បើ​អាយុ​លើ២៥​ហើយតែ​មិន​ទាន់​មាន​គូ សូម​កុំ​មាន​គំនិត​ខុស​ឆ្គង​ទាំង​៣​នេះ​ឲ្យ​សោះ

  • 2020-07-02 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិ​អាពាហ៍ពិពាហ៍ ប្រសិន​បើ​នៅ​មាន​ត្រង់​ណា​មិន​ច្បាស់ ទោះ​បី​ជា​វា​តូច​ប៉ុណ្ណា ក៏​មិន​ត្រូវ​ប្រថុយ​យក​មក​ដាក់​ជាប់​ខ្លួន​នោះ​ដែរ ព្រោះ​វា​អាច​ជា​ការ​ប្រថុយ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ជីវិត​អ្នក។

រូបតំណាង

មនុស្ស​ស្រី​ជា​ច្រើន​ដែល​មាន​អាយុ​ជ្រេ​ហើយ​ នៅតែ​មិន​ទាន់​គិត​ដល់​រឿង​គ្រួសារ​​ តើ​ក្នុ​ង​ចិត្ត​គេ​កំពុង​គិត​ដល់​រឿង​អ្វី? ក្នុង​ចំណោម​ពួក​គេ មាន​មិន​តិច​នាក់​ឡើយ ដែល​លាក់​ទុក្ខ​នៅ​ក្នុង​ចិត្ត ព្រោះ​ជិត​ហួស​អាយុ​ដែល​ខ្លួន​រក​មនុស្ស​ក្នុង​ក្ដី​ស្រមៃ​ឃើញ។ យុវភាព​ដើរ​ជិត​អស់​ទៅ​ហើយ តែ​រក​អ្នក​ដែល​ដើរ​ជាមួយ​នៅ​តែ​មិន​ទាន់​ឃើញ។ ហើយ​ពួក​គេ​សម្ងំ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ថា អូហ៍ រស់​នៅ​ម្នាក់​ឯង​ក៏​គ្មាន​បញ្ហា​អ្វី​ដែរ ព្រោះ​លើ​លោក​នេះ មិន​មែន​មាន​តែ​យើង​ដែល​ម្នាក់​ឯង​ឯណា? យ៉ាងណាក្ដី នៅ​ពេល​មាន​វ័យ​ជ្រេ​យ៉ាងណា ត្រូវ​គេ​បង្អាប់​យ៉ាងណា​​ ក៏​សូម​នារី​ទាំង​អស់​កុំ​មាន​គំនិត​ដូច​ខាង​ក្រោម​នេះ​ឲ្យ​សោះ ព្រោះ​អ្នក​អាច​ស្ដាយ​ក្រោយ​មួយ​ជិវិត។

១. គេ​នោះ​ល្អ​គ្រាន់​បើ ឪពុក​ម្ដាយ​​ខ្ញុំ​ក៏​រាង​ពេញ​ចិត្ត ចឹង​បាន​ខ្ញុំ​រើស​យក​គាត់

រូបតំណាង

នេះ​ភាគ​ច្រើន​ គឺ​កើត​ចេញ​ពី​ទឹក​ចិត្ត​របស់​កូន​ស្រី​កត្តញ្ញូ​ម្នាក់។ ត្បិត​ទោះ​បី​ជា​ខ្លួន​មិន​ច្បាស់​នឹង​បុរស​រូប​នោះ​ច្រើន​ក្ដី តែ​ដោយ​សារ​ការ​ពេញ​ចិត្ត​របស់​ឪពុក​ម្ដាយ ក៏​ធ្វើ​​ឲ្យ​នាង​បិទ​ភ្នែក​ម្ខាង បើក​ភ្នែក​ម្ខាង​​ដើរ​ចូល​រោង​ការ​ជាមួយ​គេ។ ខណៈ​ភាគ​តិច​ដែល​កម្រ​ដើរ​ជាមួយ​គ្នា​ដល់​ទី​បញ្ចប់ ព្រោះ​មិន​មែន​ស្រលាញ់​ចេញ​ពី​ចិត្ត​នោះ គូ​ស្នេហ៍​បែប​នេះ​ភាគ​ច្រើន បញ្ចប់​ទៅ​ដោយ​ការ​លែងលះ​គ្នា ព្រោះ​ជម្រើស​មិន​មែន​ចេញ​ពី​ចិត្ត​តែ​ដោយ​សារ​សម្ពាធ​​គ្រួសារ។

២. ខ្ញុំ​អាយុជ្រេ​ហើយ​ គេ​ម៉េច​នឹង​អាច​ស្រលាញ់​ខ្ញុំ​បាន​នោះ?

នេះ​គឺ​គំនិត​របស់​មនុស្ស​ស្រី​ជា​ច្រើន ត្បិត​​ដោយ​សារ​អាយុ​លើ​ស​គេ​ប៉ុន្មាន​ឆ្នាំ បែរ​ជា​មិន​ហ៊ាន​ក្លាហាន​ប្រាប់​ពី​ទឹក​ចិត្ត​របស់​ខ្លួន​ឲ្យ​គេ​បាន​ដឹង​។ ចុង​បញ្ចប់ ត្រូវ​បាត់​បង់​រូប​គេ​ទៅ​លើ​ដៃ​អ្នក​ដទៃ។ អ្នក​ត្រូវ​ចាំ​ថា​ស្នេហា​មិន​កាន់​អាយុ​ វណ្ណៈ​ឡើយ ព្រោះ​បើ​បេះដូង​ទាំង​២​រំជួល​ពេល​នៅ​ជាមួយ​គ្នា គឺ​ជា​ការ​ស្រេច​ទៅ​ហើយ។

៣. អាយុ​ប៉ុន​នេះ​ហើយ អ្នក​ណា​ចែចូវ ខ្ញុំ​នឹង​យល់​ព្រម​ភ្លាម

រូបតំណាង

នៅ​ពេល​អាយុ​កាន់​តែ​ច្រើន មុខ​មាត់​ក្នុង​សង្គម​កាន់​តែ​ខ្ពស់ អត្រា​មនុស្ស​ដែល​តាម​លេប​ខាយ​ក៏​ត្រូវ​ធ្លាក់​ចុះ​តាម​នោះ​ដែរ។ ដូច​នេះ​ មនុស្ស​ស្រី​មួយ​ចំនួន នឹង​មាន​ទំនោរ​សប្បាយ​អរ នៅ​ពេល​មាន​នរណា​ម្នាក់ មា​ន​ចិត្ត​លើ​ខ្លួន ហើយ​មិន​គិត​ច្រើន​ឡើយ នឹង​អាច​យក​គេ​ជា​​គូ។ តែ​អ្នក​ត្រូវ​ដឹង​ថា ខ្ញី​កាន់​តែ​ចាស់ កាន់​តែ​ហិរ សូម​កុំ​ឲ្យ​កត្តា​អាយុ ធ្វើ​ឲ្យ​បាត់​បង់​តម្លៃ​យើង​ឲ្យ​សោះ។ ទោះ​អាយុ​ជ្រេ​ ឬ​មិន​ជ្រេ ក៏​ត្រូវ​ស្វែង​យល់​ចិត្តឲ្យ​ច្បាស់​មុន​ពេល​ក្លាយ​ជា​អ្វី​ប្រាកដប្រជា​នឹង​គ្នា៕

ចុចអានបន្ត៖ ៤ ចំណុចនៃរូបរាងខាងក្រៅរបស់មនុស្សស្រី ដែលនាំឲ្យបុរសជាប់ចិត្តបំភ្លេចមិនបាន

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម