ជ្រើសរើសរូបមួយ ដើម្បីដឹងពីភាពទន់ខ្សោយរបស់អ្នកក្នុងសប្តាហ៍នេះ និងចំណុចកែខៃ

  • 2020-07-13 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ចង់​ដឹង​ថា​រយៈ​ពេល​មួយ​សប្តាហ៍​ថ្មី​នេះ តើ​អ្នក​​អាច​នឹង​ប្រឈម​បញ្ហា​អ្វី ហើយ​គួរ​កែ​ខៃ​វា​ដោយ​របៀប​​ណា អ្នក​អាច​សាក​រើស​រូប​មួយ​។ ​បន្ទាប់​យក​មក​ផ្ទៀង​ផ្ទាត់​ចម្លើយ​ទាំង​អស់​គ្នា៖

បើ​អ្នក​រើស​យក​រូប​ទី​៣

បង្ហាញ​ថា ​​បន្ទាប់​ពី​អ្នក​បាន​ប្រឹង​ប្រែង​លើ​ការងារ​រួច​ហើយ​ នោះ​នៅ​ទី​បំផុត​អ្នក​ពិត​ជា​អាច​​អំណរ​ចំពោះ​ផែន​ការ​ផ្ទាល់​ខ្លួន​របស់​អ្នក​បាន​ដូច​គ្នា។ ទោះ​ជា​​ផែន​ការ​ទាំង​នោះ​មិន​ពាក់​ព័ន្ធ​នឹង​​ការងារ​របស់​អ្នក​ក៏​ដោយ តែ​វា​នឹង​ជះ​ឥទ្ធិពល​ដ៏​ត្រចះ​ត្រ​ចង់​ដល់​​ខ្សែ​ជីវិត​របស់​អ្នក ​ហើយ​​វា​ជា​សញ្ញា​ដ៏​ពិសិដ្ឋ​មួយ​សម្រាប់​ជម្រុញ​ដល់​អ្នក។ ​

​ដោយ​សារ​តែ​បែប​នេះ ​អ្នក​ក៏​​ចាប់​ផ្តើម​សប្បាយ​ចិត្ត​ជាង​មុន ​ព្រម​ទាំង​មាន​សុវត្ថិភាព​ជាង​មុន​ផង​ដែរ។ សុខភាព​ក៏​ល្អ ​ហើយ​ការងារ​ក៏​រលូន នេះ​ពិត​ជា​ក្តី​សុខ​ដ៏បរិបូរណ៍​មួយ​មែន។ ​

បើ​អ្នក​រើស​យក​រូប​ទី​២

ចូល​ដល់​សប្ដាហ៍​ថ្មី​នេះ ​អាច​និយាយ​បាន​ថា​ជា​សប្ដាហ៍​ពោរពេញ​ដោយ​ការ​ពុះ​ពារ​ខ្លាំង​សម្រាប់​អ្នក។ លើស​ពី​នេះ ​​វា​ក៏​រំខាន​ដល់​ការ​​ឈាន​ទៅ​សម្រេច​គោល​ដៅ​​នានា​ដែល​​អ្នក​ប៉ង​​ផង​ដែរ។

អ្នក​ប្រហែល​ជួប​អារម្មណ៍​ធុញ​ថប់​ដោយសារ​ការងារ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ត្រូវ​ការ​ផឹក​កាហ្វេ ឬ​ភេសជ្ជៈ​ថាម​ពល​ដើម្បី​ជំនួយ ប៉ុន្តែ​ទាំង​នេះ​វា​មិន​ល្អ​ឡើយ​សម្រាប់​សុខភាព​រាង​កាយ រួម​ទាំង​ផ្លូវ​ចិត្ត​របស់​អ្នក​ថែម​ទៀត។ ដូច្នេះ ​ចូរ​ចៀស​វាង ហើយ​ងាក​មក​ចំណាយ​ពេល​ញ៉ាំ​អាហារ​សុខភាព ​ហាត់​ប្រាណ ញ៉ាំ​វីតាមីន​​ឲ្យ​បាន​គ្រប់​គ្រាន់​ក្នុង​ការ​រក្សា​ថាម​ពល​រាង​កាយ។

នេះ​គឺ​ជា​រឿង​សំខាន់​ណាស់​ដើម្បី​ថែ​រក្សា​លក្ខ​ខណ្ឌ​រាង​កាយ​របស់​អ្នក ព្រោះ​អ្នក​​មាន​រឿង​ជា​ច្រើន​ទៀត​ដើម្បី​ហាត់​រៀន​ថ្មី​ៗ។ ​​ម្ល៉ោះ​ហើយ អ្នក​​ត្រូវ​ចេះ​បែង​ចែក​ពេល​វេលា​ធ្វើ​ការ​ឲ្យ​បាន​ល្អ រក្សា​ផ្លូវ​ចិត្ត​​ឲ្យ​​ត្រជាក់​​ រួម​ទាំង​សុខភាព​រាង​កាយ​​ឲ្យ​ប្រសើរ​ផង​ដែរ។ ​​កុំភ្លេច​ចំណុច​ទាំង​នេះ​ឲ្យ​សោះ​ណា!

បើ​អ្នក​រើស​យក​រូប​ទី​១

ជីវិត​របស់​អ្នក​ក្នុង​សប្តាហ៍​នេះ ​កើត​ចេញ​ពី​ភាព​សុខដុម ស្នេហា ​ការងារ និង​ភាព​រីករាយ​នៅ​ក្នុង​ទំនាក់​ទំនង។

សូម​រីក​រាយ​នឹង​ពេល​វេលា​ល្អ​ៗ​ព្រម​ទាំង​រក្សា​នូវ​ភាព​សុខដុម​នេះ ​ព្រោះ​ទំនាក់​ទំនង​ទាំង​អស់​នឹង​ជួយ​អ្នក​ឲ្យ​ដោះស្រាយ​​ការ​លំបាក និង​ឧបសគ្គ​ផ្សេង​ៗ​​ដែល​កំពុង​ប្រឈម ។ សប្តាហ៍​នេះ​ពិត​​ជា​ពេល​វេលា​សម្រាប់​អ្នក​ទទួល​បាន​នូវ​ភាព​ស្រស់​បំព្រង។ ​ដូចនេះ ​កុំ​ភ្លេច​បង្ហាញ​​ការ​ដឹង​គុណ​ដល់​មនុស្ស​ដែល​ស្រលាញ់​​និង​ថែរក្សា​អ្នក​កន្លង​មក ​ព្រោះ​ពួក​គេ​​ប្រៀប​ដូច​ទេវតា​គ្មាន​ស្លាប ​ដែល​តែង​នៅ​ជួយ​ជ្រោម​ជ្រែង​អ្នក​ជា​និច្ច៕

ប្រភព៖ ione ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម