​ចុះ​លោក​គ្រូ​ពេទ្យ​ថា​ម៉េច​ខ្លះ​ទៅ? ម៉ាក់​អ្ហា! កូន​អត់​កើត​អី​ណា​អ្ហី?

ខែ​ទី៦៖ នេះ​ម៉ាក់​មក​ពេទ្យ​ម្ដង​ទៀត​ហើយ​អ្ហេស? ម៉ាក់​អ្ហា! កូន​ឮ​គ្រូ​ពេទ្យ​ប្រាប់​ម៉ាក់​ថា កូន​មាន​សុខភាព​ល្អ​ណាស់ តែ​ម៉េច​ក៏​មាន​អី​លូក​ចូល​មក​ប៉ះ​កូន​បែប​នេះ? ​របស់​មួយ​នេះ​កាត់​ដាច់​សក់​របស់​កូន កូន​ភ័យ​ណាស់​ម៉ាក់! ម៉ាក់​អ្ហា ​របស់​នោះ​កាត់​ចំ​ជើង​កូន​ទៀត​ហើយ! កូន​ឈឺ​ណាស់​ម៉ាក់​អើយ! តែ​មិន​អី​ទេ ទោះ​កូន​អត់​មាន​ជើង ក៏​កូន​នៅ​មាន​ដៃ និង​ភ្នែក​ដែល​អាច​ឱប​ម៉ាក់ និង​មើល​ឃើញ​ម៉ាក់​សប្បាយ​ចិត្ត​ដែរ!

តែ​ម៉ាក់! នេះ​វា​មក​កាត់​ដៃ​កូន​ទៀត​ហើយ! ម៉ាក់​ជួយ​កូន​ផង... ម៉ាក់​អ្ហា! កូន​ស្បថ​ថា​ឈប់​រប៉ិលរប៉ូច ឈប់​ខូច​ទៀត​ហើយ! ម៉ាក់​ឈប់​ឱ្យ​គេ​ធ្វើ​បាប​កូន​ទៅ... តែ​ទោះ​ជា​កូន​គ្មាន​ដៃ ក៏​កូន​នៅ​មាន​ភ្នែក​អាច​មើល​ឃើញ​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត​របស់​ម៉ាក់​ដែរ។ តែ​អត់​ទេ... ម៉ាក់​វា​មក​កាត់​ផ្ដាច់​ក្បាល​កូន​ហើយ...

ម៉ាក់​អើយ! ក្ដី​ស្រមៃ​ដែល​អាច​កើត​មក​ឃើញ​មុខ​ម៉ាក់​និង​ប៉ា ហើយ​អ្នក​ទាំង​ពីរ​ដឹក​ដៃ​កូន​ដើរ​លេង​គ្រប់​ទី​កន្លែង​នោះ​ត្រូវ​រលាយ​បាត់​អស់​ហើយ កូន​បាន​ត្រឹម​តែ​ឃើញ​មុខ​លោក​ទាំង​ពីរ​ពី​លើ​មេឃ​ប៉ុណ្ណោះ៕

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម