Xiao Zhan បាន​ពាន​ អំបោស​មាស ជាប់​ជា​តារា​សម្ដែង​អន់​បំផុត​ប្រចាំ​ឆ្នាំ

  • 2020-07-01 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្សែ​ភាពយន្ត Jade Dynasty បាន​ធ្វើ​ឲ្យ​តារា​សម្ដែង​ប្រុស​លំដាប់ A ចិន Xiao Zhan ជាប់​ពាន​អំបោស​មាស ដែល​មាន​ន័យ​ថា ជា​តារា​សម្ដែង​ប្រុស​មាន​សមត្ថភាព​ខ្សោយ​បំផុត។

ក្រោយ​ប្រកាស​បេក្ខភាព​កន្លះ​ឆ្នាំ ចុង​បញ្ចប់​​ នៅ​ថ្ងៃ​ទី ៣០ ខែ​មិថុនា​​មុន​នេះ កម្មវិធី​ប្រគល់​ពាន​រង្វាន់ Golden Broom Awards (អំបោស​មាស) ដែល​ជា​ពាន​រក​តារា​សម្ដែង​ដែល​សមត្ថភាព​ខ្សោយ​ជាង​គេ ក៏​បាន​រក​ឃើញ​ម្ចាស់​ពាន​ហើយ។

កាល​ពី​កន្លះ​ឆ្នាំ​មុន ភាពយន្ត​រឿង Jade Dynasty បាន​ប្រមូល​យក​បេក្ខភាព​ជា​ច្រើន​រួម​មាន រឿង​អន់​បំផុត តារា​សម្ដែង​អន់​បំផុត​ជា​ដើម។ មិន​ខុស​ពី​​ទាយទុក រឿង​ខាង​លើ​នេះ គឺ​លើក​ពាន​ទាំង​៣​រង្វាន់​តែ​ម្ដង ដោយ​រួម​មាន តារា​ប្រុស​ស្រី​សម្ដែង​អន់​បំផុត និង​អ្នក​ដឹង​នាំ​រឿង​អន់​បំផុត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ Jade Dynasty ក៏​លើក​ពាន ភាពយន្ត​អន់​បំផុត​ផង​ដែរ។

គណៈកម្មការ​វាយ​តម្លៃ Xiao Zhan ថា៖ ក្រៅ​ពី​រូប​សម្បត្តិ​លេច​ធ្លោ សមត្ថភាព​របស់​ Xiao Zhan មិន​ទាន់​អាច​ទាក់ទាញ​ទស្សនិកជន​បាន​ឡើយ។ សម្រាប់​តារា​ដែល​ត្រេកអរ​ជាង​គេ កាល​ពី​ថ្ងៃ​ទី ៣០ គឺ Shu Qi និង Luhan ដ្បិត​​មាន​ឈ្មោះ​បេក្ខភាព​មែន​ពិត​ តែ​តារា​ទាំង​២​នេះ មិន​ជាប់​ពាន​ណា​ទាំង​អស់៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម