ខូចចិត្តដោយសារស្នេហាមែនទេ? នេះជាវិធីកាត់ចិត្តប្រើពេលតែ ១០ ថ្ងៃប៉ុណ្ណោះ
- 2020-07-03 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខូចចិត្តដោយសារស្នេហាមែនទេ? នេះជាវិធីកាត់ចិត្តប្រើពេលតែ ១០ ថ្ងៃប៉ុណ្ណោះ
ការខូចចិត្តក្នុងរឿងស្នេហា ជារឿងដែលជៀសមិនផុតរបស់មនុស្សម្នាក់ទៅហើយ។ តែបើអ្នកចង់ឈប់ខូចចិត្តក្នុងរយៈពេលខ្លី ក៏មិនពិបាកដែរ ឲ្យតែអនុវត្តន៍តាមជំហានទាំង ១០ ខាងក្រោមនេះ។
១.ឲ្យពេលអ្នក ១ថ្ងៃ អ្នកអាចយំឲ្យខ្លាំងៗ ឲ្យសក្ដិសមនឹងការឈឺចាប់ និងភាពបាត់បង់ ទឹកភ្នែកមិនអាចបញ្ឈប់អ្វីបានទេ ។ ប៉ុន្តែបន្ទាប់ពីយំអស់ចិត្តអ្នកនឹងមានអារម្មណ៍ប្រសើរឡើង។
**២**.ថ្ងៃទី ២ បន្ទាប់ពីយំយែកអស់ចិត្តហើយ អ្នកត្រូវរកវិធី ដើម្បីព្យាបាលផ្លូវចិត្តដែលខ្ទេចខ្ទាំ។ ដោយអាចធ្វើសមាធិ និងព្យាយាមមើលអ្វីតាមរបៀបវិជ្ជមាន ឬគួរតែធ្វើអ្វីដែលមានប្រយោជន៍។
៣.ថ្ងៃទី ៣ ចូលមកដល់ អ្នកគួរតែរកមនុស្សម្នាក់ដែលអាចទុកចិត្ត និងមានភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហាមកព្រឹក្សា។
៤.ថ្ងៃបន្ទាប់ទៀត គឺធ្វើយ៉ាងណាកុំឲ្យអតីតកាលមកលងបន្លាចអ្នកបាន ព្រោះវាជាការរំលឹកភាពឈឺចាប់។ យករបស់របរ លេខទូរសព្ទ សារចាស់ៗ និងរូបភាពដែលទាក់ទងនឹងអ្នកចាស់ទៅបោះចោលឲ្យឆ្ងាយ។
៥.សកម្មភាពបន្ទាប់ គឺអ្នកត្រូវចេញទៅរកភាពរីករាយខាងក្រៅផ្ទះធ្វើអ្វីឲ្យសប្បាយពេញមួយថ្ងៃតែម្ដង ដើម្បីមិនឲ្យមានពេលសេសសល់នឹកឃើញរឿងចាស់។
៦.កុំព្យាយាមគ្របដណ្ដប់ការឈឺចាប់របស់អ្នក ដោយស្វែងរកអ្នកណាម្នាក់ ដើម្បីមកជំនួសអ្នកចាស់ភ្លាមៗ។ ធ្វើចិត្តឲ្យរឹងមាំជាមុនសិន ចាំគិតរឿងស្នេហាម្ដងទៀត នោះទៀតអ្នកមិនទទួលការឈឺចាប់ផ្ទួនៗ។
៧.ចូរមកដល់ថ្ងៃទី ៧ ហើយ អ្នកមិនគួរចំណាយពេលរៀបរាប់ការឈឺចាប់សារឡើងវិញទេ ព្រោះវាមិនអាចជួយអ្វីប្រសើរ។ បើមានមិត្តមកសួរនាំ អ្នកគ្រាន់តែនិយាយរឿងអនាគត ត្រូវធ្វើយ៉ាងណាវិញ ទើបល្អ។
៨.បើអ្នកអនុវត្តន៍តាមជំហានទាំងអំបាលម៉ានរយៈពេល ៨ ថ្ងៃហើយ អ្នកនឹងលែងចង់ដឹងចង់ឮពីឈ្មោះម្នាក់នោះទៀត បើទោះមានការសុំស្រុះស្រួលក៏ដោយ ក៏កុំព្រមឲ្យសោះ ព្រោះប៉ុន្មានថ្ងៃមកនេះ អ្នកអាចរស់ដោយអត់ពីគេបាន ហើយតទៅក៏អត់បានដូចគ្នា។
៩.ជិតដល់ពេលកំណត់ហើយ ជឿថាអ្នកប្រាកដជាភ្លេចគេបាត់ហើយ ដូចនេះមិនចាំបាច់ទៅបញ្ឈឺអ្វីគេទេ ទោះជួបគ្នាចៃដន្យធ្វើដូចមិនស្គាល់ទៅ ហើយបើគេហៅ ឬសើចដាក់ យើងគួរតបទៅវិញបែបមនុស្សមិនសូវជិតស្និទ្ធ។
១០.មើលសៀវភៅរកវិធីសាស្ត្រល្អៗក្នុងការថែទាំខ្លួនឲ្យបានស្រស់ស្អាត នោះអ្នកនឹងកាន់តែភ្លេចគេបាត់តែម្ដង ព្រោះអ្នករវល់មើលថែខ្លួនឯងជាង៕
ចុចអាន៖វិធីដកមនុស្សម្នាក់ចេញពីបេះដូង ដោយមិនបាច់បង្ខំខ្លួនឯង