​​អ្នក​មិន​​ទាន់​​ក្លាយ​​ជា​នារី​​ចាស់ទុំ​​​​​ទេ​ ​បើ​មិន​អាច​បោះ​ចោល​រឿង​​ឥត​ប្រយោជន៍​​ ៩​យ៉ាង​​​បាន

  • 2020-07-02 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​​ដែល​​​​ឮ​​ពាក្យ​​​ថា​ចាស់​ទុំ អ្នក​​ច្បាស់​​ជា​នឹក​គិត​ដល់ ​​​ទំនួល​​​ខុសត្រូវ ភាព​​រឹង​មាំ និង​​​ការ​មិន​​បណ្តោយ​ឲ្យ​រឿង​​តូច​តាច មក​​រំខាន​ដល់​ជីវិត។ ភាព​ចាស់​ទុំ​ ទាម​ទារ​នូវ​ការ​​​ខិត​ខំ​ប្រឹង​​ប្រែង ​បទ​ពិសោធន៍​ដែល​ធ្លាប់​ជួប​ប្រទះ ព្រម​ទាំង​ការ​​ចេះ​គិត​គូរ​​វែង​​ឆ្ងាយ មាន​​ហេតុផល​ត្រឹម​ត្រូវ។​​​​​

​​ពេល​​ខ្លះ​អាយុ​​ច្រើន​​គ្រាន់​​តែ​​ជា​​តួលេខ​ បើ​សិន​​​​​ជា​​អ្នក​មិន​អាច​បោះ​ចោល​រឿង​​ឥត​ប្រយោជន៍​​៩យ៉ាង​​​បាន​ ​អ្នក​មិន​​ទាន់​​ក្លាយ​​ជា​នារី​​ចាស់ទុំ​​​​​នៅ​ឡើយ​ទេ។

១. គិត​ច្រើន​ពី​សម្ដីអ្នក​ដទៃ

គំនិត​អ្នក​​​​ដទៃ​​ ជា​អ្វី​ដែល​​អ្នក​មិន​​គួរ​​ទៅ​ក្បាល​​វិល​មុខ​ជាមួយ ព្រោះ​​មាន​តែ​​​​អ្នក​ប៉ុណ្ណោះ ​​មាន​​​សិទ្ធិ​បញ្ជា​ការ​​គិត​របស់​​ខ្លួន។ ចង់​ធ្វើ​អ្វី ចង់​​​​សម្រេច​​​បែប​ណា វា​ស្ថិត​ក្រោម​​ការ​គ្រប់​គ្រង​របស់​អ្នក​ផ្ទាល់។ ខ្វល់​​​ខ្វាយ​ពី​​សម្តី​​អ្នក​ដទៃ​​ច្រើន​ពេក ប្រៀប​បាន​​ដូច​ជា​ខំ​​ខ្លួន​ឯង​នៅ​ក្នុង​ទ្រុង​ មិន​ហ៊ាន​​ធ្វើ​អ្វី​ដែល​​ខ្លួន​​ពេញ​ចិត្ត​ចង់​ធ្វើ។​

២. ​បោះ​​បង់​​ក្តី​​​ស្រមៃ

​​ចង់​​​ក្លាយ​ជា​មនុស្ស​​​ចាស់​ទុំ ​ត្រូវ​​ដឹង​​ច្បាស់​ពី​​​គោលដៅ​ដែល​​ខ្លួន​ចង់​បាន​​ក្នុង​ជីវិត​ ​​តស៊ូ​​​​ជម្នះ​រាល់​ឧបសគ្គ​​​​ និង​​មិន​​បោះ​បង់​​​ចោល​​ក្តី​​ស្រមៃ​​ដាច់​​ខាត។

៣. ​នៅ​​តោង​ទាម​​​​​​ទំនាក់​ទំនង​​​ស្នេហា​​មិន​ពិត​ប្រាកដ

នារី​​​​​មាន​ភាព​​ចាស់​ទុំ​ មិន​នៅ​តោង​​ទាម​​ស្នេហា​​ដែល​ពិត​ប្រាកដ​នោះ​ឡើយ។ នាង​ត្រូវ​ការ​​ដៃគូ​ជាក់​​​លាក់​​ម្នាក់ អាច​​រស់នៅ​​​ជាមួយ​គ្នា​​បាន​គង់​វង្ស​​យូរ​អង្វែង​។

៤. មិន​​សាក​ល្បង​ធ្វើ ព្រោះ​ខ្លាច​ខុស

ពេល​អ្នក​ធំ​​​ដឹក្តី ចេះ​​ថ្លឹង​​ថ្លែង​ អ្នក​​​នឹង​​យល់​​​​ច្បាស់​ថា អ្វី​​ក៏​ដោយ​មិន​មែន​​​ធ្វើ​ទៅ​​សុទ្ធ​តែ​ត្រូវ​ទាំង​អស់​​​ទេ។ កំហុស​តិច​​តួច​​តែង​តែ​​មាន​ហើយ សំ​ខាន់​អ្នក​ក្លាហាន​​ហ៊ាន​​សាក​ល្បង ​ហើយ​​​​ចេះ​​រក​​ដំណោះ​ស្រាយ​កែ​លម្អ​​​កំហុស​ដែល​បាន​កើត​ឡើង។ គ្មាន​ខុស​​សោះ​ ក៏​​រក​ត្រូវ​មិន​ឃើញ​ដែរ នេះ​​​ជា​អ្វី​ដែល​មនុស្ស​ម្នាក់ៗ​​មិន​​អាច​​ជៀស​​ផុត។

៥. និយាយ​ដើម​​​អ្នក​​ដទៃ​ហើយ​​ចូល​តួ

​មនុស្ស​មាន​គំនិត​ចាស់​ទុំ យល់​ថា​​ការ​និយាយ​​មិន​ល្អ​​ពី​អ្នក​ដទៃ ជា​ទង្វើ​​ដែល​​មិន​​គួរ​មាន ព្រោះ​​វា​​ជា​រឿង​​ឥត​​បាន​​ការ ​ខ្ជះខ្ជាយ​ពេល​វេលា និង​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺចាប់​​​ដោយ​​សារ​​តែ​​​​​សម្តី​របស់​អ្នក​។ ការ​និយាយ​​អាក្រក់​​ពន្លើស​ពី​​ក្រោយ​ខ្នង មាន​​​​តែ​កូន​ក្មេង​មិន​ទាន់​ដឹង​ក្តី​​ប៉ុណ្ណោះ​ដែល​ចូល​ចិត្ត​ធ្វើ។

៦. ​ខ្លាច​​ភាព​​បរាជ័យ

​វ័យ​កាន់​តែ​ច្រើន អ្នកនឹង​ទទួល​ស្គាល់​​ថា ​​នៅ​​ទី​ណា​​ក៏​មិន​​អាច​គេច​​ពី​ភាព​បរាជ័យ​បាន​ដែរ។ លើ​​​​លោក​នេះ​​គ្មាន​​អ្វី​​​អាច​ជប់​ចេញ​​ដោយ​វេទមន្ត​ឡើយ ដូច​ជា​ការ​ធ្វើ​ជំនួញ ​​រឿង​រ៉ាវ​ក្នុង​ជីវិត ឬ​​​រឿង​​ស្នេហា​​ក៏​​​ដោយ គឺ​តម្រូវ​​​​ឲ្យ​មាន​ការ​​ព្យាយាម​ និង​​​វិធីសាស្ត្រ​​ផ្សេងៗ។ ភាព​​បរាជ័យ​ បង្ហាញ​ពី​ភាព​​ក្លាហាន​ដែល​​អ្នក​មាន​ និង​ជា​​​ជំហាន​​​ដំបូង​ដែល​អាច​នាំ​​​ទៅ​​រក​ភាព​​ជោគជ័យ។

៧. ​ខ្ជះខ្ជាយ​ពេល​វេលា​

បើ​​ហត់​នឿយ​ណាស់​អាច​សម្រាក​​បន្តិច​​សិនបាន ប៉ុន្តែ​​កុំ​​ខ្ជះ​ខ្ជាយ​ពេល​​​​វេលា​យូរ​ពេក​ ត្រូវ​ងើប​ដើរ​ទៅ​​មុខ​បន្ត​ទៀត។ ភាព​ស្មុគស្មាញ​ទុក​មួយ​ឡែក​សិន ​ថ្ងៃ​នេះ​​អាច​ធ្វើ​អ្វី​បាន ត្រូវ​​​ធ្វើឲ្យ​ហើយ​​មិន​​​ចាំ​​ដល់​ស្អែក កុំ​​បោក​​​ប្រាស់​ខ្លួន​ឯង។

៨. បណ្តោយ​តាម​​អារម្មណ៍​​ច្រើន​ជាង​​ប្រើ​ខួរ​ក្បាល

ធ្វើ​អ្វី​មួយ​​​​ដោយ​​ហេតុ​ផល​​​ត្រឹមត្រូវ គិត​ឲ្យ​បាន​វែង​ឆ្ងាយ កុំ​ចេះ​​​​តែ​បណ្តោយ​ទៅ​តាម​អារម្មណ៍ មក​គ្រប​​ដណ្តប់​លើ​​សកម្មភាព​ទាំង​មូល​ឡើយ។

៩. មិន​ហ៊ាន​​ទទួល​​ស្គាល់​​ថា​ជីវិត​​តែង​​មាន​ទុក្ខ

​មនុស្ស​​យើង​​មិន​អាច​​ហាម​ឃាត់​​ រឿង​​អាក្រក់​មិន​ឲ្យ​​កើត​ឡើង​​បាន​ពិត​មែន ប៉ុន្តែ​​មនុស្ស​ដែល​​មាន​ភាព​​ចាស់​ទុំ ហ៊ាន​​ទទួល​​ស្គាល់​​ការ​ពិត​ ដឹង​​ថា​មាន​ជីវិត​តែង​​មាន​ទុក្ខ។ ទោះ​​​ស្ថិត​​ក្នុង​ស្ថានភាព​​លំបាក​បែប​ណា ក៏​ពួក​គេ​នៅ​អាច​​​ជម្នះ​​វា​បាន ហើយ​​ចុង​ក្រោយ​​​​​ពួក​គេ​​នឹង​អាច​ស្វែង​រក​ក្តី​ដោយ​​​ខ្លួន​បាន ៕​

​​​​​​​ចុចអានបន្ត៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម