យោងតាមអ្នកវិទ្យាសាស្ត្រ លក្ខណៈពិសេសនៅលើមុខអ្នកអាចបង្ហាញប្រាប់ពីខ្លួនអ្នក

  • 2020-07-17 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ការ​ពិត​មួយ​ចំនួន​ដែល​មាន​ការ​ទាក់​ទង​គ្នា​រវាង​លក្ខណៈ​ផ្ទៃ​មុខ​របស់​អ្នក​និង​អត្ត​ចរិត​របស់​អ្នក។ ជាក់​ស្តែ​ង ដូច​ជា ប្រ​សិន​បើ​អ្នក​មាន​ផ្ទៃ​មុខ​ទូ​លាយ វា​អាច​មិន​មែន​មក​ពី​ហ្សែ​ន​ឡើយ តែ​ផ្ទុយ​ទៅ​វិញ វា​អាច​ជួយ​ប្រាប់​អ្នក​អំ​ពី​បុគ្គ​លិក​ល​ក្ខណៈ​របស់​អ្នក​ទៅ​វិញ។ ចង់​ដឹង​ថា លក្ខ​ណៈ​នៅ​លើ​ផ្ទៃ​មុខ​របស់​អ្នក​មាន​ចំណុច​ពិសេស​អ្វីខ្លះ​ដែល​អាច​បង្ហាញ​ប្រាប់​ពី​ខ្លួន​អ្នក​នោះ សូម​អាន​នូវ​ចំ​ណុច​ខាង​ក្រោម៖

រូបតំណាង

**១. មុខ​កាន់​តែ​ទូ​លាយ អរ​ម៉ូន​តេ​ស្តូ​ស្តេ​រ៉ូន​កាន់​តែ​ច្រើន**

រូបតំណាង

យោង​តាម​អ្នក​វិទ្យា​សា​ស្ត្រ​បាន​ឲ្យ​ដឹង​ថា កាល​ណា​ថ្ពាល់​របស់​អ្នក​កាន់​តែ​ទូ​លាយ អ្នក​ទំនង​មើល​ជា​ពូកែ​ខាង​អះ​អាង​និង​ឆាប់​ខឹង។ ការ​សិក្សា​មួយ​នេះ​គឺ​ទាក់​ទង​ទៅ​នឹង​សត្វ​ស្វា capuchin។ ពិត​ណាស់ ប្រ​សិន​បើ​អ្នក​មាន​មុខ​ធំ គឺ​មិន​ប្រា​កដ​ថា អ្នក​ជា​មនុស្ស​គ្រោះ​ថ្នាក់​និង​រក​តែ​កំ​ហឹ​ង​នោះ​ទេ នេះ​គ្រាន់​តែ​និយាយ​ថា មនុស្ស​ទាំង​នេះ​ងាយ​នឹង​មាន​ជ​ម្លោះ ច្រើន​ជាង​មិន​អើ​ពើរ។

២. មុខ​កាន់​តែ​ស្គម ហា​និ​ភ័យ​សុខ​ភាព​កាន់​តែ​តិច

រូបតំណាង

តាម​ការ​ស្រាវ​ជ្រាវ​បាន​ឲ្យ​ដឹង​ថា មុខ​របស់​អ្នក​កាន់​តែ​មាន​ខ្លាញ់​តិច​នៅ​លើ​ថ្ពាល់ ជំងឺ​របស់​អ្នក​កាន់​តែ​តិច​ទៅៗ​ហើយ​អ្នក​ពុំ​សូវ​ជា​មាន​ភាព​តាន​តឹង​នោះ​ឡើយ។

៣. ច្រមុះ​វែង​មិនធ្វើ​ឲ្យ​អ្នក​ជា​មនុស្ស​កុហក​ទេ តែ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​មហិច្ឆតា

រូបតំណាង

អ្នក​ស្រាវ​ជ្រាវ​ Abraham Tamir បាន​សិក្សា​អំពី​មុខ​មាត់​និង​ទំនាក់​ទំ​នង​របស់​ពួក​គេ​ជា​មួយ​បុគ្គលិក​លក្ខណៈ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។ គាត់​បាន​កត់​សម្គាល់​ឃើញ​ថា​មនុស្ស​ដែល​មាន​ច្រមុះ​វែង​អាច​មាន​មហិច្ឆ​តា​មាន​ស​ភាវ​គតិ​ល្អ​ និង​មាន​ទំនោរ​ជា​អ្នក​ដឹក​នាំ។

៤. បុរស​ដែល​មាន​មុខ​ក្មេង​មាន​ទំនោរ​មិន​សូវ​ជា​លេច​ធ្លោ​កាល​ពី​យុ​វ​វ័យ​របស់​គេ

រូបតំណាង

អ្នក​វិទ្យា​សាស្ត្រ​បាន​ចែក​រំ​លែក​​ថា ​បុរស​ដែល​មាន​មុខ​មាត់​ក្មេង​មាន​ទំនោរ​លេច​ធ្លោ​តិច​នៅ​ក្នុង​យុវ​វ័យ​របស់​ពួក​គេ ​ប៉ុន្តែ​ក្នុង​ពេល​តែមួយ​ពួក​គេ​រៀន​ពី​របៀប​ដើម្បី​អះ​អាង​កាន់​តែ​រឹង​មាំ​នៅ​ពេល​ពួក​គេ​ធំ​ឡើង។

៥. មនុស្ស​ដែល​មាន​ចិញ្ចើម​ខ្ពស់​ទំនង​ជា​មាន​ការ​យល់​ស្រប

រូបតំណាង

អ្នក​វិទ្យា​សាស្ត្រ​បាន​កត់​សម្គាល់​ថា ចំពោះ​អ្នក​ដែល​មាន​ចិញ្ចើម​ខ្ពស់​ភាគ​ច្រើន​ទំនង​ជា​មាន​ការ​យល់​ស្រប​ច្រើន​ជាង​អ្នក​ធម្មតា។

៦. ច្រមុះ​កាន់​តែ​ខ្លី​ កាន់​តែ​ឆាប់​ជះ​ឥទ្ធិ​ពល

រូបតំណាង

បន្ទាប់​ពី​សិក្សា​លើ​រូប​ភាព​ចំនួន ១,៧៩៣ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​សង្កេត​ឃើញ​ថា​អ្នក​ដែល​មាន​​ច្រមុះ​ខ្លី​ទំ​នង​ជា​ឆាប់​ទទួល​ឥទ្ធិ​ពល​ពី​អ្នក​ដទៃ៕​ ទន្ទឹមគ្នា​នេះ​ផង​ដែរ​ ពួក​គេ​អាច​មាន​ទឹក​ចិត្ត​ល្អ​ជាង​អ្នក​ដទៃ។

៧. មនុស្ស​រីក​រាយ​រាក់​ទាក់​ច្រើន​តែ​មាន​ចង្កា​លយ​ចេញ

រូបតំណាង

ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​មនុស្ស​ដែល​មាន​ការ​ប្រា​ស្រ័យ​ទាក់​ទង​​មាន​លក្ខណៈ​ពិ​សេស​មួយ​ចំ​នួន​នៅ​លើ​មុខ​ដូច​គ្នា។ អ្នក​ដែល​កាន់​តែ​រួស​រាយ​ នោះ​ច្រមុះ​និង​បបូរ​មាត់​របស់​អ្នក​នោះ​កាន់​តែ​លយ​ចេញ។

ចុចអានបន្ត៖

សម្លឹងមើលពីក្រោយ តើអ្នកគិតថានារីម្នាក់នេះមានការងារជាអ្វី?

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន