ឃ្លា​ល្អៗ​​ជួយហាមឃាត់​ខួរ​​ក្បាល​មិន​ឲ្យ​​គិត​ច្រើន​​​លើស​​កម្រិត

  • 2020-06-23 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អតីតកាល​​​​​​​អាច​​ចូល​​​មក​គ្រប​ដណ្តប់​​លើ​រូប​អ្នក ​ពេល​ដែល​អ្នក​បន្ត​គិត​ពី​វា។​ កាន់​តែ​គិត​ វា​​​កាន់​តែ​​តម្លើង​រិទិ្ធ​អំណាច។​ រឿង​អនាគត​​ក៏​ដូច​គ្នា​ បើ​អ្នក​​​រវល់​តែ​គិត​ខ្វល់​ខ្វាយ​ រហូត​​​ភ្លេច​​បង្វិល​​ខ្លួន​​​ឯង​ ឲ្យ​​ចូល​មក​រស់​នៅ​ក្នុង​បច្ចុប្បន្ន​កាល​ អ្នក​​នឹង​គ្មាន​បាន​អ្វី​មក​វិញ​ក្រៅ​ពី​​​ខាត​បង់​​ប្រយោជន៍​​​នោះ​ឡើយ​។ ​ ​​អាន​​​ឃ្លា​ខាង​ក្រោម​នេះ​​ ដែល​​​ដក​​ស្រង់​ពី​គំនិត​អ្នក​ប្រាជ្ញ​​ល្បីៗ​ ​ដើម្បី​​​រីក​រាយ​​​ទទួល​កាដូ ដែល​មាន​ឈ្មោះ​ថា "បច្ចុប្បន្ន​កាល​”​ និង​​អាច​ជួយ​​ហាម​ឃាត់​​ខួរ​ក្បាល​​កុំ​ឲ្យ​គិត​ច្រើន​លើស​​កម្រិត។

  • ​​គិត​កាន់​​តែ​ខ្លាំង អ្វី​ៗ​​​កាន់​តែ​ពិបាក​​យល់។

  • គិត​​ច្រើន​ពេក​​ ប្រៀប​បាន​នឹង​សម្លាប់​​ខ្លួន​​ឯង​​ដោយ​មិ​ន​ដឹង​ខ្លួន​។ គិត គិត​ គិត...គិត​រហូត​លែង​ទុក​ចិត្ត​នរណា​ទាំង​អស់​​។ បែប​​នេះ​​មិន​ខុស​ពី​អន្ទាក់​ដ៏​​គ្រោះថ្នាក់​នោះ​ទេ។

  • កុំ​ព្យាយាម​ឃុំ​​​​​​ឃាត់​ជីវិត​ខ្លួន​ឯង​ ដូច​​បក្សី​ជាប់​ទ្រុង។

  • គិត​​​​​​រវើរវាយ​​ច្រើន ​បាន​បំផ្លាញ​​អារម្មណ៍​និង​​​​គ្មាន​ថ្ងៃ​​មើល​ឃើញ​បរិយាកាស​ល្អៗ​នៅ​ជុំវិញ​ខ្លួន។​​ ​​

  • កុំ​ចាំ​​បាច់​​​​គិត​ច្រើន​ពេក​អី ពុំ​ដូច្នោះ​​ទេ​អ្នកនឹង​មាន​វិប្បដិសារី​​ពេញ​មួយ​​ជីវិត។

  • ​​ប្រើ​ការ​សញ្ជឹង​គិត​​​ មិន​អាច​យក​​​ឈ្នះ​ភាព​ភ័យ​ខ្លាច​​បាន​ដូច​​​ការ​ប្រើ​ទង្វើ​ឡើយ។

  • បញ្ហា​មិន​អាច​ដោះ​ស្រាយ​​ចេញ​​បាន​ទេ​ បើ​អ្នក​នៅ​តែ​គិត​ខ្វល់​ពី​រឿង​​ដដែលៗ គួរ​គិត​ពី​ផ្លូវ​ថ្មី​វិញ​ល្អ​ជាង។

  • ខ្ជះ​ខ្ជាយ​ពេល​​​វេលា​​​​​គិត​ពី​រឿង​​អ្វី​មួយ​យូរ​ពេក​ ​ទោះ​ច្រើន​​រាប់រយ​ឆ្នាំ​ ក៏​ធ្វើ​មិន​ហើយ​ដែរ។

  • មនុស្ស​​ឆាប់​​ចុះ​ចាញ់​បំផុត​ នៅ​ពេល​​គិត​ថា​​ពួក​គេ​មិន​អាច​ធ្វើបាន​។

  • ​​​ពេល​​ដែល​ខ្ញុំ​គិត​ហើយ​គិត​ទៀត ខ្ញុំ​បាន​ដក​សុភមង្គល​ចេញ​ពី​ខ្លួន​រាប់​លាន​​ដង​ និង​​មិន​អាច​​​​​យក​​​ត្រលប់​មក​វិញ​​បាន​សូម្បី​តែ​ម្តង។

  • បញ្ចប់​​បញ្ហា​ ដោយ​បញ្ឈប់​​ការ​គិត។

  • ការ​គិត​​ប្រៀប​បាន​នឹង​​​សមុទ្រ​គ្មាន​កោះ​ត្រើយ ទៅ​មុខ​ទៅ​ក្រោយ​តាម​រលក ​​លេច​ផុង​ដល់​បាត​ងើប​មិន​រួច។

ចុចអានបន្ត៖ មនុស្ស​ស្រី​​​ស្អាត​ ហើយ​​ឆ្លាត​យ៉ាង​ណា​​​ក៏​ដោយ គួរ​​​​​ដឹង​​ចំណុច​​ទាំង​នេះ​​​ទុក​​​ក្នុង​​ចិត្ត​

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម