ត្រូវ​គេ​បន្លាចខ្មោច Yang Mi ធ្លាយ​រូប​ភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ខុស​ពីរូប​ង្ហោះ​ខ្លួន​ឯង

  • 2020-07-09 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​រូប​ភាព​ថ្មី​បំផុត​របស់​កំពូល​តារា​សម្ដែង​ស្រី Yang Mi នៅ​ក្នុង​កម្មវិធី​មួយ​ត្រូវ​បាន​បែក​ធ្លាយ ទស្សនិកជន​ជា​ច្រើន​បាន​លាន់​មាត់​ថា រូបភាព​ទស្សនាវដ្ដី​របស់​ស្រី​ស្អាត​រូប​នេះ ប្រាកដ​ជា​ឆ្លង​កាត់​ការ​កាត់​ត​ច្រើន​ខ្លាំង​ណាស់។

មុន​នេះ កម្រង​រូបភាព​របស់​តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Yang Mi ពេល​នាង​ចូល​រួម​ក្នុង​កម្មវិធី Great Escape 2 ទាក់ទាញ​បាន​ចំណាប់​អារម្មណ៍​ជា​ខ្លាំង ក្រោយ​ពេល​វា​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញសង្គម។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ទាក់ទាញ​នេះ​គឺ ស្រី​ស្អាត​រូប​នេះ បាន​លេច​រូប​សាច់​មុខ​ចាស់​ទ្រុឌទ្រោម​ខ្លាំង ពេល​នាង​ត្រូវ​អ្នក​រួម​ក្រុម​បន្លាច។

ជាក់​ស្ដែង នៅ​ពេល​ត្រូវ​កាមេរ៉ា ហ្សូម​មុខ​ឲ្យ​ជិត ស្បែក​មុខ​ដែល​ម៉ដ្ឋ​ភ្លឺ​រលោង​ដូច​រាល់​ដង​ គឺ​ត្រូវ​ជំនួស​មក​វិញ​នូវ​ស្បែក​ជ្រួញ និង​កន្ទុយ​ភ្នែក​ជ្រួញ ចាស់​ជាង​វ័យ ៣៣​ឆ្នាំ​ច្រើន។ មនុស្ស​ជា​ច្រើន​​លើក​ឡើងថា មក​ពី​អ្នក​ម្ដាយ​កូន​១​នេះ ស្រលាញ់​ការងារ​ពេក ធ្វើ​ការ​ឥត​ឈប់ ទើប​គ្មាន​ពេល​សម្រាក នាំ​ឲ្យ​ចាស់​មុន​អាយុ​បែប​នេះ។

យ៉ាងណាក្ដី អ្នក​គាំទ្រ​នៅ​តែ​សរសើរ​ថា ទោះ​ជា​យ៉ាង​ណា នាង​នៅតែ​មាន​រាង​ស្គម​ស្ដើង ដូច​ក្រមុំ​ដដែល៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel