រឿង​ទាក់​ទង​នឹង​លុយ​ទាំង​ ៥ ដែល​អ្នក​គួរ​ដឹង​មុន​​អាយុ​ ៣០

  • 2020-07-09 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​វ័យ​ ២០​ឆ្នាំ​ អ្នក​ប្រហែល​ជា​មិន​ទាន់​គិត​គូរ​រឿង​គ្រប់​គ្រង​លុយ​កាក់​នៅ​ឡើយ​ទេ​ព្រោះ​​នៅ​ចង់​​សប្បាយ​ច្រើន។ ទោះ​យ៉ាង​ណា​អ្នក​ក៏​មិន​អាច​ធ្វើ​បែប​នេះ​រហូត​ដែរ​គឺ​ត្រូវ​តែ​​ផ្លាស់​ប្ដូរ​ទម្លាប់​ខ្លួន​ឯង។ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​សំខាន់​ៗ​មួយ​ចំនួន​ទាក់ទង​នឹង​លុយ​ដែល​អ្នក​គួរ​ធ្វើ​មុន​ពេល​ឈាន​ដល់​អាយុ​ ៣០ ឆ្នាំ៖

១. ព្យាយាម​សន្សំ​ឲ្យ​បាន​រាល់​អាទិត្យ​៖ មិន​ថា​ត្រឹម​ $ ១ ឬ $ ២​ នោះ​ទេ​គឺ​ត្រូវ​មាន​ទម្លាប់​សន្សំ​ឲ្យ​បាន​ជា​ប្រចាំ។

២. រក​បាន​ច្រើន​មិន​មែន​ត្រូវ​ចាយ​ច្រើន​ទេ៖ ទោះ​បី​អ្នក​អាច​រក​លុយ​បាន​ច្រើន​ជាង​មុន​តែ​ក៏​មិន​គួរ​​បង្កើន​ការ​ចំណាយ​នោះ​ដែរ។​ គួរ​រក្សា​ការ​ចំណាយ​ឲ្យ​នៅ​ថេរ​។

៣.​ យល់​ពី​តម្លៃ​លុយ​ដែល​រក​បាន៖​ ទម្រាំ​បាន​​មួយ​ដុល្លារ​ៗ​មិន​ស្រួល​នោះ​ទេ​ ដូច្នេះ​ការ​ចាយ​ក៏​ត្រូវ​តែ​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់​ដែរ។​

៤. បែក​ចែក​និង​សន្សំ​ឲ្យ​បាន​ត្រឹមត្រូវ៖ ​មាន​វិធី​​ឆ្លាត​វៃ​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ ៥០ - ៣០ - ២០ ។ ​​មាន​ន័យ​ថា​ត្រូវ​ប្រើ ៥០% ​សម្រាប់​ការ​ចំណាយ​ ៣០% សម្រាប់​ការ​ចំណាយ​ដែល​មិន​បាន​ត្រៀម​ទុក​ និង​ ២០%​ សម្រាប់​​តែ​សន្សំ​។

៥. ដឹង​ពី​គោល​បំណង​នៃ​ការ​សន្សំ៖ ការ​មាន​គោល​ដៅ​ច្បាស់​ថា​ចង់​ធ្វើ​អ្វី​ ឬ ចង់​បាន​អ្វី​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​កម្លាំង​ក្នុង​ការ​សន្សំ​៕

​ចុច​អាន៖ កុំ​សួរ​ថា​ «ហេតុ​អី​ជីវិត​នេះ​អាប់អួរ​ម្ល៉េះ?» បើ​ខ្លួន​ឯងនៅ​មាន​ទម្លាប់​​ទាំង ១០ នេះ​នៅ​ឡើយ

ចុច​អាន៖ ស្ត្រេស​ច្រើន​រាល់​ថ្ងៃ គួរ​​​ប្រញាប់​ដោះ​ស្រាយ​​​តាម​វិធី​ងាយ​ៗ​៥​យ៉ាង​នេះ

ប្រភព៖ self ប្រែសម្រួល៖ Chhai yarith

អត្ថបទពេញនិយម