មេរៀនល្អៗដែលនារីសម័យថ្មីគួរចេះ មុនពេលទាក់ទងបុរសណាម្នាក់

  • 2020-07-03 10:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំទាន់អាលប្រញាប់មានទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់អី បើអ្នកមិនទាន់បានរៀនសូត្រពីមេរៀនល្អៗនៅទឡើយ។

ប្រាកដណាស់ប្រសិនបើអ្នកជានារីសម័យថ្មី អ្នកច្បាស់ជាដឹងថា រាល់ការណាត់ជួបក្នុងលក្ខណៈជាស្នេហាមិនមែនជារឿងងាយស្រួលឡើយ។ ស្នេហ៍ពិតកាន់តែពិបាករក និងទាមទារនូវភាពអត់ធ្មត់ ការចំណាយ​ពេលវេលា ការសង្កេតតាមដានទម្រាំអាចសម្លឹងឃើញនរណាម្នាក់ដែលខ្លួនត្រូវចិត្ត។ ដរាបណាអ្នកបានជួបហើយនោះ គួរដឹងពីចំណុចទាំងនេះ មុននឹងឈានចូលដល់ការចាប់ផ្តើម។

មិនក្រអើតក្រទមពេក ប៉ុន្តែក៏មិនគួរប្រគល់ស្នេហាឲ្យគេដោយងាយពេកដែរ

រូបតំណាង

របស់ដែលបានមកដោយងាយស្រួលពេក មិនមែនជាអ្វីដែលមនុស្សប្រុសប្រាថ្នាចង់បានឡើយ។ បុរសភាគច្រើនតែងចង់ធ្វើអ្វីគ្រប់យ៉ាង ឬបង្ហាញពីការលះបង់ដើម្បីទទួលបានក្តីស្រលាញ់ពីអ្នក។ យ៉ាងណាមិញ ក្នុងកាលៈទេសៈបែបនេះ មិនមែនមានន័យថាអ្នកត្រូវតែបញ្ចេញចរិតក្រអើតក្រទម ធ្វើមិនអើពើនោះទេ។ គួរបង្ហាញសញ្ញាចាប់អារម្មណ៍ខ្លះៗត្រលប់ទោវិញ ប៉ុន្តែត្រូវទុកពេលបន្តិចសិនដើម្បីឲ្យគាត់បញ្ចេញសមត្ថភាពនិងអារម្មណ៍ពិត មុននឹងយល់ព្រមប្រគល់ស្នេហាទៅឲ្យ។

ត្រូវដឹងថាមនុស្សប្រុសភាគច្រើនមិនមែនទាក់ទងនារីតែម្នាក់ក្នុងពេលតែមួយ

គាត់អាចនឹងមានទំនាក់ទំនងជាមួយនារីដទៃទៀត ក្នុងអំឡុងពេលដែលកំពុងតែទាក់ទងជាមួយនឹងអ្នក។ ហេតុនេះហើយគួរត្រៀមចិត្តទុកមុន មិនថាអ្នកចូលចិត្តឬអត់ក៏ដោយ តែបញ្ហានេះតែងជៀសមិនផុត ក្នុងដំណាក់កាលដែលមនុស្សពីរនាក់ ត្រឹមជាសង្សារនឹងគ្នា។

កុំវាយតម្លៃថាមនុស្សប្រុសទាំងអស់សុទ្ធតែមិនល្អ

រូបតំណាង

មិនខុសពីមនុស្សស្រីប៉ុន្មានទេ មនុស្សប្រុសមានអាក្រក់ហើយក៏នៅមានអ្នកល្អដែរ។ អ្នកមិនអាចមើលតែមួយផ្នែកតូចរួចវាយតម្លៃទាំងអស់ដាច់ខាត។ ក្នុងជីវិតប្រចាំថ្ងៃតែងមិនខ្វះទេប្រភេទមនុស្សចម្រុះខុសៗគ្នា គ្រាន់តែមិនអាចមើលដឹងតែសំបកក្រៅ មានតែពេលវេលាប៉ុណ្ណោះទើបអាចបកស្រាយនូវការពិតបាន។

ត្រូវប្រកាន់ជំហរជាខ្លួនឯងជានិច្ច

ទោះបីស្ថិតក្នុងទំនាក់ទំនងស្នេហាជាមួយបុរសណាក៏ដោយ ស្រលាញ់គេខ្លាំងយ៉ាងណាក៏ដោយ ដាច់ខាតកុំភ្លេចស្រលាញ់ខ្លួនឯងសោះ ជាពិសេសមិនត្រូវព្យាយាមផ្លាស់ប្តូរបុគ្គលិក្ខណៈទាំងស្រុង ដើម្បីតែតម្រូវចិត្តដៃគូឡើយ។

ដំណោះស្រាយដោយការនិយាយតទល់គ្នាមានប្រសិទ្ធភាពជាងការសរសេរតាមទូរសព្ទ

ការនិយាយឬសរសេរផ្ញើតាមទូរសព្ទមិនមែនជាដំណោះស្រាយល្អទេ នៅពេលអ្នកទាំងពីរមានបញ្ហា។ ជំនួសមកវិញដោយការនិយាយទល់មុខ មើលក្រសែភ្នែក ទើបមានប្រសិទ្ធភាព។

រូបតំណាង

មានដំណាក់កាលជាច្រើនដែលត្រូវឆ្លងកាត់មុននឹងស្គាល់ភាពជោគជ័យ

ការណាត់ជួបតែមួយលើកមិនមែនមានន័យថាអ្នកអាចស្គាល់ភាពជោគជ័យចំពោះរឿងស្នេហាទេ។ អ្នកត្រូវលះបង់ពេលវេលា កម្លាំងកាយនិងចិត្ត មិនរំពឹងខ្ពស់ហួសប្រមាណ ទម្រាំអាចកសាងក្តីស្នេហ៍រឹងមាំមួយ។ ត្រូវចាំថាគ្រប់រឿងល្អៗទាំងអស់នៅក្នុងជីវិត គឺមិនមែនអាចរកបានដោយងាយស្រួល៕

ចុចអានបន្ត៖ ខូចចិត្ត​ដោយសារ​ស្នេហាមែនទេ? នេះជា​វិធី​កាត់​ចិត្តប្រើពេលតែ ១០ ថ្ងៃ​ប៉ុណ្ណោះ

ប្រភព៖ relrules ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម