នារី​ម្នាក់​សុខចិត្ត​ងើប​ម៉ោង​៤​ភ្លឺ​ដើម្បី​ផាត់​មុខ ស្រលាញ់​គ្នា​កន្លះ​ឆ្នាំ​មិន​ទាន់​ឲ្យ​ឃើញ​មុខធម្មជាតិ​ពិត

  • 2020-07-07 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ថា​បើ​កើត​ជាមនុស្ស​ស្រី​ហើយ តិច​ច្រើន​ក្ដី ត្រូវ​ចេះ​ធ្វើ​ខ្លួន តែ​បើ​ខ្លួន​ដល់​ថ្នាក់​គេ​មិន​ដែល​ឃើញ​មុខធម្មជាតិ​សោះ​នោះ គឺ​​ជ្រុល​ពេក​ហើយ។

ខុស​ពី​ក្មេង​ដទៃ ដែល​តែង​ដើរ​លេង ប្រលែង​ជាមួយ​ក្មេង​នានា Meghan Murdoch មក​ពី​ទី​ក្រុង Hampshire ប្រទេស​អង់គ្លេស ចូល​ចិត្ត​តែ​ផាត់​មុខ​តាំង​ពី​អាយុ ៨​ឆ្នាំ។

នៅ​ពេល​នោះ នាង​ចេះ​ផាត់​មុខ​ខ្លួន​ឯង​ដោយ លាប​ម៉ាស្ការ៉ា និង​ក្រែម​របស់​ម្ដាយ។ អំឡុង​ពេល​នោះ​ដែរ នារី​វ័យ ២២​ឆ្នាំ តែង​ត្រូវ​គ្រូ​ស្ដី​បន្ទោស​ពី​ការ​ផាត់​មុខ​ដិត​ៗ​ពេក​ទៅ​រៀន ទាំង​កំពុង​រៀន​ថ្នាក់​បឋម។

មក​ដល់​វ័យ ១០​ឆ្នាំ Meghan សម្រេច​ចិត្ត​សន្សំ​លុយ​កែ​ច្រមុះ ទាំង​ដែល​ឪពុក​ម្ដាយ​របស់​នាង​គិត​ថា​ច្រមុះ​កូន​របស់​ខ្លួន​គ្មាន​អាក្រក់​អី​​បន្តិច។ ​ពេល​នាង​អាយុ ១៨​ឆ្នាំ នាង​បាន​សន្សំ​លុយ​បាន ២៧៧៧ដុល្លារ ហើយ​ដល់​ថ្ងៃ​ខួប​របស់​នាង នាង​បាន​ទៅ​កែ​ច្រមុះ​ដូច​បំណង ក្រោយ​ពេល​បាន​ខ្ចី​បន្ថែម​ពី​ឪពុក​ម្ដាយ។

ទោះ​កែ​បាន​មុខ​ស្អាត​ហើយ​ក្ដី តែ​ការ​ស្រលាញ់​ផាត់​មុខ​របស់​នាង​នៅ​តែ​មិន​បាត់។ ជា​រៀង​រាល់​ថ្ងៃ​នាង​ត្រូវ​ងើប​ម៉ោង ៤កន្លះ ដើម្បី​​ឡើង​ផាត់​មុខ។ នាង​ចាប់​ផ្ដើម​ដោយ​ឡេ​ទ្រនាប់ ម្សៅ​ទ្រនាប់ ម្សៅ​បិទ​បាំង​ស្លាកស្នាម ម្សៅ​ផាត់ គូល័រ​ថ្ពាល់ ពណ៌​ភ្នែក ត្រេ​ភ្នែក បន្ទាប់​មក​ក៏​ពាក់​រោម​ភ្នែក និង​បញ្ចប់​ដោយ​ការ​លាប​ក្រែម។ សូម្បី​តែ​អ្នក​ដឹក​ទំនិញ​ក៏​មិន​ដែល​ឃើញ​មុខ​ធម្មជាតិ​​របស់​ស្រី​ស្អាត​នេះ​ដែរ។ សូម្បី​តែ​នៅ​ក្នុង​រដូវកាល Covid-19 ក៏​នាង​មិន​ដែល​ខាន​ផាត់​មុខ​ ១​ថ្ងៃ​ដែរ។

អ្វីដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ នារី​ខាង​លើ​មាន​សង្សារ​ម្នាក់​ដែល​ស្រលាញ់​គ្នា កន្លះ​ឆ្នាំ​មក​ហើយ តែ​សង្សារ​របស់​នាង​មិន​ដែល​ឃើញ​មុខ​​ធម្មជាតិ​របស់​នាង​ឡើយ។ តាម​សម្ដី​របស់​នាង បាន​ឲ្យ​ដឹង​ថា៖ ខ្ញុំ​តែង​ចាំ​គេ​ទៅ​គេង​ហើយ​បាន​ទៅ​លុប​មុខ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ ខ្ញុំ​ងើប​ម៉ោង​៤​ឡើង​ផាត់​មុខ ហើយ​បាន​ទៅ​គេង​វិញ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម