តិចនិក​ “ចង​ជើង” ​ប្ដីទាំង​៣​របស់​មនុស្ស​ស្រី​ឆ្លាត​វៃ ​​ប្តីគ្មានថ្ងៃ​ចង់​ទៅ​ណា

  • 2020-07-13 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មង្គលការ​គឺ​ជា​ការ​ជ្រោមជ្រែង​គ្នា​ទៅ​វិញ​ទៅមក​រវាង​ប្ដី និង​ប្រពន្ធ។ ភាគ​ច្រើន បុរស​ដែល​ទៅ​រក​ចំណី​ថ្មី​នៅ​ខាង​ក្រៅ គឺ​ដោយ​សារ​ចំណី​ទាំង​នោះ​ចេះ​យក​ចិត្ត ចេះ​ថ្នាក់​ថ្នម។ ដូច​នេះ ដើម្បី​​កុំ​ឲ្យ​គេ​ធុញ​​ទ្រាន់​ យើង​ក៏​អាច​ប្រើ​មធ្យោបាយ​ទាំង​នេះ ដើម្បី​ចង​គេ​ដូច​​គ្នា ដោយ​វិធី​ទាំង​នេះ។

១. យល់​ពី​វិបត្តិ​របស់​ប្ដី

មនុស្ស​ស្រី​តែង​រអ៊ូរទាំ ចង់​ឲ្យ​ប្ដី​កែ​តាំង​ពី​កំហុស​តូច​បំផុត​ឡើង។ ដោយ​ប្រពន្ធ​ខ្លះ​ថែម​ទាំង​ប្រៀបធៀប​ប្ដី​របស់​ខ្លួន នឹង​ប្ដី​អ្នក​ដទៃ​ទៀត​ផង។ តែ​ពួក​គេ​មិន​ដឹង​ឡើយ​ថា មនុស្ស​គ្រប់​រូប សុទ្ធតែ​យក​មុខមាត់​ជា​ធំ ដូច​នេះ​ពេល​ត្រូវ​គេ​ប្រៀបធៀប​នឹង​អ្នក​ដទៃ គេ​ប្រាកដ​តូច​ចិត្ត​មិន​ខាន។ ហេតុ​នេះ​ហើយ ជំនួសឲ្យ​ការ​រិះគន់ អ្នក​ត្រូវ​ព្យាយាម​ពី​ទុក្ខ​សោក​របស់​ប្ដី ថា​ហេតុ​អ្វី​គេ​ធ្វើ​ប្ដី​គេ​ធ្វើ​បាន ប្ដីយើង​ធ្វើ​មិន​បាន ហើយ​លើក​ទឹក​ចិត្ត​ទាល់​តែ​គេ​បាន​សម្រេច។

២. យក​ចិត្ត​ទុក​ដាក់​ស្ដាប់

ប្រពន្ធមួយ​ចំនួន ដោយ​សារ​តែ​ចង់​ឈ្នះ​ខ្លួន​ឯង ក៏​មិន​​ដែល​យក​ត្រចៀក​ស្ដាប់​ឡើយ ដោយ​ប្រកែក​ដាច់​អហង្កា ប៉ោង​សរសៃ​ក​ដាក់​ប្ដី។ កត្តា​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ស្វាមី​មួយ​ចំនួន ធុញទ្រាន់​មិន​ចង់​ចូល​ផ្ទះ។ ហើយ​រាល់​ពេល​មាន​រឿង​ក្នុង​ចិត្ត​ម្ដង​ៗ តែង​ទៅ​រក​អ្នក​ខាង​ក្រៅ​ដើម្បី​ចែក​រំលែក ដ្បិត​​ពួក​គេ​ដឹង​ច្បាស់​ថា បើ​និយាយ​ជាមួយ​ប្រពន្ធ ក៏​មិន​អាច​ចែក​រំលែក​បាន។ ដូច​នេះ​ហើយ ក្នុង​​នាម​ជា​ភរិយា​ល្អ ត្រូវ​បន្ថយ​ការ​ ឈ្លោះ​គ្នា ហើយ​រៀន​ចេះ​ស្ដាប់​បន្ថែម។

៣. ផ្អែមល្ហែម​ដាក់​ប្ដី​បន្តិច

អ្នក​មាន​ដែរ​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​មនុស្ស​ប្រុស​មួយ​ចំនួន មាន​ប្រពន្ធ ​ក្មេង​ស្អាត​ហើយ នៅ​តែ​ទៅ​រក​ស្រី​ខាង​​ក្រៅ​នោះ? នោះ​គឺ​មក​ពី​ស្រី​ៗ នៅ​កន្លែង​ទាំង​នោះ ប្រើ​សម្ដី​ផ្អែមល្ហែម និង​​មិន​រិះគន់​មនុស្ស​ប្រុស ទោះ​បី​ជា​ពេល​នោះ​មនុស្ស​ប្រុស​ទៅ​រក​ពួក​គេ​ក្នុង​សភាព​យ៉ាង​ណា​ក៏​ដោយ។ រីឯ​ប្រពន្ធ​វិញ តែង​មាន​ទំនោរ​ស្រែក​ខ្លាំង​ៗ​ដាក់​ស្វាមី និង​ចាប់​កំហុស​ពួក​គេ។ ដើម្បី​​ចង​ឲ្យ​ស្វាមី​កុំ​ទៅ​រក​ក្រៅ តិចនិក​វាមិន​មាន​អ្វី​ពិបាក​ឡើយ ដោយ​​គ្រាន់​តែ​ប្រើ​សម្ដី​ពិរោះ​ដាក់​ប្ដី​ខ្លួន​ឯង​សោះ​នោះ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម