តិចនិក​ ៣​​យ៉ាង​ធ្វើ​ឲ្យ​​គេ​ងាក​មក​តាម​ស្រឡាញ់​អ្នក​​​ស្អិត​ដូច​ស្ករ​តាំងម៉ែ​​វិញ

  • 2020-07-07 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​មិន​ទាន់​ក្លាយ​ជា​សង្សារ បុរស​​ម្នាក់​ណា​ក៏​ដូច​គ្នា តែងតែ​ស្រឡាញ់​ខ្លាំង ប្រឹង​យក​ចិត្ត ថ្នាក់ថ្នម ព្រួយ​បារម្ភ មិន​ឲ្យ​មនុស្ស​ស្រី​ឃ្នើស​ចិត្ត​​សោះ​​ឡើយ​។ ប៉ុន្តែ​ដល់​ខាង​ស្រី​យល់​ព្រម​​ភ្លែត អ្វីៗ​ចាប់​ផ្តើម​ប្រែប្រួល​​បន្តិច​ម្ដងៗ ​សោះ​អង្គើយ និង​​មិន​សូវ​Care​​ខ្លាំង​ដូច​មុន​សោះ​។ ​ក្លាយ​ជា​កម្មសិទ្ធិ​គេ​ផ្ដាច់​មុខ និង​ ​ស្រឡាញ់​គេ​ខ្លាំង​​ទៀត ដូច្នេះ​​ទើប​គេ​បាន​ចិត្ត​យ៉ាង​ហ្នឹង​​។ កុំ​បារម្ភ តិចនិក​ទាំង​៣​ខាង​ក្រោម​ពិត​ជា​ធ្វើ​ឲ្យ​បុរស​កំពូល​ស្នេហ៍​របស់​អ្នក​វិល​ដូច​គ្រា​ដើម តាម​​ស្រឡាញ់​អ្នក​ស្អិត​បេះ​មិន​ចេញ​​តែ​ម្តង​​៖​

១. កុំ​ទំនេរ​គ្រប់​ពេល​សម្រាប់​គេ​​ពេក​

ដើម្បី​ទាមទារ​ចំណាប់​អារម្មណ៍ អ្នក​មិន​ត្រូវ​យល់​ព្រម​ជួប ឲ្យ​តែ​គេ​ត្រូវការ​អ្នក​គ្រប់​ពេល ឬ​គ្រប់​ទី​កន្លែង​​​នោះ​ទេ​។ ពេល​ខ្លះ ការ​ដែល​អ្នក​ចេះ​​គេចវេះ មិន​សូវ​ចង់​ជួប​មុខ ​ក៏​​អាច​ធ្វើ​ឲ្យ​គេ​ចាប់​ផ្ដើម​​ឆ្ងល់ សង្ស័យ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ភាព​សំខាន់​​នៃ​វត្តមាន​របស់​អ្នក​វិញ​ដែរ​​។​

២. បន្ថយ​​ការ​ទាក់ទង​​

បន្ថយ​ការ​ខល ផ្ញើ​សារ ឬ​Chat​​ទៅ​លេង​​គេ​ញឹកញាប់​។ បែប​នេះ​​​គេ​​ប្រាកដ​​​ជា​​មាន​អារម្មណ៍​​ចម្លែក រួច​ព្យាយាម​រក​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រែប្រួល​ដូច្នេះ​។​ បើ​គេ​ស្រឡាញ់​អ្នក​ខ្លាំង ធានា​ថា​មិន​យូរ​​ទេ គេ​នឹង​រក​មធ្យោបាយ​ទាក់ទង​អ្នក​វិញ​មិន​ខាន​។​

៣. មិន​​សូវ​អើពើ​

ជឿ​អត់? ការ​ព្រងើយ កន្តើយ មិន​សូវ​អើពើ ពិត​ជា​យុទ្ធសាស្ត្រ​ដ៏​​ពិសេស​ធ្វើ​ឲ្យ​មិត្ត​​ប្រុស​អ្នក​តាម​ស្រឡាញ់​អ្នក​វិញ​យ៉ាង​ងប់ងុល​។ របស់​ដែល​នៅ​ក្បែរ​ខ្លួន​ពេក គេ​មើល​មិន​ឃើញ​តម្លៃ​ទេ ដល់​ពេល​​​នៅ​ឆ្ងាយ​ពី​គ្នា​ទើប​ដឹង​ថា​​ត្រូវការ​​វា​ខ្លាំង​បែប​ណា​។ ដូច្នេះ​អ្នក​​​គួរ​​បង្រៀន​មេរៀន​ឲ្យ​គេ​​លំបាក​ខ្លះ ហើយ​វា​ក៏​​មិន​មែន​ជា​រឿង​​អាក្រក់​អ្វី​ដែរ ៕​

ចុចអាន៖

ប្រភព៖ Likelovequotes ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម