ពិបាកសម្រកខ្លាញ់ក្បាលពោះណាស់មែនទេ សាក ៣ ចលនាសាមញ្ញនេះម្តងមើល៍!

  • 2020-07-13 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការមានខ្លាញ់លើក្បាលពោះពិតជាមិនមានភាពងាយស្រួលសម្រាប់មិត្តនារីឡើយ។ មានពេលខ្លះការសម្រក​ខ្លាញ់​នៅលើក្បាលពោះមិនមែនជាការងាយស្រួលឡើយ។ ពិសេសបន្ទាប់ពីបរិភោគអាហាររួចហើយ អ្នក​តែង​អង្គុយ​មួយសន្ទុះដើម្បីសម្រកក្បាលពោះជាដើម តែអ្នកក៏អាចសាកតាមវិធីអស់នេះបានដែរ។ មិត្ត​នារី​មួយ​ចំ​នួន​ចង់​ស្រកក្បាលពោះ​ត្រូវការ​ហាត់​ប្រាណ​ឲ្យបានទៀតទាត់ តមចំណីអាហារនានាជាដើម។ ហេតុ​ដូច​នេះ​ហើយ ថ្ងៃនេះ​ប្រិយ​មិត្ត​ទំាង​អស់​គ្នានឹង​បាន​ដឹងពីបីវិធីសាមញ្ញៗ​ជួយសម្រកខ្លាញ់​នៅ​លើ​ក្បាលពោះ។ ៣​ចលនា​នោះរួមមាន៖

១. ឈរឲ្យត្រង់ផ្អែកខ្លួននឹងជញ្ជំាង

ការឈរបន្ទាប់ពីបរិភោគអាហាររួចហើយអាចជួយឲ្យអ្នកកាត់បន្ថយជាតិខ្លាញ់នៅក្បាលពោះបាន។ សកម្មភាពដ៏សាមញ្ញនេះជួយការពារការប្រមូលជាតិខ្លាញ់នៅលើក្បាលពោះពិសេសការឈរផ្អែកនឹងជញ្ជំាងជាសកម្មភាពដ៏ល្អមួយ។ លើសពីនេះចលនាមួយនេះជួយការពារអ្នកពីការគមខ្នងបានទៀតផង។ ដើម្បីធ្វើចលនានេះ អ្នកត្រូវឈរឲ្យត្រង់ខ្លួន ត្រូវប្រាកដថាក្បាល ស្មារ កំភួនជើង និងកែងជើងជាប់នឹងជញ្ជំាង ពោះឲ្យតឹងណែន។ សម្រាប់អ្នកមិនធ្លាប់ឈរបែបនេះលើកដំបូង គប្បីសាកឈរឲ្យត្រង់ស្មើយ៉ាងហោចណាស់ ៥ នាទី។

២. អង្គុយទល់នឹងជញ្ជំាង

អ្នកគប្បីអង្គុយទល់នឹងជញ្ជំាងដូចរូបរយៈពេល ៣០ វិនាទី ទៅ ១ នាទីដោយធ្វើយ៉ាងណាឲ្យក្បាល ស្មារ និង​ត្រគាក​ផ្អែកនឹងជញ្ជំាងស្រួល។ សកម្មភាពនេះប្រៀបដូចជាការអង្គុយលើកៅអីក្នុងឱកាសអញ្ចឹង ដោយវា​ជួយ​ហ្វឹក​ហាត់អវៈយវៈផ្នែកខាងក្រោមបានស្រួល។

៣. ដាក់ដៃលើជង្គង់

សកម្មភាពនេះគឺជួយលើកជើងនិងប៉ះជង្គង់ដោយវាជួយបង្កើនកម្លាំងផ្នែកខាងក្នុងរបស់អ្នកនិងអវៈយវៈផ្នែកខាងក្រោម​អ្នក។ ដើម្បីធ្វើចលនានេះបានអ្នកត្រូវឈរជើងម្ខាងឲ្យត្រង់ឡើងលើ លើកជើងម្ខាងទៀតឲ្យបាន ៩០ ដឺ​ក្រេ ហើយយកដៃរបស់អ្នកមកដាក់លើជង្គង់ ហើយបន្តរក្សាឲ្យបាន ៣០ វិនាទី។ បន្ទាប់មក​ទៀតផ្លាស់​ប្តូរ​ជើង​អ្នកម្តងម្ខាងដោយរក្សាចលនាដដែល៕

រូបភាព៖ Pinterest, Xiaohongshu@Da Yue Yue

ចុចអានបន្ត៖

៣ ទម្លាប់ពេលល្ងាចជួយអ្នករក្សាយុវភាពយូរអង្វែង រស់បានយូរនិងមានថាមពល

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម